ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អី​មនុស្ស​ប្រុស​កើត​មុន កម្ចាត់​បែប​ណា?

5 ឆ្នាំ មុន

ចំពោះ​មនុស្ស​ភាគច្រើន ការ​ប្រែប្រួល​កម្រិត​នៃ​អ៊័​រ​ម៉ូ​ន​នាំ​ឲ្យ​កើត​មុន ។ អ៊័​រ​ម៉ូ​ន​ទាំងនេះ​បង្កើត​ជាតិ​ប្រេង​ដែល​ឲ្យ​រន្ធ​ជិត​ដែល​ជួនកាល​ទៀត​ឲ្យ​បាក់តេរី​រីក​លូតលាស់ ។ រឿង​ទាំង​ពីរ​នេះ​បណ្តាល​ឲ្យ​បញ្ហា​មុន​ផ្ទុះ​ឡើង ។ បុរស​ដែល​ឪពុក​មាន​បញ្ហា​មុន​ធ្ងន់ ហាក់ដូចជា​ងាយ​នឹង​មាន​ដែរ ។…

ចំពោះ​មនុស្ស​ភាគច្រើន ការ​ប្រែប្រួល​កម្រិត​នៃ​អ៊័​រ​ម៉ូ​ន​នាំ​ឲ្យ​កើត​មុន ។ អ៊័​រ​ម៉ូ​ន​ទាំងនេះ​បង្កើត​ជាតិ​ប្រេង​ដែល​ឲ្យ​រន្ធ​ជិត​ដែល​ជួនកាល​ទៀត​ឲ្យ​បាក់តេរី​រីក​លូតលាស់ ។ រឿង​ទាំង​ពីរ​នេះ​បណ្តាល​ឲ្យ​បញ្ហា​មុន​ផ្ទុះ​ឡើង ។ បុរស​ដែល​ឪពុក​មាន​បញ្ហា​មុន​ធ្ងន់ ហាក់ដូចជា​ងាយ​នឹង​មាន​ដែរ ។ ថ្នាំ​មួយ​ចំនួន​ដូច​ជា​ថ្នាំ lithium ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ព្យាបាល​ជំងឺផ្លូវចិត្ត​នោះ និង​ថ្នាំ​ករទី​កូ​ស្តេ​រ៉ូ​អ៊ី​ត​ក៏​អាច​នាំ​ឲ្យ​កើត​មុន​ផង​ដែរ ។

ការ​ផ្ទុះ​ឡើង​នៃ​មុន​ចំពោះ​បុរស ជា រឿយ​ៗ បុរស​កើត​មុន​នៅ​លើ​មុខ និង​ខ្នង ។ ការ​បែកញើស​អាច​ធ្វើ​ឲ្យ​វា​ចេញ​ច្រើន​។ ការ​ចេញ​មុន​ច្រើន​នៅ​លើ​ខ្នង​ជា រឿយ​ៗ​កើត​មាននៅ​ក្នុង​អាកាសធាតុ​ក្តៅ ឬ​ក្រោយ​ពី​ធ្វើ​លំ​ហាត់ប្រាណ ។ មុន​ខ្នង គឺ​ពិបាក​នឹង​គ្រប់គ្រង​ជាង​មុន​នៅ​លើ​មុខ ។

អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ៖ សូម​រក្សា​ស្បែក​របស់​អ្នក​ឲ្យ​ស្អាត ។ ផលិតផល​លាង​សម្អាត​ជា​ច្រើន គឺ​មាននៅ​លើ​ទីផ្សារ​។ ជា​ទូទៅ​ចៀសវាង​ផលិតផល​ណា​ដែល​ធ្វើ​ឲ្យ​រលាក​ស្បែក​របស់​អ្នក ហើយ​ចូរ​លាង​សម្អាត​ស្បែក​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ