ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​ផ្តោត​ការ​ចាប់អារម្មណ៍​ខ្លាំង​លើ​គោលនយោបាយ​ការទូត​ និង GDP របស់​មហាអំណាច​ចិន​

5 ឆ្នាំ មុន

មហាអំណាច​ចិន កំពុង​ត្រូវ​បាន​ពិភពលោក​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់ ជាក់ស្តែង​ការ​ស្ទង់​មតិ​តាម​ប្រព័ន្ធ​អីុ​ន​ធើ​ណែ​ត​ដោយ​កាសែត China Daily និង​បណ្តាញសារព័ត៌មាន​​​ទូ​ទាំង​ពិភពលោក​ចំនួន 25 រួម​ទាំង​ប្រទេស​កម្ពុជា​ផង បាន​រក​ឃើញ​ថា ​គោលនយោបាយ​ការ​បរទេស​របស់​ចិន…

មហាអំណាច​ចិន កំពុង​ត្រូវ​បាន​ពិភពលោក​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់ ជាក់ស្តែង​ការ​ស្ទង់​មតិ​តាម​ប្រព័ន្ធ​អីុ​ន​ធើ​ណែ​ត​ដោយ​កាសែត China Daily និង​បណ្តាញសារព័ត៌មាន​​​ទូ​ទាំង​ពិភពលោក​ចំនួន 25 រួម​ទាំង​ប្រទេស​កម្ពុជា​ផង បាន​រក​ឃើញ​ថា ​គោលនយោបាយ​ការ​បរទេស​របស់​ចិន ​គឺជា​ប្រធានបទ​គួរ​ឲ្យ​ចាប់អា​រម្មណ៍​កំពូល​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​អ៊ី​ន​ធឺ​ណែ​ត​។​

ការ​ស្ទង់​មតិ​នេះ គឺជា​ឧបករណ៍​វាស់​ស្ទង់​មួយ​នៃ​របៀប​ដែល​ប្រជាជន​នៅ​ទូ​ទាំង​ពិភពលោក​មើលឃើញ​ថា​ចាំ​បាច់​សម្រាប់​ការ​រៀបចំ​កិច្ចប្រជុំ​ចំនួន ២ វគ្គ ។ ការ​ស្ទង់​មតិ បាន​ស្នើ​សុំ​ឲ្យ​អ្នក​ប្រើប្រាស់​អីុន​ធើ​ណែ​ត ជ្រើសរើស​យក​ប្រធានបទ​ទាក់ទង​នឹង​ប្រទេស​ចិន​ដែល​ពួក​គេ​ចាប់អារម្មណ៍​នៅ​មុន​ព្រឹ​ត្ត​ការណ៍​រយៈពេល​ពី​រស​ប្តា​ហ៍ ។​

សមាជ​ប្រជា​ជនជាតិ ដែល​ជា​នីតិប្បញ្ញត្តិ​កំពូល​របស់​ប្រទេស​ចិន និង​សន្និសីទ​ពិគ្រោះ​យោបល់​នយោ​បាយ​​ប្រជាជន​ចិន ដែល​ជា​ស្ថាប័ន​ប្រឹក្សា​នយោបាយ​ជាន់ខ្ពស់ គឺ​ត្រូវ​បាន​កោះ​ប្រជុំ​រាល់​ខែមីនា នៅ​ទីក្រុង​ប៉េ​កាំ​ង ។​ កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​គណៈកម្មាធិការ​ជាតិ CPPCC បាន​បើក​កាលពី​ថ្ងៃអាទិត្យ និង​កិច្ចប្រជុំ NPC ប្រចាំឆ្នាំ​នឹង​បើក​នៅ​ថ្ងៃ​អង្គា​រ៍​។​

តាម​រយៈ​ការ​ស្ទង់​មតិ​ដែល​ចូលរួម​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រៅប្រទេស​ចំនួន 25 រួម​ទាំង​កាសែត Daily Telegraph នៅ​ទីក្រុង​ឡុ​ង​ដ៍ និង​ទីភ្នាក់ងារ Agencia EFE របស់​អេ​ស្ប៉ា​ញ​បាន​បង្ហោះ​កម្រង​សំណួរ​លើ​អីុនធើណិត​ដើម្បី​ប្រមូល​ចម្លើយ​ពី​អ្នក​អាន​របស់​ពួក​គេ ។​

នៅ​ក្នុង​ការ​ស្ទង់​មតិ​អ្នកឆ្លើយ​សំនួរ​ចំនួន 18,9 % និយាយ​ថា ​គោលនយោបាយ​ការ​បរទេស​ និង​កិច្ច​ការ​បរទេស គឺជា​ប្រធានបទ​ដែល​គេ​រំពឹង​ទុក​បំផុត បន្ទាប់​មក​គឺ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ចិន GDP មាន​ចំនួន 13,6% ការ​ការពារ​បរិស្ថាន 13,3% និង​​​ទីផ្សារ​ការងារ​ចំនួន 12% ។ គិត​ត្រឹម​ថ្ងៃ​សៅរ៍ កន្លង​ទៅ​នេះ ​គឺ​មាន​មនុស្ស​សរុប​ចំនួន 5,206 នាក់​បាន​ផ្តល់​ចម្លើយ​ពាក់ព័ន្ធ​នឹង​ការ​ស្ទង់​មតិ​នេះ ។ ក្រៅ​ពី​កម្រង​សំណួរ​លើ​ប្រព័ន្ធ​អីុន​ធើ​ណែ​ត ប្រព័ន្ធ​ផ្សព្វផ្សាយ​ខាងលើ ក៏​បាន​ដាក់​សេចក្តីថ្លែងការណ៍​ជា​លាយ​លក្ខណ៍អក្សរ​ផង​ដែរ​។ ​ហើយ​វា​បាន​បង្ហាញ​ថា​ រាប់​ចាប់ពី​មនុស្ស​សាមញ្ញ​និង​ឧស្សាហកម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​គឺ​មាន​ចំណាប់អារម្មណ៍ លើ​ប្រធានបទ​សំខាន់​ៗ​មួយ​ចំនួន​ប្រហាក់ប្រហែល​គ្នា​។​

​លោក Trinh Thanh Thuy និពន្ធ​នាយក​ព័ត៌មាន​ព័ត៌មាន​វៀតណាម​បាន​និយាយ​ថា​គោល​នយោ​បាយ​​ការ​បរទេស​របស់​ចិន គឺជា​ជម្រើស​កំពូល​នៃ​អ្នកឆ្លើយ​សំណួរ​នៅ​ទូ​ទាំង​ពិភពលោក​ក៏​ជា «​ចំណាប់​អារម្មណ៍​ដ៏​អស្ចារ្យ​» សម្រាប់​ស្ថាប័ន​ផ្សព្វផ្សាយ​ជា​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ផង​ដែរ ។​

​លោក Henok Seyoum មក​ពី​ទីភ្នាក់ងារសារព័ត៌មាន​អេ​ត្យូ​ពី (Ethiopian Press Agency) បាន​និយាយ​ថា «​ប្រទេស​ចិន​កំពុង​ប្រើប្រាស់​អំណាច​ប្រកបដោយ​ភាព​ទន់ភ្លន់ ​និង​បង្ហាញ​ពី​រូបភាព​សន្តិភាព​នៅ​​ក្រៅប្រទេស តាម​រយៈ​ការ​លើកកម្ពស់​វប្បធម៌ ការ​អប់រំ កីឡា ទេសចរណ៍​និង​ការ​ផ្លាស់​ប្តូរ​ផ្សេង​ៗ» ។​

​ចំណែក​ទីភ្នាក់ងារសារព័ត៌មាន Montsame របស់​ប្រទេស​ម៉ុង​ហ្គោ​លី ​បាន​ទទួលស្គាល់​សារៈសំខាន់​របស់​ចិន​នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម ខណៈ​ប្រទេស​ចិន​ទទួលខុសត្រូវ​ចំពោះ​ការ​​វិនិយោគទុន​បរទេស​សរុប និង​ទំហំ​នៃ​ការ​នាំ​ចេញ​របស់​ប្រទេស​ម៉ុង​ហ្គោ​លី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ