ការស្លៀកពាក់សិចសីុរបស់នាងអីុឡា ចាន់ សមាជិកក្រុមតារាចម្រៀងតៃវា៉ន់ S-H-E បានស្រូបយកបេះដូងអ្នកគាំទ្រជាង១ម៉ឺននាក់នៅក្នុងកម្មវិធីប្រគំតន្ត្រីទេសចរណ៍ Together Forever 2013 ក្នុងទីក្រុងណានជីង ប្រទេសចិនកាលពីថ្ងៃសៅរ៍ទី៧ កញ្ញា ឆ្នាំ២០១៣ ។
ក្រៅពីបទចម្រៀងដ៏ពីរោះរណ្តំដែលទាក់ទាញបេះដូងអ្នកគាំទ្រ តារាចម្រៀងជើងចាស់ អីុឡា ចាន់ បានធ្វើឱ្យទស្សនិកជនសម្លឹងមើលនាងមិនដាក់ភ្នែក ដោយសារតែការស្លៀកពាក់សិចសីុអាវចំហទ្រូងរាងអក្សរ«V»មើលឃើញគល់សុដន់ និងជើងដ៏ស្រឡូន សខ្ចី ។តារាចម្រៀងវ័យ៣២ឆ្នាំរូបនេះបាននិយាយទាំងញញឹមថា «លោកអ្នកអាចថតរូបសិចសីុរបស់ខ្ញុំបាន តែហាមថតខោទ្រនាប់របស់ខ្ញុំ» ។
នៅក្នុងការប្រគំតន្ត្រីនោះ អ្នកគាំទ្របានឡើងទៅលើវេទិកាជាមួយនឹងកាដូច្រើនសន្ធឹកសន្ធាប់ជូនតារាសម្តែងរូបស្រស់នេះ ។
អីុឡា ចាន់ បានថ្លែងអំណរគុណដល់អ្នកគាំទ្រដែលបានផ្តល់ក្តីស្រលាញ់ និងភាពកក់ក្តៅដល់រូបនាង ៕
ចែករំលែកព័តមាននេះ