ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំបុក​ធំ​នៅ​កោះសូទិន​បាន​មិន​ស្ទើរ និង​ប៊ិ​ច​កាំភ្លើងខ្លី​១​ដើម​…

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តកំពង់ចាម ៖ ដោយ​អនុវត្តន៍​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​កម្លាំង​នគរបាល​ប្រឆាំង គ្រឿងញៀន​ខេត្ត​បាន​បើក​កិច្ចសហការ​ជាមួយនឹង​នគរបាល​មូលដ្ឋាន ដោយ​បាន​បំបែកសំបុក​គ្រឿង ញៀន​មួយ​កន្លែង​ធំ ដែល​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​០៩ មីនា ២០១៩…

ខេត្តកំពង់ចាម ៖ ដោយ​អនុវត្តន៍​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​កម្លាំង​នគរបាល​ប្រឆាំង
គ្រឿងញៀន​ខេត្ត​បាន​បើក​កិច្ចសហការ​ជាមួយនឹង​នគរបាល​មូលដ្ឋាន ដោយ​បាន​បំបែកសំបុក​គ្រឿង
ញៀន​មួយ​កន្លែង​ធំ ដែល​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​០៩ មីនា ២០១៩ ។ ត្រង់​ចំនុច​ផ្សារ​ថ្មី ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ដោយ​បាន​ឃាត់ខ្លួន​ប្រុស​ស្រី​រហូត​ដល់​ទៅ​១២​នាក់ ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១៩៧​កញ្ចប់ ក្នុង​នោះ​ធំ​០៩​កញ្ចប់ ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​១​គ្រឿង ប៊ិ​ច​កាំភ្លើងខ្លី​១​ដើម ដាវ​១​ដើម ទូរស័ព្ទ​ដៃ​០៨​គ្រឿង និង​ម៉ូតូ​ចំនួន​០៥​គ្រឿង​ផង​ដែរ ។

នគរបាល​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ចំណាយ​ពេលវេលា ដើម្បី​តាមដាន​មុខសញ្ញា​ចែក​ចា
យ​គ្រឿងញៀន​នៅ​ស្រុក​កោះសូទិន​នោះ​ក៏​បាន​រាយការណ៍​បន្ទាន់​មក​លោក​ឧត្តមសេនីយទោ​ឯម
កុសល ស្នងការ​នគរបាល​ខេត្ត និង​បាន​ចាត់ការ​ឲ្យ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ចុះ​ជាប
ន្ទា​ន់ ដោយ​បាន​ប្រើ​វិធី​ញុះញង់​ឲ្យ​ទិញ​ថ្នាំ​ញៀន​ដំបូង​បាន​ម្នាក់ ក្រោយ​បាន​សួរនាំ​ក៏​បាន​ឆ្លើយ​សារភាព
និង​បាន​តាម​បំបែកសំបុក​ចែកចាយ​គ្រឿងញៀន​តែ​ម្តង​។

នគរបាល​មូលដ្ឋាន​ប្រាប់​បន្ត​ថា ក្នុង​វិធានការ​បង្ក្រាប​មិន​បាន​វៃ​ស្មៅ​បង្អើល​ពស់​នោះ​ទេ ដោយ​បាន​តាម
បង្ក្រាប​រហូត​ដល់​ទៅ​១២​នាក់​ក្នុង​នោះ​មាន​១-​ឈ្មោះ កន ស្រី​អូន ភេទ​ស្រី អាយុ​២៥​ឆ្នាំ ២-​ឈ្មោះ សេង
ប៊ុ​ន​ហួរ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ៣-​ឈ្មោះ មិន ដា​នី ភេទ​ស្រី អាយុ​៣២​ឆ្នាំ ៤-​ឈ្មោះ ជុន ចាន់​ផល្លា
ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទាំង​៤​នាក់​រស់នៅ​ភូមិ​ផ្សារ​ថ្មី ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ៥-​ឈ្មោះ ណុ​ល
វ៉ា​ន់​ណេ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ភូមិ​ប៉ាក់ណាម ឃុំ​ពង្រ ស្រុក​កោះសូទិន ៦-​ឈ្មោះ សេង ស៊ី​ម៉េ​ង
ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ភូមិ​ដំណាក់​ស្វាយ ឃុំ​ល្វេ ស្រុក​កោះសូទិន ៧-​ឈ្មោះ មុត វិសាល ភេទ​ប្រុស
អាយុ​២៤​ឆ្នាំ ភូមិ​ព្រែក​រំដេង​កើត ឃុំ​ព្រែក​រំដេង ស្រុក​កោះសូទិន ៨-​ឈ្មោះ ហាក់ ប៉ូ​លី​ស ភេទ​ប្រុស
អាយុ​៣០​ឆ្នាំ ភូមិ​ពង្រ ឃុំ​ពង្រ ស្រុក​កោះសូទិន ៩-​ឈ្មោះ ថូ តុង​ហ៊ា​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ភូមិ​ព្រៃ​ស្វា ឃុំ​ជ្រៃ​ឃ្មុំ ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង ១០-​ឈ្មោះ ង​ន់ ហោ​ហេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ
ភូមិ​ព្រៃ​ចង្ក្រាន ឃុំ​ព្រៃ​ចង្ក្រាន ស្រុក​ស៊ី​ធរ​កណ្តាល ១១- ឈ្មោះ ម៉ុង សុខ​ចាន់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ
នៅ​សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ១២-​ឈ្មោះ ហ៊ាន ស៊ា​ង​ហួរ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​សង្កាត់
សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ។

នគរបាល​គ្រឿងញៀន​ខេត្ត​វិញ​ប្រាប់​ថា ជនសង្ស័យ​ទាំង​១២​នាក់​ខាងលើ ក្នុង​នោះ​មាន​អ្នក​ប្រើប្រាស់
គ្រឿងញៀន​ដែល​សមត្ថកិច្ច​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ នេះ​ជា​ប្រតិបត្តិ
ការ​បង្ក្រាប​គ្រឿងញៀន​ធំ គ្រាន់បើ​នៅ​ក្នុង​ទឹកដី​ស្រុក​កោះសូទិន ដែល​កន្លង​មក​ធ្លាប់​បង្ក្រាប​បាន​បែប
នេះនោះ​ទេ ហើយ​និង​តាម​ស្រាវជ្រាវ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ