ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធានាធិបតី​ប្រេ​ស៊ី​ល​វិល​ទៅ​គុក​វិញ

5 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ អតីត​ប្រធានាធិបតី​ប្រេ​ស៊ីល​លោក​លូ​ឡា កាលពី​ថ្ងៃ​ទី​២​មីនា​បាន​វិល​ទៅ​កាន់​ពន្ធនាគារ​វិញ ក្រោយ​ពី​លោក​ទៅ​ចូលរួម​យ៉ាង​សែន​ក្ដុក​ក្ដូ​ល​បំផុត ក្នុង​ពិធី​បូជាសព​ចៅប្រុស​លោក នៅ​ក្រុង​សាវ​ប៉ូ​ឡូ​ក្រោយ​ទទួល​ការ​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​ពន្ធនាគារ​តែ​ប៉ុន្មាន​ម៉ោង​មក​។ ប្រមុខ​ប្រវត្តិសាស្ត្រ​របស់​ពួក​ធ្វេ​ង​និយម​ប្រេ​ស៊ី​ល​នោះ អាច​មក​ចូលរួម​ក្នុង​ពិធី​បូជាសព​ចៅប្រុស​លោក ឈ្មោះ​ARTHUR​ដែល​ស្លាប់​ដោយសារ​ជំងឺ​សាហាវ​មួយ​ពេល​គេ​ទើប​មាន​អាយុ​៧​ឆ្នាំ​។…

ប្រទេស​ប្រេ​ស៊ី​ល ៖ អតីត​ប្រធានាធិបតី​ប្រេ​ស៊ីល​លោក​លូ​ឡា កាលពី​ថ្ងៃ​ទី​២​មីនា​បាន​វិល​ទៅ​កាន់​ពន្ធនាគារ​វិញ ក្រោយ​ពី​លោក​ទៅ​ចូលរួម​យ៉ាង​សែន​ក្ដុក​ក្ដូ​ល​បំផុត ក្នុង​ពិធី​បូជាសព​ចៅប្រុស​លោក នៅ​ក្រុង​សាវ​ប៉ូ​ឡូ​ក្រោយ​ទទួល​ការ​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​ពន្ធនាគារ​តែ​ប៉ុន្មាន​ម៉ោង​មក​។

ប្រមុខ​ប្រវត្តិសាស្ត្រ​របស់​ពួក​ធ្វេ​ង​និយម​ប្រេ​ស៊ី​ល​នោះ អាច​មក​ចូលរួម​ក្នុង​ពិធី​បូជាសព​ចៅប្រុស​លោក ឈ្មោះ​ARTHUR​ដែល​ស្លាប់​ដោយសារ​ជំងឺ​សាហាវ​មួយ​ពេល​គេ​ទើប​មាន​អាយុ​៧​ឆ្នាំ​។ ការ​ធ្វើ​ដំណើរ​នោះ​របស់​លោក​លូ​ឡា ដែល​ជាប់​ពន្ទ​នាគារ​នៅ​ក្រុង​CURITIBA ភាគ​ខាងត្បូង​ប្រទេស ចាប់តាំងពី​១១​ខែ​មក​ហើយ បន្ទាប់​ពី​លោក​ត្រូវ​កាត់ទោស​ដាក់​ពន្ធ​គារ​ដល់​ជាង​១២​ឆ្នាំ​ពី​បទ​ពុក​រលួយ អម​ដោយ​វិធាន​ការ​សន្តិសុខ​យ៉ាង​ម៉ឺ​ង​ម៉ាត់ ដោយ​បណ្ដា​អ្នកគាំទ្រ​លោក​ច្រើន​ពាន់​នាក់ សម្ដែង​សមានចិត្ត​ចំពោះ​រូប​លោក។

អតីត​ប្រមុខរដ្ឋ​ពី​ឆ្នាំ​២០០៣​ដល់​២០១០​រូប​នោះ កាលពី​ថ្ងៃ​ទី​១​មីនា​ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឲ្យ​ចេញពី​ពន្ធនាគារ ទៅ​ចូលរួម​ក្នុង​ពិធី​បូជាសព​ចៅប្រុស​លោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ