ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​អភិវឌ្ឍ និង​វិនិយោគ​ផ្សេង​ៗ​នឹង​ចេញពី​ទីក្រុង​ទៅ​បណ្ដា​ខេត្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​ប្រកាស​ដាក់​ទិស​ដៅ​ឆ្នាំ​២០១៩​នេះ ការ​អភិវឌ្ឍ និង​វិយោគ​ផ្សេង​ៗ​នឹង​ចេញពី​ទីក្រុង​ភ្នំពេញ ឆ្ពោះទៅ​កាន់​បណ្តាល​ខេត្ត​នានា​នៅ​ទូ​ទាំង​ប្រទេសកម្ពុជា…

រាជធានី​ភ្នំពេញ ៖​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​ប្រកាស​ដាក់​ទិស​ដៅ​ឆ្នាំ​២០១៩​នេះ ការ​អភិវឌ្ឍ និង​វិយោគ​ផ្សេង​ៗ​នឹង​ចេញពី​ទីក្រុង​ភ្នំពេញ ឆ្ពោះទៅ​កាន់​បណ្តាល​ខេត្ត​នានា​នៅ​ទូ​ទាំង​ប្រទេសកម្ពុជា ។

ក្នុង​ពិធី​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កូនក្មួយ​កម្មករ កម្មការិនី​ជាង​១​ម៉ឺន​នាក់ មក​ពី​រោងចក្រ សហគ្រាស​ចំនួន​៣៤ នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិត​នៅ​ភូមិ​ព្រៃ​រកា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី ២០ ខែកុម្ភៈ ម្សិលមិញ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​សម្តែង​មោទនភាព​យ៉ាង​ខ្លាំង ចំពោះ​ភាព​រីក​ចម្រើន​នៃ​វិស័យ​ឧស្សាហកម្ម​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កំពុង​តែ​ជំរុញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម (២០១៥-២០២៥) ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

សម្តេច​តេ​ជោ ថ្លែង​ថា ៖«​ឆ្នាំ​នេះ ជា​ឆ្នាំ​ដែល​រាជរដ្ឋាភិបាល​កំពុង​តែ​តម្រង់​ទិស​ការ​អភិវឌ្ឍ និង​វិនិយោគ​ផ្សេង​ៗ​ពី​ទីក្រុង​ភ្នំពេញ ឆ្ពោះទៅ​កាន់​បណ្តាល​ខេត្ត​នានា ដែល​ទាំងនេះ គឺ​ទាមទា​ឲ្យ​យើង​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា​ឲ្យ​បាន​ច្រើន ដូច​ជា​ផ្លូវ​ត​ភ្ជាប់​ជាដើម »​។ សម្តេច​បន្ត​ថា ៖« ជាក់ស្តែង​ដូច​ជា​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ​៣ ដែល​ពេល​នេះ​មាន​រោងចក្រ និង​សហ​គ្រា​កើន​ឡើងជា​ច្រើន​សន្ធឹកសន្ធាប់ ដែល​បាន​ផ្តល់​ការងារ​យ៉ាងច្រើន​ដល់​កូនក្មួយ​កម្មករ កម្មការិនី​របស់​យើង »​។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ផង​ដែរ​ថា កម្ពុជា​មិន​ពឹងផ្អែក​តែ​វិស័យ​កសិកម្ម​មួយ​មុខ​នោះ​ទេ យើង​ត្រូវ​ពឹងផ្អែក​លើ​វិស័យ​ផ្សេង​ៗ​សំខាន់​ៗ​ជា​ច្រើន​ទៀត​ដូច​ជា វិស័យ​ឧស្សាហកម្ម សេវាកម្ម​ទេសចរណ៍ និង​ក​សិ ឧស្សាហកម្ម​ដែល​មានការ​កែ​ច្នៃ​ផលិតផល​កសិកម្ម​ផ្សេង​ៗ​ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ