ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានអាជ្ញា​ប័ណ្ណជាកាស៊ីណូដ៏​ធំ…ទី​បំផុត​​​ជា​​«រោងបញ្ជល់​មាន់»​​​យ៉ាង​​សម្បើម

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ទីតាំង​ល្បែងស៊ីសង​ក្នុង​ចម្ការ​ស្រល់​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ពូ​ត្រែង ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង កំពុង​បើក​ឲ្យ​ជនជាតិខ្មែរ​ចូល​លេង​ម៉ា​សេរី​ជា​រៀងរាល់ថ្ងៃ ចាប់តាំងពី​ដើមខែ​កុម្ភៈ​មក ដោយ​បើក​លេងល្បែង​ជា​ច្រើនមុខ​ជ្រក​ក្រោម​ស្លាក​ស្រមោល​កាស៊ីណូ ។…

ខេត្តមណ្ឌលគិរី ៖ ទីតាំង​ល្បែងស៊ីសង​ក្នុង​ចម្ការ​ស្រល់​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ពូ​ត្រែង ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង កំពុង​បើក​ឲ្យ​ជនជាតិខ្មែរ​ចូល​លេង​ម៉ា​សេរី​ជា​រៀងរាល់ថ្ងៃ ចាប់តាំងពី​ដើមខែ​កុម្ភៈ​មក ដោយ​បើក​លេងល្បែង​ជា​ច្រើនមុខ​ជ្រក​ក្រោម​ស្លាក​ស្រមោល​កាស៊ីណូ ។ គេ​សង្កេត​ឃើញ​មាន​ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​បាន​សម្រុក​ទៅ​លេងល្បែង​នៅ​ក្នុង​កាស៊ីណូ​មួយ​នេះ ដែល​ស្ទើរតែ​គ្មាន​វត្តមាន​ជនបរទេស​សូ​ម្បី​តែ​ម្នាក់ ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ បន​ល្បែង​នេះ​បាន​បើក​ដំណើរការ​នៅ​ជិត​ភូមិឋាន​ប្រជាពលរដ្ឋ​ដែល​នៅ​ឆ្ងាយ​ពី​ព្រំដែន ទោះបី​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​មានការ​លេងល្បែង​ភ្នាល់់​នៅ​ក្នុងស្រុក​ក្តី ប៉ុន្តែ​បន​ល្បែង​នេះ​បែរជា​អាច​បើក​លេង​យ៉ាង​រំភើយ​ទៅ​វិញ​ដូច​ស្រុក​អត់​ច្បាប់ ។ យោង​តាម​លិខិត​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​លេខ​១៧៧៤​ស​ជ​ណ ចុះ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៤ ស្តី​ពី​ការ​សុំ​អនុញ្ញាត​ជា​គោលការណ៍​សាងសង់​មជ្ឈមណ្ឌល​កម្សាន្ត​ឈ្មោះ Resort Of Mondulkiri Entertainement Co.,Ltd រួម​មាន​សណ្ឋាគារ​ខ្នាត​អន្តរជាតិ ហាង​លក់ទំនិញ​រួច​ពន្ធ ភោជនីយដ្ឋាន មជ្ឈមណ្ឌល​កម្សាន្ត​នា នា រង្គសាល​ទាន់សម័យ ហាង​ម៉ាស្សា ខារ៉ា​អូខេ កីឡា​វាយ​កូន​ហ្គោ​ល បក្សី​កីឡា ប្រណាំងសេះ​-​ឆ្កែ ឆ្នោត​ផ្សងសំណាង ល្បែង​អន​ឡាញ​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត ម៉ាស៊ីន​អេ​ឡិច​ត្រូ​និក​គ្រប់ប្រភេទ​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​ណេ​ត​ក្នុង​និង​ក្រៅប្រទេស កីឡា​ភ្នាល់​គ្រប់​ប្រភេទ និង​ក្លិប​កម្សាន្ត​គ្រប់​ប្រភេទ គឺ​មាន​លក្ខណៈ​អចិន្ត្រៃយ៍​ដែល​រដ្ឋ​ទទួលស្គាល់ ។ ប៉ុន្តែ​អ្វី​ៗ​ដែល​មាន​ក្នុង​ច្បាប់​សុំ​នោះ​មាន​តែ​ស្រមោល​ប៉ុណ្ណោះ​មិន​ខុស​ពី​បោកប្រាស់​ច្បាប់​ដែល​យល់ព្រម​នោះ​ឡើយ ។

តាម​លិខិត​ខាងលើ គឺ​ទីតាំង​មជ្ឈមណ្ឌល​នេះ​ស្ថិត​នៅ​ច្រកព្រំដែន​ដាក់​ដាំ ក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្ត​មណ្ឌលគិរី ព្រំប្រទល់​កម្ពុជា​-​វៀតណាម តែ​គេ​បែរជា​ឃើញ​លិខិត​មួយ​ស្នើ​សុំ​ទៅ​អភិបាលខេត្ត​មណ្ឌលគិរី សុំ​អនុញ្ញាត ច្បាប់​សាងសង់ និង​បើក​ដំណើរការ​មជ្ឈមណ្ឌល​កម្សាន្ត​នៅ​ភូមិ​ពូ​ត្រែង ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ដែល​មាន​ចម្ងាយ​ជាង​១០​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​-​វៀតណាម​ទៅ​វិញ និង​ទើប​ចុះ​កាលបរិច្ឆេទ​នៅ​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ សើម​ៗ​នេះ​កោត​ថ្នាក់​ក្រោម​ជាតិ​យល់ព្រម​កើត​ដែរ ។

ប្រភព​ព័ត៌មាន​បាន​រាយការណ៍​ថា កាស៊ីណូ​ធ្វើ​តែ​រោង​ដែក​ប្រក់​សង្ក​សី ដែល​កំពុង​បើក​ដំណើរការ​លេង​ក្នុង​ទីតាំង​ខាងលើ​នេះ​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ច្បាប់​អនុញ្ញាត ដែល​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​សម្រេច​ឲ្យ ដោយ​ត្រូវ​ធ្វើការ​សាងសង់​សំណង់​កា​សុ​ី​ណូ​នៅ​ព្រំដែន​ដាក់​ដាំ មិនមែន​នៅ​ទី​នេះ​ទេ ។ ប៉ុន្តែ​ម្ចាស់​ទីតាំង​នេះ បាន​ទៅ​ធ្វើ​កាស៊ីណូ​នៅ​ជិត​ភូមិ​អ្នកស្រុក និង​អនុញ្ញាត​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​ម៉ា​សេរី មាន​តាំងពី​ល្បែង​បញ្ជល់មាន់ អាប៉ោង យូគី ដែល​ផ្ទុយ​ពី​ច្បាប់​អនុញ្ញាត​ទៅ​វិញ ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ម្ចាស់​កាស៊ីណូ​នេះ​មិន​បាន​គោរព​ទៅ​តាម​គោលការណ៍​ដែល​ច្បាប់​បាន​អនុញ្ញាត​ទេ ដោយ​គេ​គ្រាន់តែ​សាងសង់​រោង​បញ្ជល់មាន់​មួយ​កន្លែង​សម្រាប់​ភ្នាល់ ដោយ​គេ​មិន​បាន​សាងសង់​សំណង់​តាម​លិខិតស្នើ​សុំ​របស់​ខ្លួន​ឡើយ ៕ ​

អត្ថបទសរសេរ ដោយ