ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​មាន​ទំនុកចិត្ត និង​គោរព​ខ្លួនឯង បើ​ទោះ​បីជា​អ្នកមាន​បញ្ហា​មុន​ក៏​ដោយ

5 ឆ្នាំ មុន

អ្នក​ប្រាកដជា​មាន​អារ​ម្ម​ណ៌​ពិបាកចិត្ត និង​មិន​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​នៅ​ពេល​ដែល​មាន​បញ្ហា​មុន​។ ប៉ុន្តែ​អ្នក​អាច​គ្រប់គ្រង​បញ្ហា​ទាំងនេះ​បាន​តាម​រយៈ​វិធីសាស្ត្រ​ខាងក្រោម​នេះ​។ ១- អនុវត្ត​ការ​និយាយ​អ្វី​ដែល​វិជ្ជមាន​ចំពោះ​ខ្លួនឯង មនុស្ស​គ្រប់​រូប​សុទ្ធតែ​មាន​ចំនុច​ខ្វះខាត​ទាំង​អស់ហើយ​យើង​តែងតែ​គាបសង្កត់​ខ្លួនឯង​ចំពោះ​ភាព​ខ្វះខាត​ទាំងនេះ​។ អនុវត្ត​ការ​និយាយ​អ្វី​ដែល​វិជ្ជមាន​ចំពោះ​ខ្លួនឯង​តាម​រយៈ​ចំណុច​ល្អ​ៗ​ដែល​យើង​មាន ឬ​ចំណុច​ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​បាន​ប្រសើរ​ឡើង​។ សរសេរ​វា​ទុក​ហើយ​អាន​វា​អោយ​បាន​ញឹកញាប់​ដើម្បី​បង្កើន​ទំនុកចិត្ត​របស់​អ្នក​។ ២-…

អ្នក​ប្រាកដជា​មាន​អារ​ម្ម​ណ៌​ពិបាកចិត្ត និង​មិន​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​នៅ​ពេល​ដែល​មាន​បញ្ហា​មុន​។ ប៉ុន្តែ​អ្នក​អាច​គ្រប់គ្រង​បញ្ហា​ទាំងនេះ​បាន​តាម​រយៈ​វិធីសាស្ត្រ​ខាងក្រោម​នេះ​។

១- អនុវត្ត​ការ​និយាយ​អ្វី​ដែល​វិជ្ជមាន​ចំពោះ​ខ្លួនឯង

មនុស្ស​គ្រប់​រូប​សុទ្ធតែ​មាន​ចំនុច​ខ្វះខាត​ទាំង​អស់ហើយ​យើង​តែងតែ​គាបសង្កត់​ខ្លួនឯង​ចំពោះ​ភាព​ខ្វះខាត​ទាំងនេះ​។ អនុវត្ត​ការ​និយាយ​អ្វី​ដែល​វិជ្ជមាន​ចំពោះ​ខ្លួនឯង​តាម​រយៈ​ចំណុច​ល្អ​ៗ​ដែល​យើង​មាន ឬ​ចំណុច​ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​បាន​ប្រសើរ​ឡើង​។ សរសេរ​វា​ទុក​ហើយ​អាន​វា​អោយ​បាន​ញឹកញាប់​ដើម្បី​បង្កើន​ទំនុកចិត្ត​របស់​អ្នក​។

២- ព្យាយាម​រក្សា​ការ​ចូលរួម​សង្គម

កុំ​ព្យាយាម​លាក់ខ្លួន​។ ត្រូវ​ចេញ​ទៅ​ក្រៅ​ហើយ​និយាយ​ជាមួយ​អ្នក​ដទៃ ជា​ពិសេស​មិត្តភក្តិ​ដែល​តែងតែ​ខ្វល់​ពី​សុខទុក្ខ​របស់​អ្នក​។ ជួនកាល​អ្នក​អាច​រក​ឃើញ​នរណា​ម្នាក់​ដែល​ជួប​បញ្ហា​មុន​ដូច​អ្នក​ដែល​ហើយ​អាច​ជួយ​ផ្តល់​គំនិត​ថ្មី​ៗ និង​ជួយ​អ្នករក​ដំណោះស្រាយ​ដែល​អ្នក​មិន​ទាន់​រក​ឃើញ​បាន​។

៣- ព្យាបាល​មុន​ដោយ​ប្រើ​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់

ប្រភេទ​មុន​ខុស​ៗ​គ្នា​ត្រូវ​ប្រើ​វិធី​ព្យាបាល​ផ្សេង​ៗ​គ្នា ប៉ុន្តែ​មាន​គ្រឿងផ្សំ​មួយ​ចំនួន​ដែល​អាច​កាត់​បន្ថយ​មុន​របស់​អ្នក​បាន​។ ផលិតផល​ដែល​មាន​គ្រឿងផ្សំ​ដូច​ខាងក្រោម​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ព្យាបាល​មុន ៖

Bisabolol៖ ជួយ​កាត់​បន្ថយ​ការ​រលាក​ស្បែក​។
Laricyl៖ វា​ជួយ​បន្តឹង​រន្ធ​រោម និង​ផ្តល់​សំណើម​ដល់​ស្បែក​។
Acid Salicylic ៖ ជា​ធាតុ​ផ្សំ​ទូទៅ​ដែល​ប្រើ​ដើម្បី​ព្យាបាល​មុន​។ វា​ជួយ​ជម្រុះ​កោសិកា​ស្បែក​ដែល​ងាប់។
Ethyl Ascorbic Acid ៖ ជួយ​កាត់​បន្ថយ​ស្នាម​ខ្មៅ​នៃ​ស្នាម​មុន​។
MPS ៖ រក្សា​ស្បែក​អោយ​មាន​សំណើម និង​បង្កើន​ភាព​បត់បែន​នៃ​ស្បែក វា​មាន​ប្រសិទ្ធភាព​ជាង​គ្រឿងផ្សំ​ដែល​ដូច​គ្នា​រហូត​ដល់​៥០​ដង​។
Allium Cepa ៖ វា​ជួយ​ឱ្យ​ស្បែក​ទន់​រលោង និង​មាន​ផ្ទុក​សារធាតុ​ប្រឆាំង
អុកស៊ីតកម្ម​ផង​ដែរ ដែល​ជួយ​កាត់​បន្ថយ​ការ​ខូច​ស្បែក​ពី​ជាតិពុល​ផ្សេង​ៗ​។

៤- ជ្រើសរើស​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព

ការ​ទទួលទាន​ជាតិ​ស្ករ​តិច​អាច​ជួយ​កាត់​បន្ថយ​ការ​កើត​មុន​។ ការ​ទទួលទាន​ទឹក​ច្រើន​នឹង​ជួយ​បង្កើន​គុណភាព​នៃ​ស្បែក​របស់​អ្នកផង​ដែរ​។ របប​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ផ្លែ​ឈើ បន្លែ ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ និង​ប្រេង​ធញ្ញជាតិ​ក៏​អាច​ជួយ​អ្នក​ឱ្យ​មាន​ភាព​ស្រស់ស្រាយ​ទាំង​ក្នុង និង​ក្រៅ​ផង​ដែរ​។

៥- គេង​អោយ​បាន​យ៉ាងតិច​៧​ម៉ោង

រាង​កាយ​របស់​អ្នក​ជួសជុល​ខ្លួនឯង​នៅ​ពេល​អ្នក​គេង ជា​ពិសេស​នៅ​ចន្លោះ​ម៉ោង​១០​យប់ និង ២​ព្រឹក​។ សូម​ព្យាយាម​ចូល​គេង​អោយ​បាន​មុន​ម៉ោង​១១​យប់ ហើយ​ព្យាយាម​គេង​អោយ បាន ៧ ទៅ ៩​ម៉ោង ជាង​រៀង​រាល់​យប់​។

តើ​អ្នក​បាន​យល់​ពី​ចំណេះដឹង​អ្វី​ដែល​ថ្មី​ទេ? ចុច​ទី​នេះ​ដើម្បី​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​យើង​និង​ស្វែង​យល់​បន្ថែម​ពី​ការ​ព្យាបាល​ស្នាម និង​មុន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ