ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ក្រុម​ណា ជើងឯក Tiger Street Football Festival 2019 នៃ​មណ្ឌល​​ខេត្តកំពង់ចាម?

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ចាម ៖ សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​មណ្ឌល​ខេត្តកំពង់ចាម គឺជា​មណ្ឌល​ទី​៧ ព្រឹត្តិការណ៍​ការ​ប្រកួត នៃ​ក្រប​ខណ្ឌ​ពានរង្វាន់ Tiger Street Football Festival…

ខេត្តកំពង់ចាម ៖ សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​មណ្ឌល​ខេត្តកំពង់ចាម គឺជា​មណ្ឌល​ទី​៧ ព្រឹត្តិការណ៍​ការ​ប្រកួត នៃ​ក្រប​ខណ្ឌ​ពានរង្វាន់ Tiger Street Football Festival 2019 ក្រុមការងារ​បន្ត​រក​ឃើញ​ជើង​ខ្លាំង​ចំនួន​៧​ក្រុម ដែល​មាន​សិទ្ធិ​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ទូ​ទាំង​ប្រទេស​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៦ និង​ទី​១៧ មីនា ២០១៩ ខាង​មុខ​នេះ​។

ចំណែក​ក្រុម Inter KCP ដែល​ជា​ជើងឯក​៤​ជំនាន់​ប្រ​ចាំ​មណ្ឌល​ខេត្តកំពង់ចាម បាន​រក្សា​តំណែង​របស់​ខ្លួន​ដដែល ក្រោយ​ពី​យកឈ្នះ​លើ​ក្រុម ដី​ឡូត៍ អាន វេ​ង​ស្រ៊ុ​ន ក្នុង​លទ្ធផល ២​ទល់​០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ល្ងាច​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ នៅ​ទីលាន​កោះ​ពេជ្រ​ជិត​មាត់ទន្លេ ខេត្តកំពង់ចាម ។

ដោយឡែក​ចំណាត់ថ្នាក់​លេខ​៣ បាន​លើ​ក្រុម កុកសរ ឈ្នះ​លើ​ក្រុម Black Eagle FC ដោយ​លទ្ធផល​៤​ទល់​២ និង​៣​ក្រុម​ទៀត​រួម​មាន ក្រុម King Lion ក្រុម MY 05 និង​ក្រុម The Wolf ។ សម្រាប់​រង្វាន់​ក្រុម​ជើងឯក​ប្រចាំ​មណ្ឌល​កំពង់ចាម គឺ​ក្រុម Inter KCP ទទួល​បាន​ប្រាក់​រង្វាន់​១,៥០០​ដុល្លារ ក្រុម​ជើងឯក​រង​បាន​ទៅ​លើ​ក្រុម ដី​ឡូត៍ អាន វេ​ង​ស្រ៊ុ​ន ប្រាក់​រង្វាន់​១,០០០​ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​ក្រុម​កុកសរ បាន​ប្រាក់​រង្វាន់​៥០០​ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ​៤ បាន​ទៅ​លើ​ក្រុម Black Eagle FC ប្រាក់​រង្វាន់​២០០ ដុល្លារ ។

សម្រាប់​ខេត្តកំពង់ចាម​ដែល​ជា​មណ្ឌល​ទី​៧​នេះ គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត យក​តែ​៧​ក្រុម​តែ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​ទៅ​ចូលរួម​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូ​ទាំង​ប្រទេស នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៦ និង​ទី​១៧ មីនា ២០១៩ ខាង​មុខ​នេះ ជា​ពិសេស​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​ពិភពលោក គឺ​លោក Ronaldinho​។

បន្ទាប់​ពី​ការ​ប្រកួត​ដណ្តើម​ជើ​កឯក Tiger Street Football Festival 2019 ត្រូវ​បាន​បញ្ចប់​រួច​មក​ក៏​មានការ​ប្រគំ​តន្ត្រី ពេល​រាត្រី​តារាចំរៀង​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ច្រើន​រូប​ដូច​ជា កញ្ញា ឱ​ក សុគន្ធ​កញ្ញា លោក ណុ​ប បា​យ៉ា​រិ​ទ្ធ កញ្ញា ទេព បូ​ព្រឹក្ស លោក ដួង វិ​រះ​សិ​ដ្ឋ កញ្ញា ម៉​ង់ ចាន់​កញ្ញា និង​ឌី​ជេ Maily បាន​ធ្វើ​ឲ្យ​កក្រើក​ឆាក​តន្ត្រី Tiger Street Football Festival 2019 នៅ​បរិវេណ​កោះ​ពេជ្រ​ជាប់មាត់ ទន្លេ​ខេត្តកំពង់ចាម ហើយ​តារាចំរៀង ទាំងអស់​បាន​លើកយក​សុទ្ធ​សឹង​ជា​បទ​ញ៉ាក់​កន្ត្រាក់​អារម្មណ៍​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នៅ​ខេត្តកំពង់ចាម​រាំ​កម្សាន្ត តាម​ចង្វាក់ភ្លេង​យ៉ាង​សប្បាយ​រីករាយ​គ្រប់​គ្នា​ពេញ​មុខ​ឆាក​តន្ត្រី ។ លើស​ពី​នេះ​ទៅ​ទៀត​អ្នកគាំទ្រ​ទាំងអស់​ក៏ ទទួល​បាន​តម្លៃ​ពិសេស​សម្រាប់​ការ​លក់​ជូន​ក្នុង​ឱកាស​ប្រ​មូ​សិន​ដើម្បី​ទទួលទាន​រសជាតិ​ស្រា​បៀរ​ថៃ​ហ្គ័​រ​នា​រាត្រី នោះ​ផង​ដែរ​។

ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ ដែល​មានគុណ​ភាព​ខ្ពស់​លំដាប់ថ្នាក់ អន្តរជាតិ​មាន​ដើម​កំណើត​តាំងពី​ឆ្នាំ​១៩៣២ នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើន​ជាង​៧០ ប្រទេស​នៅ​ទូ​ទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើន​ជាង​៤០ មេដាយ​ផ្នែក​រសជាតិ និង​គុណភាព​។

សូម​ចូល​ទៅ​កាន់ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
ពិសា​ដោយ​ការ​ទទួលខុសត្រូវ​! ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ