ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ពន្លត់​ចូល​មិន​បាន សមត្ថកិច្ច​នាំ​គ្នា​យក​មែកឈើ​​វាយ​ពន្លត់​អស់​៣០​ហិ​កតា

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ចំការ​កៅស៊ូ​អស់​ចំនួន​៣០​ហិតា បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ស្រែ​ស្រម៉ ឃុំ​ទីពោ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ចំការ​កៅស៊ូ​អស់​ចំនួន​៣០​ហិតា បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ស្រែ​ស្រម៉ ឃុំ​ទីពោ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

លោក ទូច សុខា អភិបាលស្រុក​ស​ន្ទុ​ក​បានឱ្យ​ដឹង​ថា នៅ​ពេល​មាន​ករណី​អគ្គិភ័យ​ឆេះ​ចំការ​កៅស៊ូ​ខាងលើ លោក​ជាប់រវល់​នៅ​ឯ​ទីក្រុង​ភ្នំពេញ មិន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ផ្ទាល់​នោះ​ទេ តែបើ​តាម​សេចក្តីរាយការណ៍​ពី​ថ្នាក់​ក្រោម​ដែល​លោក​ទទួល​បាន​គឺ​ចំការ​កៅស៊ូ​កើតហេតុ​ខាង​ជា​របស់​ក្រុមហ៊ុន BNA ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់​ចំនួន​៣០​ហិ​កតា មូលហេតុ​បណ្តាល​មក​ពី​ភ្លើងព្រៃ​ឆេះ​រាល ។

លោក​អភិបាលស្រុក​ស​ន្ទុ​កបាន​បន្ត​ថា បើ​ចង់​ដឹង​ព័​ត៍​មាន​ច្បាស់ សូម​ទំនាក់ទំនង​ទៅ​លោក​អធិការ​ស្រុក​ទើបបាន​ដឹង​ច្បាស់ ព្រោះ​លោក​អធិការ​ស្រុក​បាន​ចុះ​ទៅ​ដល់​ចំការ​កៅស៊ូ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ពី​លោក​វរសេនីយ៍ឯក ពេ​ជ ថា​ល់ អធិការ​នគរបាល​ស្រុក​ស​ន្ទុ​ក បានឱ្យ​កោះសន្តិភាព​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​ថា លោក​មិន​បានដឹង​ថា ក្រុមហ៊ុន BNA ខាងលើ​នេះ​វិនិយោគ​នៅ​លើ​ផ្ទៃដី​ប៉ុន្មាន​ហិក​តា​នោះ​ទេ ពីព្រោះ​ក្រុមហ៊ុន​នេះ​មាន​ដី​ជា​ច្រើន​កន្លែង ចំណែក​ករណី​អគ្គិភ័យ​ឆាបឆេះ​ចំការ​កៅស៊ូ​ខាងលើ​អស់​ចំនួ​ន​៣០​ហិតា ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ចំការ​កៅស៊ូ​ខាងលើ​នោះ​គឺ​ក្រុមហ៊ុន​ដាក់​ដាំ​ចោល​ដោយ​គ្មាន​ការ​ថែទាំ​ដូច​ក្រុមហ៊ុន​ដទៃ​ទៀត​នោះ​ឡើយ ធ្វើ​ឲ្យ​ស្មៅ និង​ព្រៃ​ដុះ​ពេញ បណ្តាល​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​រាលដាល​ដល់​ចំការ​កៅស៊ូ​ដោយ​មិនដឹង​មូលហេតុ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​យក​មែកឈើ​វាយ​ពន្លត់​រលត់​អស់​ទាំងស្រុង​មិន​បង្ក​ឲ្យ​ឆេះ​រាលដាល​ទៀត​ឡើយ ចំណែក​រថយន្ត​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក​ចេញ​មក​ជួយ​អន្តរាគមន៍​ដែរ តែ​មិន​បាន​មក​ទាន់​ពេលវេលា​នោះ​ទេ ដោយសារ​ផ្លូវ​តូច​ចង្អៀត ។

លោក​អធិការ​បន្ត​ទៀត​ថា ករណី​អគ្គិ​ស​ភ័យ​ឆាបឆេះ​ចំការ​កៅស៊ូ​ខាងលើ​នេះ​សង្ស័យ​បណ្តាល​មក​ពី​អ្នក​ជក់បារី​បោះ​កន្ទុយបារី​ចោល​មិន​ប្រយ័ត្ន​ទើប​ធ្វើ​ឲ្យ​ឆេះ ព្រោះ​នេះ​ជា​រដូវក្តៅ ។ ជុំវិញ​ករណី​អគ្គិភ័យ​ឆាបឆេះ​ចំការ​កៅស៊ូ​ខាងលើ សមត្ថកិច្ច​កំពុង​តែ​បន្ត​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាកដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ