ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុន ជាជនជាតិថៃឡើយ
រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី បានធ្វើសន្និសីទសារព័ត៌មាន…
រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី បានធ្វើសន្និសីទសារព័ត៌មាន…
រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី បានធ្វើសន្និសីទសារព័ត៌មាន អះអាងជូនសាធារណជន ថា ក្រុមហ៊ុនគ្មានភាគហ៊ុនជាជនជាតិថៃឡើយ ដែលនេះជាការឆ្លើយតបទៅកាន់ព័ត៌មានមួយចំនួន ដែលកំពុងរីករាលដាលនៅលើបណ្តាញសង្គម ។ ដោយឡែក ចំពោះបញ្ហាទាក់ទិនទៅនឹងរឿងលក់បណ្ណភាគហ៊ុន ក្រុមហ៊ុនអង្គរមីល សូមបញ្ជាក់ថា ក្រុមហ៊ុនអង្គរមីល មិនមែនជាក្រុមសាធារណៈ លក់ភាគហ៊ុននោះទេ ។

ឆ្លៀតឱកាសនេះ សូមជម្រាបជូនអតិជនទាំងអស់ ឱ្យបានជ្រាបថា ក្រោយពីទទួលបានអាជ្ញាបណ្ណពីក្រុមប្រឹក្សាវិនិយោគកម្ពុជា CDC នៅឆ្នាំ២០១៣ រោងចក្រត្រូវបានសាងសង់រួចរាល់ និងដំណើរការផលិតផលទឹកដោះគោនៅឆ្នាំ២០១៥ ។

ក្នុងអំឡុងពេលប្រតិបត្តិការកន្លងមក អង្គរមីលបាន ៖
១. ចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិកម្ពុជា៖ គឺជារោងចក្រផលិត ផលិតផលទឹកដោះគោដំបូងគេនៅកម្ពុជា ដែលបានចូលរួមចំណែកបង់ពន្ធជូនរដ្ឋប្រមាណជា ៨០លានដុល្លារសហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃដំណើរការមកដល់ពេលបច្ចុប្បន្ន និងមានដើមទុនវិនិយោគសរុបប្រមាណជា ៥១លានដុល្លារសហរដ្ឋអាមេរិក ។

២. បានបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា ៖ អង្គរមីល ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រសេដ្ឋកិច្ចកម្ពុជា និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។ អង្គរមីល បានផ្តល់ការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងសង្វាក់ផលិតកម្មផលិត ផលិតផលទឹកដោះគោអង្គរមីល ដោយស្របតាមស្តង់ដាជាតិ និងអន្តរជាតិ។ មកដល់ពេលបច្ចុប្បន្ននេះ អង្គរមីលបានផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជា ៦០០នាក់ និងបានចូលរួមចំណែកកសាងសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធតាមរយៈអ្នកចែកចាយបន្ត ប្រមាណជា ៥០,០០០ អាជីវករ ដែលផ្តល់ភាពងាយស្រួលដល់អតិថិជននៅទូទាំងប្រទេស។ ទាំងនេះបានបង្ហាញអំពីបេសកកម្មរបស់អង្គរមីល ក្នុងគោលដៅអភិវឌ្ឍរួមគ្នាជាមួយប្រជាជនកម្ពុជាទាំង ការអភិវឌ្ឍធនធានមនុស្ស និងលើកស្ទួយសេដ្ឋកិច្ចជាតិ ។

៣. បានអភិវឌ្ឍផលិតផល ស្របតាមតម្រូវការទីផ្សារកម្ពុជា៖ ផលិតផលត្រូវបានស្រាវជ្រាវ និង ផលិតស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ដើម្បីបម្រើដល់អ្នកប្រើប្រាស់ ជាពិសេសដល់កុមារជាង ៣លាននាក់ នៅទូទាំងប្រទេស ។

គ្រប់ផលិតផលអង្គរមីល ដែលផលិតដោយកូនខ្មែរ ផលិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ខណ្ឌកំបូល រាជធានីភ្នំពេញ អនុលោមតាមស្តង់ដា គ្រប់គ្រងសុវត្ថិភាពចំណីអាហារ FSSC 22000, ISO 9001, ជាពិសេសទទួលស្គាល់ដោយស្ថាប័នសុវត្ថិភាពចំណីអាហារសហរដ្ឋអាមេរិក FDA, HALAL, វិទ្យាស្ថានជាតិ (ISC), ក្រសួងសុខាភិបាល និងអនុលោមតាមស្តង់ដាចំណីអាហារជាច្រើនទៀត ។
ខ្មែរជួយខ្មែរ! អង្គរមីល ផលិតដោយកូនខ្មែរ! អង្គរមីល ផលិតផលប្រទេសកម្ពុជា ! ៕ អត្ថបទសហការ











ចែករំលែកព័តមាននេះ