ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង កោតសរសើរ​ចំពោះ​ចំណាត់ការ​បង្ក្រាប​គ្រឿងញៀ.ន​ក្នុង​ក្លឹ​ប​កម្សាន្ត​រ៉ុ​ក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​កោតសរសើរ​ចំពោះ​ចំណាត់ការ​រប​ស់មត្ថកិច្ច​ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត​រ៉ុ​ក ។ សម្តេច…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​កោតសរសើរ​ចំពោះ​ចំណាត់ការ​រប​ស់មត្ថកិច្ច​ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត​រ៉ុ​ក ។ សម្តេច ស ខេ​ង បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​«​ខ្ញុំ​សូម​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រឹង​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដែល​បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ ដោយ​រឹបអូស​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ជា​ច្រើន​គីឡូក្រាម និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​មួយ​ចំនួន​ផង​ដែរ​» ។

សម្តេច​បន្ត​ថា បន្ទាប់​ពី​ការ​បង្ក្រាប​ដោយ​ជោគជ័យ​របស់​កងកម្លាំង​នគរបាល​លើ​ករណី​នេះ​ក៏​បាន​កើត​មាន​ពាក្យ​ច​ចាម​អារាម​ថា ករណី​បទល្មើស​គ្រឿងញៀន​នេះ​មានការ​ពាក់ព័ន្ធ​នឹង​បុគ្គល​ផ្សេង​ៗ​ដែល​ខ្ញុំ​សូម​យក​ឱកាស​នេះ​ជម្រាប​ជូន​សាធារណជន និង​ប្រជាពលរដ្ឋ​ទាំងអស់​ជ្រាប​ថា តាម​រយៈ​ការ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​រក​ពុំ​ឃើញ​ភស្តុ​តាង​ណាមួយ​បញ្ជាក់​ថា មានការ​ពាក់ព័ន្ធ​នឹង​អ្នកឧកញ៉ា គិត ម៉េ​ង ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​នោះ​ទេ ។

សូម​ជម្រាប​ថា លោក ស ថេ​ត ស្នងការ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​អ្នក​ប្រើប្រាស់​គ្រឿងញៀន នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត​រ៉ុ​ក ។ លោកស្នងការ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ ខ្ញុំ និង​ស្នងការ​រង​ជា​ច្រើន​រូប​ព្រមទាំង​កម្លាំង​ជំនាញ​ចម្រុះ បាន​ចុះ​បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ដោយ​ផ្ទាល់ នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​កដោយ​ឃាត់ខ្លួន​ជនសង្ស័យ​អ្នក​ប្រើប្រាស់ និង​អ្នក​ចែកចាយ​ជាង​៣០០​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន​១៤​នាក់ ហើយ​ដកហូត​បាន​គ្រឿងញៀន​ជាង​៣៩​គីឡូក្រាម និង​សារធាតុ​ញៀន​ជា​ទឹក​៩​គីឡូក្រាម​២​ខាំ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១២ និង​កាំភ្លើងខ្លី​១​ដើម ។

លោង​ស្នងការ​ក៏​បាន​លើក​ឡើង​ថា ការ​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន និង​ធ្វើ​កំណត់ហេតុ​ទៅ​លើ​យុវជន​យុវនារី​ជាង​៣០០​នាក់​កំពុង​តែ​ដំណើរការ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​ភាគច្រើន​សុទ្ធតែ​រក​ឃើញ​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន ។ សមត្ថកិច្ច​ជំនាញ​កំពុង​មមាញឹក​បំពេញការងារ​នេះ ហើយ​សន្និសីទកាសែត​នឹង​ធ្វើ​នៅ​ពេល​ការងារ​បញ្ចប់ ។ ចំពោះ​គ្រឿងញៀន​គ្រប់​ប្រភេទ​ដែល​ដកហូត​បាន​សរុប​ទៅ​មិន​តិច​ជាង​៥០​គីឡូក្រាម​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ