ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រអប់​មាសធំ​ៗ​របស់​ក្រុម​រដ្ឋ​អិុិស្លា​ម​ ទាហាន​​អា​មេ​រិ​ក​យក

5 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​រី​SANA​រាយការណ៍​នា​ថ្ងៃ​ទី​១៧​កុម្ភៈ​ថា បណ្ដា​ឧទ្ធម្ភាគចក្រ​នៃ​កងទ័ព​អា​មេ​រិ​ក បាន​ដឹក​ចេញ​ប្រអប់​មាសធំ​ៗ ដែល​ក្រុម​រដ្ឋ​អិុ​ស្លា​ម​ប្លន់​យក​ពី​ណា​ពី​ណី​មក នៅ​អីុ​រ៉ា​ក់​ក៏​ដូ​ច​ជា​នៅ​ស៊ី​រី​។ តាម​SANA​ថា​កងទ័ព​អា​មេ​រិ​ក​ដែល​មាន​វត្ត​មាននៅ​ស៊ីរី បាន​ប្រើ​បណ្ដា​ឧ​ទ្ធ​ម្ផា​គ​ចក្រ​ដើម្បី​ដឹក​ដុំ​មាស ដែល​​ប្រមូល​ទុក​ដោយ​ក្រុម​រដ្ឋ​អិុ​ស្លា​ម​។…

ប្រទេស​ស៊ី​រី ៖ ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​រី​SANA​រាយការណ៍​នា​ថ្ងៃ​ទី​១៧​កុម្ភៈ​ថា បណ្ដា​ឧទ្ធម្ភាគចក្រ​នៃ​កងទ័ព​អា​មេ​រិ​ក បាន​ដឹក​ចេញ​ប្រអប់​មាសធំ​ៗ ដែល​ក្រុម​រដ្ឋ​អិុ​ស្លា​ម​ប្លន់​យក​ពី​ណា​ពី​ណី​មក នៅ​អីុ​រ៉ា​ក់​ក៏​ដូ​ច​ជា​នៅ​ស៊ី​រី​។

តាម​SANA​ថា​កងទ័ព​អា​មេ​រិ​ក​ដែល​មាន​វត្ត​មាននៅ​ស៊ីរី បាន​ប្រើ​បណ្ដា​ឧ​ទ្ធ​ម្ផា​គ​ចក្រ​ដើម្បី​ដឹក​ដុំ​មាស ដែល​​ប្រមូល​ទុក​ដោយ​ក្រុម​រដ្ឋ​អិុ​ស្លា​ម​។ ទីភ្នាក់ងារ​នោះ​បាន​រាយការណ៍​ដោយ​យោង​តាម ប្រភព​មូលដ្ឋាន​នានា​ដែល​រៀបរាប់​ថា ប្រអប់​ជា​ច្រើន​ដាក់​ពេញ​ដោយ​មាស ដែល​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្លន់​យក​មក​ពី​គ្រប់​ទិស​ទី ហើយ​យក​មក​ទុក ក្នុង​តំបន់​AL DACHICHA ស្ថិត​ក្នុង​ខេត្ត​ហាស់​សាកេ​ភាគ​ឦសាន​ស៊ី​រី​។

យោង​តាម​ប្រភព​ទាំងនោះ​ថា បណ្ដា​ប្រអប់​មាស មាន​មាស​ក្នុង​ចំនួន​ច្រើន​ដែល​ក្រុម​រដ្ឋ​អិុ​ស្លា​ម​បញ្ជូន​មក​ទុក​នៅ​AL DACHICHA ពី​ទីក្រុង​ម៉ូ​ស៊ុ​លអីុ​រ៉ា​ក់ ព្រមទាំង​ពី​តំបន់​ស៊ី​រី​ទាំងឡាយ​។

តាម​SANA​ដដែល បណ្ដា​ឧទ្ធម្ភាគចក្រ​របស់​កងទ័ព​អា​មេ​រិ​ក បាន​ចុះ​នៅ​AL DACHICHA ព្រមទាំង​នៅ​ហា​ដ​ជី​ន​តំបន់​ខេត្ត​DEIR EZ ZOR ភាគ​អាគ្នេយ៍ ដោយ​ក្នុង​ឧទ្ធម្ភាគចក្រ​ទាំងនេះ​មាន​ដឹក​មេដឹកនាំ​ច្រើន​នាក់​របស់​ក្រុម​រដ្ឋ​អិុ​ស្លា​ម ដែល​ចុះចូល​ជាមួយ​អា​មេ​រិ​ក​។ សម្រាប់​SANA​ថា ក្រុង​វ៉ា​ស៊ិ​ន​តោន​បាន​ចុះហត្ថលេខា​ជាមួយ​ពួក​ជី​ហា​ដ លើ​កិច្ចព្រមព្រៀង​មួយ ដែល​អាច​ជួយ​សង្គ្រោះ​ជីវិត​ប្រមុខ​សង្គ្រាម​និង​អ្នក​ជំនាញការ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ជា​ច្រើន​រយ​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ