លោក​ត្រាំ​និង​លោក​គី​ម​សង្ឃឹម​ទទួល​បាន​លទ្ធផល​ល្អ​ជាង​មុន


សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ លោក​ដូ​ណា​ល់​ត្រាំ​និង​លោក​គី​ម​ជុង​អ៊ុ​ន​ចាប់ផ្ដើម​ការ​ជួប​គ្នា​កំពូល​លើក​ទី​២ តាម​រយៈ​ការ​ចាប់ដៃ​គ្នា យ៉ាង​ជិត​ស្និទ្ធ​រាក់ទាក់​កាលពី​យប់​ថ្ងៃ​ទី​២៧​កុម្ភៈ​នៅ​ក្រុង​ហាណូយ ហើយ​មេដឹកនាំ​ទាំង​២​សម្ដែង​សុទិដ្ឋិនិយម លើ​លទ្ធភាព​សម្រេច​បាន​លទ្ធផល​ល្អ​ប្រសើរ​ថែម​ទៀត ជាង​ការ​ជួប​គ្នា​នៅ​សិង្ហ​បុរី​។

ក្រោយ​ការ​ជួប​គ្នា​នា​ថ្ងៃ​ទី​មួយ​នោះ សេត​វិមាន​រាយការណ៍​ថា លោក​ត្រាំ​លើក​ពី​ការ​ចរចា​ដ៏​ល្អ​បំផុត ជាមួយ​ជន​លេខ​មួយ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​។ សេត​វិមាន​បញ្ជាក់​ថា មេដឹកនាំ​ទាំង​២​នឹង​ចូលរួម ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួម​មួយ​នា​ថ្ងៃ​ទី​២៨​កុម្ភៈ បន្ទាប់​ពី​ការ​ជួប​គ្នា​កំពូល​របស់​ពួក​គេ​នៅ​រដ្ឋធានី​វៀតណាម​។

តាម​TWITTER​លោក​ត្រាំ​បាន​សរសេរ ក្រោយ​បញ្ចប់​ការ​ជួប​គ្នា​ថ្ងៃ​ទី​មួយ​ថា នោះ​ជា​ការ​ជួប​គ្នា​និង​ការ​រួម​តុ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា ដ៏​ល្អ​ប្រសើរ​បំផុត​ជាមួយ​លោក​គី​ម​នៅ​ក្រុង​ហាណូយ​។ យោង​តាម​សេត​វិមាន​ថា លោក​ត្រាំ​និង​លោក​គី​មនា​ថ្ងៃ​ទី​២៨​កុម្ភៈ​ត្រូវ​ជួប​ទល់មុខ​គ្នា​រយៈពេល​៤៥​នាទី បន្ទាប់​មក​មាន​កិច្ចប្រជុំ​បើក​ទូលាយ​របស់​បណ្ដា​ទីប្រឹក្សា​របស់​មេដឹកនាំ​ទាំង​២​។

លោក​ត្រាំ​ញញឹម​ពព្រាយ​ពេល​ចាប់ដៃ​ជាមួយ​លោក​គី​ម នៅ​សណ្ឋាគារ​METROPOLE ក្រុង​ហា​ណួ​យ ដោយ​និយាយ​ថា​លោក​ពេញចិត្ត ចំពោះ​ការ​វិវត្តន៍​នៃ​សភាពការណ៍ ចាប់តាំងពី​ការ​ជួប​គ្នា​លើក​មុន​មក​។ ចំណែក​លោក​គី​ម​វិញ​បាន​សន្យា​ធ្វើ្វ​​អ្វី​គ្រប់យ៉ាង​តាម​ដែល​លោក​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឲ្យ​ការ​ចរចា​គ្នា​សម្រេច​បាន​ជោគជ័យ​តែ​លោក​មិន​បញ្ជាក់​ពី​ទិស​ដៅ​ច្បាស់លាស់​មួយ​ឡើយ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ