ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​សង្ឃឹម​ជោគជ័យ​ដូច​សិង្ហ​បុរី​ពេល​ប្រជុំ​រវាង​លោក ត្រាំ និង គី​ម កើតឡើង

5 ឆ្នាំ មុន

ប្រទេសវៀតណាម ៖ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Viet Nam News បានឲ្យដឹងកាលពីថ្ងៃពុធ កន្លងមកថា កិច្ចប្រជុំរវាងលោកប្រធានាធិបតី ដូណាល់…

ប្រទេសវៀតណាម ៖ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Viet Nam News បានឲ្យដឹងកាលពីថ្ងៃពុធ កន្លងមកថា កិច្ចប្រជុំរវាងលោកប្រធានាធិបតី ដូណាល់ ត្រំា (Donald Trump) និងលោក គីម ជុងអ៊ុន (Kim Jong-un) របស់កូរ៉េខាងជើងនៅសិង្ហបុរីកាលពីខែមិថុនា ឆ្នំាមុនបានជំរុញដល់វិស័យទេសចរណ៍របស់សិង្ហបុរីយ៉ាងខ្លំាង ។

លោក Oliver Chong ដែលជានាយកផ្នែកទំនាក់ទំនង និងសមត្ថភាពម៉ាឃីតធីងនៅគណៈកម្មាធិការវិស័យទេសចរណ៍សិង្ហបុរីបានឲ្យដឹងថា «សម្រាប់ខែមិថុនា ឆ្នំា២០១៨ សិង្ហបុរីទទួលភ្ញៀវទេសចរប្រមាណ១.៥លាននាក់ ឬច្រើនជាងខែតែមួយនៅឆ្នំា២០១៧ ដល់ទៅ ១១.២%» ។

លោកបានបន្ថែមថា «ក្នុងរយៈពេលពីរថ្ងៃមុនកិច្ចប្រជុំនៅថ្ងៃទី១២ ខែមិថុនា ចំនួនភ្ញៀវទេសចរបានកើនឡើងប្រមាណ៧%។ ពួកយើងដឹងថាមានអ្នកសារព័ត៌មានបរទេសប្រមាណ ២,៥០០នាក់មានវត្តមាននៅកិច្ចប្រជុំរវាងលោកត្រំានិងគីមនេះ»។ អ្នកជំនាញនៅហាណូយក៏កំពុងតែសង្ឃឹមថា រដ្ឋធានីខ្លួនទទួលបានលទ្ធផលដូចគ្នាដែរ ។

លោក Nguyen Xuan Dung ដែលជាអគ្គនាយករបស់ ANZ Tours បាននិយាយថា «ខ្ញុំគិតថាវាជាឱកាសមួយក្នុងការលើកស្ទួយវៀតណាមព្រោះមនុស្សជាច្រើនមិនទាន់ស្គាល់ដឹងពីវៀតណាមឡើយ» ។

លោកបានបន្ថែមថា «ចំនួនភ្ញៀវទេសចរមកកាន់ហាណូយគឺពិតជាខ្ពស់ណាស់ក្នុងកំឡុងពេលនេះ ហើយវានឹងផ្តល់អត្ថប្រយោជន៍ដល់ទីក្រុង ។ ក្នុងរយៈពេលវែង កិច្ចប្រជុំនេះនឹងបន្តទាក់ទាញភ្ញៀវទេសចរបន្ថែមឲ្យមកកាន់វៀតណាមផងដែរ ។

ក្រុមហ៊ុនរបស់ខ្ញុំបានទទួលភ្ញៀវទេសចរជាច្រើនពីសហរដ្ឋអាមេរិក ។ ខ្ញុំសង្ឃឹមថាចំនួននឹងកើនឡើងបន្ទាប់ពីកិច្ចប្រជុំនេះដែរ។ ជាមួយគ្នាទៀត យើងនៅមិនទាន់ដឹងច្បាស់ពីភ្ញៀវទេសចរកូរ៉េខាងជើងនៅឡើយទេ។ ខ្ញុំគិតថាបន្ទាប់ពីកម្មវិធីនេះ ភ្ញៀវទេសចរ និងស្ថាបនិកកូរ៉េខាងជើងកាន់តែច្រើននឹងមកកាន់វៀតណាម» ។

លោក Ha Van Sieu ដែលជាអនុប្រធានរដ្ឋបាលវិស័យទេសចរណ៍ជាតិរបស់វៀតណាមបាននិយាយថា «កម្មវិធីនេះមានឥទ្ធិពលយ៉ាងខ្លំាង និងទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើនពីមនុស្សជុំវិញពិភពលោក ហើយវានឹងត្រូវបានប្រារព្ធក្នុងប្រទេសវៀតណាម» ។

លោកបានបន្ថែមថា «វៀតណាមនឹងមានរូបភាពថ្មីមួយដែលមិនត្រឹមតែជាប្រទេសដែលស្អាត មានសន្តិសុខ និងមានភាពរ៉ាក់ទាក់ទេ តែក៏ជាប្រទេសដែលមានសន្តិភាពដែលដើរតួយ៉ាងសំខាន់ក្នុងការចូលរួមក្នុងសន្តិភាពពិភលោកថែមទៀត» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ