ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង ដា​វី​ន ប្រកាស​ឈប់​ច្រៀង​ក្នុង​កម្មវិធី​ដែល​មានការ​ឧបត្ថម្ភ​ពី​ផលិតផល​ថៃ

18 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាចម្រៀង​លោក នាង ដា​វី​ន បាន​ប្រកាស​ជា​សាធារណៈ​ថា ខ្លួន​សម្រេច​ឈប់​ច្រៀង​ក្នុង​កម្មវិធី​ណា​ដែល​មានការ​ឧបត្ថម្ភ​ពី​ផលិតផល​របស់​ថៃ​ចំនួន​ពីរខ​ណៈ​ពេល​ដែល​បច្ចុប្បន្ន​អ្នក​សិ​ល្បៈ និង​មហាជន​ខ្មែរ​ជា​ច្រើន​កំពុង​តែ​អំពាវនាវ និង​ពហិការ​មិន​ប្រើ​ផលិតផល​ថៃ ក្រោយ​កម្ពុជា​រង​ការ​ឈ្លានពាន​ពី​ប្រទេស​មួយ​នេះ …

រាជធានីភ្នំពេញ ៖ តារាចម្រៀង​លោក នាង ដា​វី​ន បាន​ប្រកាស​ជា​សាធារណៈ​ថា ខ្លួន​សម្រេច​ឈប់​ច្រៀង​ក្នុង​កម្មវិធី​ណា​ដែល​មានការ​ឧបត្ថម្ភ​ពី​ផលិតផល​របស់​ថៃ​ចំនួន​ពីរខ​ណៈ​ពេល​ដែល​បច្ចុប្បន្ន​អ្នក​សិ​ល្បៈ និង​មហាជន​ខ្មែរ​ជា​ច្រើន​កំពុង​តែ​អំពាវនាវ និង​ពហិការ​មិន​ប្រើ​ផលិតផល​ថៃ ក្រោយ​កម្ពុជា​រង​ការ​ឈ្លានពាន​ពី​ប្រទេស​មួយ​នេះ  ។

តាម​រយៈ​សំ​ណេ​រដែ​លសរ​សេរ​បង្ហោះ​លើ​បណ្តាញ​សង្គម​បេក្ខភាព​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី Cambodia Idol លោក នាង ដា​វី​ន បាន​អះអាង​ថា ខ្ញុំ​នឹង​ឈប់​ច្រៀង​ក្នុង​កម្មវិធី​ខា​រ៉ា​ប៉ាវ នឹង Ichitan ពី​ពេល​នេះ​តទៅ បើសិន​ដាច់​ចំណូល​ក៏​ដាច់​ចុះ តែ​ខ្ញុំ​មិន​ឲ្យ​អ្នក​ណា​មក​ប្រមាថ​ជាតិ​សាសន៍​ខ្ញុំ​ទៀត​បាន​ឡើយ ។

លោក​បន្ត​ថា បើសិន​ខ្ញុំ​រក​លុយ​ក្នុង​វិស័យ​នេះ​លែង​បាន okey មិន​អី​ទេ ខ្ញុំ​រក​លុយ​ក្នុង​ផ្លូវ​ផ្សេង វិស័យ​ផ្សេង អាហារ​៣​ពេល​ទេ តែ​ខ្ញុំ​មិន​លក់​ទីផ្សារ​ឲ្យ​ចោរ​បន្ត​ទៀត​ឡើយ ។លោក​ថា ការ​ពិត​បើ​ខ្ញុំ​ច្រៀង​ទៀត​ជេរ​ខ្ញុំ​ចុះ 😊 កូនប្រុស​និយាយ​ហើយ​មិន​លេប​ទេ ។

ជា​ការ​កត់សម្គាល់​តារាចម្រៀង​លោក នាង ដា​វី​ន ក៏​ដូ​ជា​អ្នកសិល្បៈ​ជា​ច្រើន​រូប​ទៀត​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​សប្បុរសធម៌​ជួយ​ដល់​ជនភាសសឹក និង​កងទ័ព​ជួរ​មុខ និង​ការ​ផ្តល់​ជា​សម្លេង​នៅ​ក្នុង​ការ​អំពាវនាវ​ស្វែងរក​សន្តិភាព​សម្រាប់​កម្ពុជា ក្រោយ​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ថៃ ។

កន្លង​មក​ តារាចម្រៀង​រូប​នេះ​បាន​សហកា​ជាមួយ​អ្នក​សិ​ល្បៈ​រួម​ទ្រនំ​ជា​ច្រើន​រូប​បាន​ធ្វើ​ជា​មូលនិធិ ដើម្បី​ជួយ​ដល់​គ្រួសារ​រង​គ្រោះ​ដោយ​សង្គ្រាម និង​កងទ័ព​ជួរ​មុខ​ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី​យ៉ាង​អង់អាច​ក្លាហាន​ពី​ការ​ឈ្លានពាន ។

បេសកកម្ម​របស់​លោក និង​ក្រុមការងារ​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី 23/07/25 ដល់​ថ្ងៃ​ទី 01/08/25 មុន​ផ្ទុះ​សង្គ្រាម​មួយ​ថ្ងៃ ដោយ​ក្នុង​នោះ​រួម​មាន​🙏💯🇰🇭​កងទ័ព​ជួរ​មុខ (​ខេត្ត​ព្រះ​វិហារ​3​ទីតាំង​)​បងប្អូន​ភៀស​សឹក (​ខេត្តសៀមរាប​៣​ទីតាំង​) កងទ័ព​ពលី​ដើម្បី​ជាតិ (​ខេត្តសៀមរាប​) និង​ចូលរួម​ចុះ​ទៅ​ទីតាំង​ដោយ​ផ្ទាល់​ដើម្បី​ផ្តល់​ជំនួយ ។

តាម​រយៈ​សកម្មភាព​ខាងលើ​នេះ​ លោក នាង ដា​វី​ន បាន​បញ្ជាក់​ថា បុណ្យ​កុសល​ដែល​មាន​ទាំង​ប៉ុន្មាន​របស់​ពុក​ម៉ែ បងប្អូន​យើង​ជួយ​អោយ​ជាតិ​សុខសាន្ត ហើយ​សម្រាប់​លោក​ធ្លាប់​បាន​និយាយ​ហើយ​ចប់​ការងារ​គឺ​លោក​គ្រាន់តែ​ជា​អ្នកចម្រៀង​ធម្មតា​ម្នាក់ ជា​ប្រជាជន​ធម្មតា​ម្នាក់​តែ​ប៉ុណ្ណោះ មិន​ត្រូវការ​គុណសម្បត្តិ​អ្វី​ទាំងអស់ ព្រោះ​អ្វី​ដែល​លោក​បាន​ធ្វើ​គឺ​ក្នុង​នាម​ជា​ខ្មែរ គឺ​ធ្វើ​ដើម្បី​ជាតិខ្មែរ​តែ​ប៉ុណ្ណោះ អោយ​តែ​ជាតិ​សុខសាន្ត លោក​ក៏​សុខចិត្ត​គ្រប់គ្រាន់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ