តារាចម្រៀងនាង ពេជ្រ សោភា បានបង្ហោះសំណេរយ៉ាងចាក់ដោត បន្ទាប់ពីបានឮសំដីរបស់អ្នកលក់អនឡាញដ៍ល្បីមួយរូបដែលលើកឡើងពីការមិនខ្វល់ពីការមិនប្រើរបស់មហាជនខ្មែរលើផលិតថៃ ខណៈពេលខ្លួននៅតែបន្តនាំចូលផលិតថៃមកលក់ជាធម្មតា ។ Love Riya អ្នកលក់អនឡាញដ៏ល្បីឈ្មោះមួយរូបបានលើកឡើងតាមរយៈវីដេអូរបស់ខ្លួនថា…
Love Riya អ្នកលក់អនឡាញដ៏ល្បីឈ្មោះមួយរូបបានលើកឡើងតាមរយៈវីដេអូរបស់ខ្លួនថា អ្វីដែលនាងអាចយកមកលក់បាន គឺនាងនឹងនៅតែយកមក ហើយបងប្អូនមានសិទ្ធទិញឬមិនទិញ ខ្ញុំគ្មានសិទ្ធិបុកហោប៉ៅទេ ហើយមិនបាច់អ្នកណាមកនិយាយឈប់ប្រើផលិតផលផ្ទះលេខ២អ្វីទេ នាងមិនខ្វល់ ។
ការលើកឡើងនេះបានធ្វើអោយមហាជន ក៏ដូចជាអ្នកសិល្បៈជាច្រើនសម្តែងការមិនពេញចិត្ត ដ្បិត បច្ចុប្បន្នប្រជាជនកម្ពុជាកំពុងនាំគ្នាពហិកាមិនប្រើប្រាស់របស់ថៃទៀតឡើយ ចាប់តាំងពីការឈ្លានពានពីប្រទសមួយនេះ ។ ជាក់ស្តែង តារាចម្រៀងនាង ពេជ្រ សោភា ក៏ហាក់សម្តែងការមិនសប្បាយចិត្ត និងមិនគាំទ្រនូវការលើកឡើងអ្នកនាង Love Riya នាពេលនេះផងដែរ ។
ចែករំលែកព័តមាននេះ