ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ស្រឡាញ់​នារី​ម្នាក់ បុរស​នឹង​ធ្វើ​រឿង​ទាំងនេះ

5 ឆ្នាំ មុន

ទ​ង្វើ​ដែល​បុរស​អាច​បញ្ចេញ​ពេល​ដែល​គេ​ស្រឡាញ់​មនុស្ស​ស្រី​ម្នាក់​។ តើ​មាន​អ្វី​ខ្លះទៅ? ១-​នៅ​ពេល​ដែល​បុរស​ម្នាក់​ស្រឡាញ់​អ្នក គេ​នឹង​ចាប់ផ្តើម​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក ដើម្បី​ឲ្យ​អ្នកមាន​អារម្មណ៍​ជិត​ស្និទ្ធ​នឹង​គេ ។ ជា​ពិសេស នៅ​ពេល​ដែល​គេ​ចង់​តាម​ញ៉ែ​អ្នក ក៏​មាន​មនុស្ស​ទាំងនោះ​តាម​ជួយ​ឲ្យ​ជោគជ័យ​ផង​ដែរ ។…

ទ​ង្វើ​ដែល​បុរស​អាច​បញ្ចេញ​ពេល​ដែល​គេ​ស្រឡាញ់​មនុស្ស​ស្រី​ម្នាក់​។ តើ​មាន​អ្វី​ខ្លះទៅ?

១-​នៅ​ពេល​ដែល​បុរស​ម្នាក់​ស្រឡាញ់​អ្នក គេ​នឹង​ចាប់ផ្តើម​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក ដើម្បី​ឲ្យ​អ្នកមាន​អារម្មណ៍​ជិត​ស្និទ្ធ​នឹង​គេ ។ ជា​ពិសេស នៅ​ពេល​ដែល​គេ​ចង់​តាម​ញ៉ែ​អ្នក ក៏​មាន​មនុស្ស​ទាំងនោះ​តាម​ជួយ​ឲ្យ​ជោគជ័យ​ផង​ដែរ ។ នេះ​ជា​យុទ្ធសាស្ត្រ​ដំបូង​របស់​គេ ។

៣-​នៅ​ពេល​ដែល​មនុស្ស​ប្រុស​ម្នាក់​ស្រឡាញ់​អ្នក គេ​នឹង​ខិតខំ​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ផ្អើ​រ ដោយ​ទោះជា​មិន​មាន​លុយ​ទិញ​របស់​ដែល​អ្នក​ស្រឡាញ់ ក៏​គេ​ខំប្រឹង​សន្សំ ដើម្បី​ទិញ​ឲ្យ​អ្នកផង​ដែរ ។ គេ​ធ្វើ​បែប​នេះ ដើម្បី​ចង់​ឃើញ​តែ​ស្នាមញញឹម​របស់​អ្នក​តែ​ប៉ុណ្ណោះ​។

៣-​ពេល​ដែល​បុរស​ម្នាក់​ស្រឡាញ់​អ្នក គេ​នឹង​តាមដាន​រាល់​សកម្មភាព​អ្នក​គ្រប់ពេល ដោយ​ដឹង​គ្រប់​រឿង ព្រោះ​ដើម្បី​ចង់​ខិត​កាន់តែ​ជិត​អ្នក​បន្តិច​ម្តង​ៗ​។ គេ​ចង់​ជជែក​គ្នា​លេង​ជាមួយ​អ្នក​ដោយ​សប្បាយ​រីករាយ ដោយ​ស៊ីចង្វាក់​ជាមួយ​អ្នក​។

៤-​ពេល​ដែល​មនុស្ស​ប្រុស​ម្នាក់​ស្រឡាញ់​អ្នក គេ​នឹង​ចង​ចាំ​គ្រប់យ៉ាង​ដែល​ទាក់ទង​នឹង​អ្នក ព្រោះ​ដើម្បី​អាច​យកចិត្តទុកដាក់ និង​បារម្ភ​ពី​អ្នក​បាន​។ ដូចនេះ បើ​អ្នក​សង្កេត​ឃើញ​៤​ចំណុច​នេះ អ្នក​អាច​ដឹង​ហើយ​ថា​បុរស​ម្នាក់​នឹង​គឺ​ស្រឡាញ់​អ្នក​មែនហើយ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ