ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនឿ​ពាក់ព័ន្ធ​នឹង​បញ្ហា​មុន

6 ឆ្នាំ មុន

ជួនកាល​វា​ពិបាក​ក្នុង​ការ​បែងចែក​រវាង​អ្វី​ដែល​ពិត និង​អ្វី​ដែល​មិន​ពិត នៅ​ពេល​ដែល​ពាក់ព័ន្ធ​នឹង បញ្ហា​មុន ។ ខាងក្រោម​នេះ​ជា​ជំនឿ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​បញ្ហា​មុន ដែល​យើង​ឮជា​រឿយ​ៗ​ហើយ​គិត​ថា​វា ជា​ការ​ពិត ។ ជំនឿ​ទី​១…

ជួនកាល​វា​ពិបាក​ក្នុង​ការ​បែងចែក​រវាង​អ្វី​ដែល​ពិត និង​អ្វី​ដែល​មិន​ពិត នៅ​ពេល​ដែល​ពាក់ព័ន្ធ​នឹង បញ្ហា​មុន ។ ខាងក្រោម​នេះ​ជា​ជំនឿ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​បញ្ហា​មុន ដែល​យើង​ឮជា​រឿយ​ៗ​ហើយ​គិត​ថា​វា ជា​ការ​ពិត ។

ជំនឿ​ទី​១ ៖ មុន​កើត​មាន​ចំពោះតែ​ក្មេង​ជំទង់​ប៉ុណ្ណោះ

ការ​ពិត ៖ មុន​អាច​កើតឡើង​ចំពោះ​ក្មេង​ជំទង់​និង​មនុស្ស​ពេញវ័យ​។ មនុស្ស​មួយ​ចំនួន​អាច​កើត​មុន​ក្នុង​វ័យ ៤០​ឆ្នាំ​និង​លើស​ពី​នេះ​ទៀត​។

ជំនឿ​ទី​២៖ ការ​ញិច​មុន​ធ្វើ​ឱ្យ​មុន​ឆាប់​ជា

ការ​ពិត ៖ ការ​ញិច​មុន​អាច​បណ្តាល​អោយ​មុខ​ឡើង​ក្រហម​ដោយសារ​រលាក ឬ​ខ្លាំង​ជាង​នេះ​គឺ​មក​ពី​ការ​ឆ្លង​មេរោគ​ដែល​បណ្តាល​ឲ្យ​មាន​ស្លាកស្នាម​។

ជំនឿ​ទី​៣ ៖ លាងមុខ​ឲ្យ​ច្រើន​អាច​កាត់​បន្ថយ​មុន

ការ​ពិត ៖ ការ​លាងមុខ​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​ជាតិ​ខ្លាញ់​ធម្មជាតិ​បាត់បង ដែល​បណ្តាល​ឱ្យ​មុខស្ងួត និង​រមាស់ ហើយ​បង្ក​ឲ្យ​មានការ​បង្កើត​ជាតិ​ខ្លាញ់​ថែម​លើ​ផ្ទៃមុខ ជា​ហេតុ​ធ្វើ​ឲ្យ​មុន​កាន់តែ​ខ្លាំង លើស​ដើម​។

ជំនឿ​ទី​៤ ៖ ការ​ផាត់មុខ​ធ្វើ​ឱ្យ​កើត​មុន​ច្រើន

ការ​ពិត ៖ អ្នកឯកទេស​ផ្នែក​ថែរក្សា​ស្បែក​បាន​ណែនាំ​អោយ​ប្រើប្រាស់​គ្រឿងសម្អាង​ណា ដែល​មិន​បង្ក​អោយ​មានការ​រាំងស្ទះ​រន្ធ​រោម ព្រោះ​វា​មិន​បណ្តាល​ឱ្យ​មានការ​កើត​មុន​នោះ​ទេ​។ ប៉ុន្តែ​ការ​អោយ​ស្បែក​របស់​អ្នក​ដកដង្ហើម​ដោយ​មិន​មានការ​ផាត់មុខ​ម្តងម្កាល​ក៏​ល្អ​សម្រាប់​ស្បែក​ផង​ដែរ​!

ជំនឿ​ទី​៥ ៖ ញ៉ាំ​សូកូឡា​ធ្វើ​ឱ្យ​កើត​មុន

ការ​ពិត ៖ វា​មិនមែន​ជា​សូកូឡា​នោះ​ទេ ប៉ុន្តែ​វា​ជា​ស្ករ និង​ទឹកដោះគោ​ដែល​បាន​បន្ថែម​នៅ​ក្នុង​សូកូឡា​ដែល​បណ្តាល​អោយ​កើត​មុន​។

ជំនឿ​ទី​៦ ៖ ថ្នាំដុសធ្មេញ​អាច​ព្យាបាល​មុន

ការ​ពិត ៖ ថ្នាំដុសធ្មេញ​ផ្ទុក​គ្រឿងផ្សំ​ដែល​អាច​ធ្វើ​ឱ្យ​មុន​ក្រាប ប៉ុន្តែ​វា​មិន​បាន​ផលិត​ឡើង​សម្រាប់​ស្បែក​នោះ​ទេ​ដូច្នេះ​វា​អាច​បណ្តាល​អោយ​មានការ​រមាស់​និង​ឡើង​កន្ទួល​។

ជំនឿ​ទី​៧ ៖ ផលិតផល​រឹតតែ​ខ្លាំង រឹតតែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​មុន

ការ​ពិត ៖ ផលិតផល​ដែល​ខ្លាំង​អាច​ធ្វើ​អោយ​ស្បែក​មាន​ប្រតិកម្ម ជា​ពិសេស​ផលិតផល​ណា​ដែល​មាន​ផ្ទុក​ជាតិ​អាល់កុល​។

ជំនឿ​ទី​៨ ៖ ក្រែ​ម​ផ្តល់​សំណើម​បង្ក​ឱ្យ​កើត​មុន

ការ​ពិត ៖ ស្បែក​ដែល​ខ្វះ​ជាតិ​សំណើម​ផលិត​ជាតិ​ខ្លាញ់ ដែល​ធ្វើ​ឱ្យ​ស្ទះ​រន្ធ​រោម​ច្រើន​ជាង​ស្បែក​ដែល​មាន​សំណើម​។ ដូច្នេះ​សូមកុំ​បញ្ឈប់​ការ​ប្រើ​ក្រែ​ម​ផ្តល់​សំណើម​របស់​អ្នក ។ អ្នក​គួរតែ​លាប​វា​មុន​ពេល​លាប​ឡេ​ការពារ​កំ​ដៅ​ថ្ងៃ​។

ជំនឿ​ទី​៩ ៖ របប​អាហារ​មិន​ពាក់ព័ន្ធ​នឹង​ការ​កើត​មុន

ការ​ពិត ៖ ការ​សិក្សា​បាន​រក​ឃើញ​ថា អ្នក​ដែល​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​, ផលិតផល​ទឹកដោះគោ និង​ខ្លាញ់​មិនល្អ​ងាយ​នឹង​កើត​មុន​។

ជំនឿ​ទី​១០ ៖ ពន្លឺ​ថ្ងៃ​ជួយ​កាត់​បន្ថយ​មុន

ការ​ពិត ៖ ពន្លឺព្រះអាទិត្យ​អាច​បំផ្លាញ collagen នៃ​ស្បែក​របស់​អ្នក​បាន​។ collagen ជា ប្រូតេអ៊ីន​ដែល​រក្សា​ស្បែក​អោយ​តឹង និង​មាន​ភាព​វ័យក្មេង​។ នៅ​ពេល​ដែល collagen ត្រូវ​បាន​បំផ្លាញ រន្ធ​ញើស​របស់​អ្នក​បើក​ធំ និង​មិន​មានការ​ការពារ​ទៅ​លើ​ស្បែក ។ វា​អាច​បង្ក​ឱ្យ​កើត​មុន​ក្បាល​ខ្មៅ​។

តើ​អ្នក​បាន​យល់​ពី​ចំណេះដឹង​អ្វី​ដែល​ថ្មី​ទេ? ចុច​ទី​នេះ​ដើម្បី​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​យើង​និង​ស្វែង​យល់​បន្ថែម​ពី​ការ​ព្យាបាល​ស្នាម និង​មុន​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ