ខេត្តរតនគិរី៖ ទីតាំងអុីនធើរណេត និងទូហ្គេមដុះស្លែរពីរកន្លែងជាប់ៗគ្នា ត្រូវបានកម្លាំងចម្រុះបានលុង ចុះបង្ក្រាបនិងរិបអូស ក្នុងនោះក៏បានឃាត់ខ្លួនមនុស្សជាច្រើននាក់ នាំយកទៅអប់រំផងដែរ ធ្វើឡើងកាលពីវេលាម៉ោង៩ និង១០ព្រឹកថ្ងៃទី០៤ មីនា ស្ថិតនៅទល់មុខសាខាពន្ធដាខេត្ត ក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។ ការបង្ក្រាប ក៏មានដឹកនាំដោយលោកបូរ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត អភិបាលរងក្រុងបានលុង និងលោកអធិការរងនគរបាលក្រុងបានលុង ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ទីតាំងបើកប្រព័ន្ធអុីនធើរណេតចាក់បាល់ និងទូហ្គេមសំរាប់ក្មេងៗសិស្សសាលាភ្នាល់គ្នាយ៉ាងអនាធិបតេយ្យទាំងពីរខាងលើ មានម្ចាស់ឈ្មោះ ជឹម ជីវ័ន្ត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ក្នុងភូមិ-សង្កាត់ និងមុខរបរបើកជាអចិន្ត្រៃយ៍ចាក់បាល់នេះ ។
សមត្ថកិច្ចបានរឹបអូសយកវត្ថុតាងរួមមាន កុំព្យុទ័រ៥គ្រឿង, ម៉ូនីទ័រ៥គ្រឿង, ឃីប៊ត៤គ្រឿង, ម៉ៅ៥គ្រឿង
, ម៉ាស៊ីនព្រីនធ័រ១គ្រឿង, សៀវភៅបញ្ជី៤ក្បាល, ត្រា១, ប៊ុងបាល់១ដុំធំ, ក្រដាស់ព្រីន១ដុំធំនិងម៉ូតូជាច្រើនគ្រឿង ព្រមទាំងធ្វើការឃាត់ខ្លួនក្មេងៗសិស្សសាលាចំនួន១០នាក់ទៀតផង ។ ម្ចាស់ទីតាំងនិងក្មេងៗទំនើងទាំងនោសមត្ថកិច្ចបានឱ្យធ្វើកំណត់ហេតុកិច្ចសន្យាផ្តិតមេដៃចំពោះមុខច្បាប់ជាធរមានហើយដោះលែងឱ្យមានសេរីភាពធម្មតាវិញហើយ ។
ចែករំលែកព័តមាននេះ