ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ ស ខេ​ង​ ជម្រុញ​ឱ្យ​​​បន្ត​បង្ក្រាប​គ្រឿង​ញៀន​…កុំ​​រង់​ចាំ​​​បទ​បញ្ជា​​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ នៅ​ក្នុង​ពិធី​បិទ ​«​សន្និបាត​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០១៨ នៃ​រដ្ឋបាល​ខេត្តបាត់​ដំបង» ​​ធ្វើ​ឡើង​​កាលពី​ថ្ងៃ​ទី​២៨​ កុម្ភៈ នៅ​សា​លម​ហោ​ស្រប​ស្ទឹង​សង្កែ សម្ដេច​ក្រឡាហោម ស…

ខេត្តបាត់ដំបង​ ៖ នៅ​ក្នុង​ពិធី​បិទ ​«​សន្និបាត​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០១៨ នៃ​រដ្ឋបាល​ខេត្តបាត់​ដំបង» ​​ធ្វើ​ឡើង​​កាលពី​ថ្ងៃ​ទី​២៨​ កុម្ភៈ នៅ​សា​លម​ហោ​ស្រប​ស្ទឹង​សង្កែ សម្ដេច​ក្រឡាហោម ស ខេ​ង បាន​ជម្រុញ​ឲ្យ​មានការ​បង្ក្រាប​កាន់តែ​ខ្លាំង​នូវ​បទល្មើស​«​គ្រឿងញៀន​»​។ ដោយ​សម្ដេច​បាន​មាន​ប្រសា​ស​ន៍​ថា យើង​ត្រូវ​តែ​រួម​គ្នា​ធ្វើ​រឿង​នេះ ​(​គ្រឿងញៀន​)​ ឱ្យ​​កាន់តែ​ខ្លាំង​ ។ យើង​មិន​ត្រូវ​រង​ចាំ​បទបញ្ជា​រាល់ថ្ងៃ រាល់​ម៉ោង​​នោះ​​ទេ ព្រោះ​ច្បាប់​​គ្រឿងញៀន​យើង​មាន​គ្រប់គ្រាន់​អស់ហើយ​ ។

សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ទៅ​កាន់​មន្ត្រីរាជការ​ជាង​១,០០០​នាក់ ​ដែល​ចូលរួម​ក្នុង​ពិធី​នោះ​ថា ចំពោះ​បញ្ហា​គោល​ការ​ណ៍​​បង្ក្រាប​គ្រឿងញៀន​របស់​ប្រមុខ​រាជ​រដ្ឋា​ភិបាលរបស់​ក្រសួងមហាផ្ទៃ របស់​អគ្គស្នងការ​នគរបាល​ជាតិ សុទ្ធតែ​មាន​អស់ហើយ​.. អីចឹង វា​អត់​ខ្វះ​ទេ ពី​បញ្ហា​គោល​ការ​ណ៍​​នោះ​។ ដូច្នេះ ​យើង​ត្រូវ​តែ​ដាក់​ផែនការ​ ឬ​វិធានការ​បង្ក្រាប ព្រោះ​វា​ជា​រឿង​បំផ្លាញ​អនាគត​យុវជន និង​អនាគតប្រទេស​ជាតិ​ ។

នៅ​ក្នុង​ឱកាស​នោះ សម្ដេច​ក្រឡាហោម បាន​លើកយក​ករណី​បង្ក្រាប​គ្រឿងញៀន​ នៅ​ម​ជ្ឈ​​មណ្ឌល​កំសាន្ត
​«​រ៉ក់​» នៅ​ភ្នំពេញ ​ធ្វើ​ជា​ឧ​ទា​ហរ​ណ៍​ ដើម្បី​ពន្យល់​ដល់​មន្ត្រី​នានា​ដូច្នេះ​ថា «​ការ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន នៅ​ក្នុង​ម​ជ្ឍ​មណ្ឌល​រ៉ក់ គឺ​មាន​សុទ្ធតែ​ក្រុម​យុវជន​.. គ្មាន​មនុស្ស​ចាស់​អាយុ​៥០​ឬ​៦០​ឬ​៨០​ឆ្នាំ​ម្នាក់​ទេ​..​គឺមាន​តែ​ក្មេង​ៗ»​។ សម្ដេច​ថា រឿង​នេះ​មាន​អ្នកគាំទ្រ​ច្រើន​ណាស់​។ ប៉ុន្តែ​ក៏​កំពុង​មាន​អ្នក​តាម​មើល តាមដាន​ច្រើន​ណាស់​ដែរ អំពី​វិធានការ​ចុះ​បង្ក្រាប​នៅ​កន្លែង​ដទៃ​ទៀត តើ​វា​យ៉ាងម៉េច​ដែរ ? ចុះ​មេខ្លោង ?​។ ត្រង់​ច​ម្ង​ល់​នេះ សម្ដេច​បាន​ផ្ដល់​ជា​ចម្លើយ​ថា «​វា​ជា​រឿង​ធម្មតា​ទេ​.. គេ​មិន​ដែល​ប្រាប់​មុន​ថា ស្អែក​យើង​ទៅ​ចាប់ អ្នក​នេះ​.. ស្អែក​យើង​ទៅ​ចាប់​អ្នក​នោះ​.. គេ​មិន​អាច​ប្រាប់​ចឹ​ង​មុន​កើត​ទេ​។ បើ​ថ្ងៃ​ណា​គេ​ធ្វើ គឺ​គេ​នឹង​ធ្វើ​ហើយ​»​។

សម្ដេច​ក្រឡាហោម​ស ខេ​ង បាន​មាន​ប្រសា​ស​ន៏​ទំនង​ចង់​ភ្ជាប់​ទៅ​នឹង​ករណី​បង្ក្រាប​គ្រឿងញៀន​ដ៏​ធំ​នៅ​ក្នុង​ម​ជ្ឍ​មណ្ឌល​កំសាន្ត​«​រ៉ក់​»​ដែរ​ថា «​ខ្ញុំ​បាន​ប្រាប់​រឿង​នេះ​ច្រើន​លើក​ហើយ សូម​ឲ្យ​អាជីវករ ពិសេស​ម្ចាស់​ក្លឹ​ប​កំសាន្ត​នានា និង​ម្ចាស់​ស​ណ្ធា​គារ​ទៀត​ផង ត្រូវ​ចូលរួម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​នៅ​ក្នុង​ក្លឹ​ប​ឬ​នៅ​ស​ណ្ធា​គារ​។ ប៉ុន្តែ​កន្លង​មក​បងប្អូន​មួយ​ចំនួន​ហាក់​មិន​ចង់​ធ្វើ មិន​ចង់​ចូលរួម​សហការ ហើយ​ថែម​ទាំង​មិន​ឲ្យ​តំលៃ និង​មិន​គាំទ្រ​នូវ​វិធានការ​ទាំងនេះ​ទៀត​ផង​។ ដូច្នេះ​ច​ម្រើ​ស​ចុង​ក្រោយ​មាន​តែ​ប៉ុណ្ណឹង (​បង្ក្រាប​) មិន​មាន​អ្វី​លើស​ពី​ហ្នឹង​ទៀត​ទេ​»​។

នៅ​ចំពោះ​មុខមន្ត្រី​គ្រប់​ស្ថាប័ន សម្ដេច​ក្រឡាហោម​ស ខេ​ង បាន​បញ្ជាក់​ជា​ចុង​ក្រោយ​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សង្ឃឹមថា គ្រប់កន្លែង​ទាំងអស់​.. ទាំង​នៅ​ភ្នំពេញ ទាំង​នៅ​តាម​បណ្ដា​ខេត្ត​នានា សំខាន់​នៅ​តាម​ទីប្រជុំជន យើង​ត្រូវ​នាំ​គ្នា​បោសសំអាត​ដោយ​មិន​រើសមុខ​..​។ យើង​ត្រូវធ្វើ​តាម​ច្បាប់ ព្រោះ​យើង​ជា​អ្នក​អនុវត្ត​ច្បាប់ បើ​យើង​ខ្លាច​.. ហើយ​បែរជា​ទៅ​គោរព​អ្នក​ប្រ​ព្រិ​ត្ត​ខុសច្បាប់ សួរ​ថា តើ​យើង​នឹង​ក្លាយជា​អ្នក​មិន​គោរព​ច្បាប់​ដែរ​ឬ​យ៉ាងណា ? អីចឹង យើង​មិន​ត្រូវ​ទុក​ឲ្យ​ស្ថាន​ការ​នេះ​វឹកវរ​ពេញ​ប្រទេស​នោះ​ទេ​។

សម្ដេច​ក៏​បាន​រំលឹក​ដែរ​ថា កាល​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន ក្នុង​ឆ្នាំ​២០១៧ និង​២០១៨ កន្លង​ទៅ​នេះ បើ​តាម​របាយ​ការ​ណ៏​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន គឺ​រឹបអូស​បាន​រហូត​ស​ដល់​ទៅ​ជាង​កន្លះ​តោន​ឯណោះ​.. ហើយ​ក៏​មិនដឹង​ថា នៅ​មាន​ត្រង់​ណា​ទៀត ដែល​យើង​មិន​ទាន់​ប្រមូល​បាន ? សម្ដេច​សូម​អំពាវនាវ​ជា​ថ្មី​ទៀត សូម​ឲ្យ​ប្រជាពលរដ្ឋ សិស្សានុសិស្ស​ទាំងអស់ ចូលរួម​ទប់ស្កាត់ និង​លប់​បំបាត់​នូវ​បញ្ហា​គ្រឿងញៀន​នេះ​។ ព្រោះ​វា​ជា​អនាគតនៃ​ប្រទេស​ជាតិ​យើង អីចឹង​បើ​យើង​មិន​ចូលរួម​មិន​បាន​ទេ​៕

អត្ថបទសរសេរ ដោយ