ក្រុម TN Kandal “A” ដឹក​ដៃជើង​ខ្លាំង​៣​ក្រុម​ទៀត ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ភ្នំពេញ

Sponsored

ខេត្តកណ្តាល ៖ ព្រឹត្តិការណ៍​ការ​ប្រកួត​នៃ​ក្រប​ខណ្ឌ​ពានរង្វាន់ Tiger Street Football Festival 2019 បាន​រក​ឃើញ​បេក្ខជន​៤​ក្រុម​ទៀត ខណៈ​ក្រុម TN Kandal “A” រក្សា​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តកណ្តាល បន្ទាប់​យកឈ្នះ​លើ​ក្រុម SERV “A” ៣ ទល់ ២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​យប់​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៩ នេះ​នៅ​មណ្ឌល​ទី​៨ នា​សួនច្បារ​ច្រមុះជ្រូក​មាត់ទន្លេ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដោយ​ការ​ប្រកួត​មាន​៤៦​ក្រុម​។

សម្រាប់​ក្រុម TN Kandal “A” មុន​នឹង​បាន​គ្រង​តំណែង​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តកណ្តាល​ដោយ​យក​ឈ្នះ​ក្រុម Blue Moon “A” លទ្ធផល ៥​ទល់​២ និង​ក្រុម SERV “A” យកឈ្នះ​ក្រុម​ព្រែក​ប្រា​កីឡា “A” លទ្ធផល ៤​ទល់​៣ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ។ ចំពោះ​ផ្តាច់ព្រ័ត្រ​ក្រុម TN Kandal “A” យកឈ្នះ​លើ​ក្រុម SERV “A” ៣​ទល់​២ ហើយ​ក្រុម​ព្រែក​ប្រា​កីឡា “A” ដណ្តើម​បាន​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​ឈ្នះ​ក្រុម​ក្រុម Blue Moon “A” លទ្ធផល​៣​ទល់​២ ។

ចំពោះ​រង្វាន់​ក្រុម​ជើងឯក​មណ្ឌល​កណ្តាល គឺ​ក្រុម TN Kandal “A” ទទួល​បាន​ប្រាក់​រង្វាន់​១,០០០​ដុល្លារ ក្រុម​ជើងឯក​រង​បាន​ទៅ​លើ​ក្រុម SERV “A” ប្រាក់​រង្វាន់​៧០០​ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ លើ​ក្រុម​ព្រែក​ប្រា​កីឡា “A” ប្រាក់​រង្វាន់​៣៥០​ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ​៤ បាន​ទៅ​លើ​ក្រុម Blue Moon “A” ទទួល​បាន​ប្រាក់​រង្វាន់​១៥០​ដុល្លារ ។

ដោយឡែក​មណ្ឌល​ខេត្តកណ្តាល​ដែល​ជា​មណ្ឌល​ទី​៨​នេះ គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​យក​៤​ក្រុម ដើម្បី​ទៅ​ចូលរួម​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូ​ទាំង​ប្រទេស​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៦ និង​ទី​១៧ មីនា ២០១៩ ខាង​មុខ​នេះ ជា​ពិសេស​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​ពិភពលោក​គឺ​កីឡាករ​បាល់ទាត់ Ronaldinho​។

បន្ទាប់​ពី​ការ​ប្រកួត​បាន​បញ្ចប់​ក៏​មានការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ នា​ពេល​រាត្រី​ដោយ​មានការ​ចូលរួម​ពី​សំណាក់ កំពូល​តារាចម្រៀង​ល្បី​ៗ​ជា​ច្រើន​រូប​ក្នុង​ប្រទេស​កម្ពុជា​រួម​មាន លោក ព្រាប សុវត្ថិ កញ្ញា ពេជ្រ សោភា លោក នី រតនា កញ្ញា ឈិ​ន ម៉ា​និ​ច កញ្ញា រ៉េ​ត ស៊ូ​ហ្សា​ណា និង​ឌី​ជេ Maily ។ ហើយ​តារាចម្រៀង​ទាំង​អស់​បាន​លើកយក​សុទ្ធ​សឹង​ជា​បទ​ញ៉ាក់​កន្ត្រាក់​អារម្មណ៍ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នៅ​ក្រុង​តា​ខ្មៅ​សប្បាយ​រីករាយ និង​រាំ​កម្សាន្ត​ទៅ​តាម​ចង្វាក់ភ្លេង​យ៉ាង​សប្បាយ​រីករាយ គ្រប់​គ្នា​ពេញ​ខាង​មុខ​ឆាក​តន្ត្រី​។

ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ​ដែល​មានគុណ​ភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើម​កំណើត​តាំងពី​ឆ្នាំ​១៩៣២​នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើន​ជាង​៧០​ប្រទេស​នៅ​ទូ​ទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើន​ជាង​៤០​មេដាយ​ផ្នែក​រសជាតិ និង​គុណភាព​។

សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH ពិសា​ដោយ​ការ​ទទួលខុសត្រូវ​៕ ដោយ​សហការ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ