ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​យន្តហោះ​ប្រដេញ​​មួយ​គ្រឿងចូល​ក្នុង​សមុទ្រ

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ កងទ័ពអាកាស​កូរ៉េ​ខាងត្បូង​រាយការណ៍​ថា យន្តហោះ​ប្រយុទ្ធ​មួយ​គ្រឿង​របស់​កូរ៉េ​ខាងត្បូង បាន​ធ្លាក់​នា​ថ្ងៃ​ទី​២៧​កុម្ភៈ​ក្នុង​សមុទ្រ​លឿង ហើយ​អ្នក​បើក​២​នាក់​បាន​ត្រូវ​ជួយ​សង្គ្រោះ​។ ក្នុង​សារ​មួយ​ផ្ដល់​ដល់​សារព័ត៌មាន កងទ័ពអាកាស​និយាយ​ថា យន្តហោះ​ប្រយុទ្ធ​ធុន​KF-16D​មាន​កៅអី​២ បាន​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ដែល​ពុំ​ទាន់​ដឹង​ពី​មូលហេតុ…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ កងទ័ពអាកាស​កូរ៉េ​ខាងត្បូង​រាយការណ៍​ថា យន្តហោះ​ប្រយុទ្ធ​មួយ​គ្រឿង​របស់​កូរ៉េ​ខាងត្បូង បាន​ធ្លាក់​នា​ថ្ងៃ​ទី​២៧​កុម្ភៈ​ក្នុង​សមុទ្រ​លឿង ហើយ​អ្នក​បើក​២​នាក់​បាន​ត្រូវ​ជួយ​សង្គ្រោះ​។ ក្នុង​សារ​មួយ​ផ្ដល់​ដល់​សារព័ត៌មាន កងទ័ពអាកាស​និយាយ​ថា យន្តហោះ​ប្រយុទ្ធ​ធុន​KF-16D​មាន​កៅអី​២ បាន​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ដែល​ពុំ​ទាន់​ដឹង​ពី​មូលហេតុ នា​វេលា​ម៉ោង​១២​និង​១៣​នាទី​ម៉ោង​ក្នុងស្រុក ១៣​នាទី​ក្រោយ​ហោះ​ចេញពី​មូលដ្ឋាន​អាកាសចរណ៍​GUNSAN ចម្ងាយ​២៧៤​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​សេ​អ៊ូ​ល​។

អ្នក​បើក​ទាំង​២​នាក់​អាច​លោត​ចេញ​ភ្លាម​ៗ​ហើយ​ត្រូវ​បាន​ជួយ​សង្គ្រោះ​។ អ្នក​ទាំង​២​បច្ចុប្បន្ន​វិល​ទៅ​កាន់​មូលដ្ឋាន​របស់​ពួក​គេ​វិញ ហើយ​ស្ថានភាព​សុខភាព​របស់​ពួក​គេ​ត្រូវ​បាន​បញ្ជាក់​ថា​ល្អ​។ កងទ័ពអាកាស​បាន​បង្កើត​ក្រុមការងារ​មួយ ទទួល​បន្ទុក​ត្រួតពិនិត្យ​លើ​មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ​។

យន្តហោះ​ប្រយុទ្ធ​ធុន​KF-16D​បាន​ផ្ដល់​ឲ្យ​កងទ័ពអាកាស​កូរ៉េ​ខាងត្បូង​ប្រើប្រាស់​កាលពី​ទស​វត្ស​ឆ្នាំ​៩០៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ