ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​ថ្មី​សន្លាង​មួយ​​ជា​អគារ​សាខា​ធនា​គារ​ជាតិ​នៃ​កម្ពុជា ​ផុស​ត្រដែត​នៅ​ចំ​កណ្ដាល​ក្រុង​ស្វាយ​រៀង

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តស្វាយរៀង ៖ អគារ​ថ្មី​សន្លាង​មួយ​ដែល​ផុស​ត្រដែត​ចំ​កណ្ដាល​ក្រុង​ស្វាយ​រៀង គឺជា​អគារ​សាខា​ធនា​គារជាតិ​នៃ​កម្ពុជា​ខេត្តស្វាយរៀង ហើយ​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​ឯកឧត្ដម​ជា ចាន់​តូ អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា…

ខេត្តស្វាយរៀង ៖ អគារ​ថ្មី​សន្លាង​មួយ​ដែល​ផុស​ត្រដែត​ចំ​កណ្ដាល​ក្រុង​ស្វាយ​រៀង គឺជា​អគារ​សាខា​ធនា​គារជាតិ​នៃ​កម្ពុជា​ខេត្តស្វាយរៀង ហើយ​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​ឯកឧត្ដម​ជា ចាន់​តូ អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ជា​កាដូ​សម្រាប់​ឆ្នាំ​ថ្មី​សម្រាប់​ទឹកដី​ខេត្តស្វាយរៀង ។ នៅ​ក្នុង​ឱកាស​នោះ​យើង​សង្កេត​ឃើញ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម​អភិបាល​ខេត្តស្វាយរៀង​ម៉ែ​ន វិបុល ផង​ដែរ ។

លោកនាយក​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​សាខា​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា អគារ​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​សាខា​ខេត្តស្វាយរៀង​ដែល​ដាក់​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃនេះ គឺជា​អគារ​ទំនើប​សម័យ​ថ្មី​មួយ​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ជាន់ខ្ពស់ និង​មាន​ប្រព័ន្ធ​ការពារ​សន្តិសុខ​កម្រិត​ខ្ពស់​ផង ។

អគារ​ថ្មី​នេះ​បាន​ចាប់ផ្ដើម​សាងសង់​នៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៧ មាន​បណ្ដោយ​២៨​ម៉ែត្រ និង​ទទឹង​២៦​ម៉ែត្រ តាម​រចនាបថ​ជំនាន់​ខ្មែរ​-​បារាំង ហើយ​អគារ​នេះ​គឺជា​ទី​៤​ដែល​មាន​រចនាបថ​បែប​នេះ​បន្ទាប់​ពី​អគារ​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តបាត់ដំបង​,​ខេត្តកំពត និង​ខេត្តព្រៃវែង ។

នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តស្វាយរៀង​នេះ​ដែរ ឯកឧត្ដម ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង បាន​សម្ដែង​នូវ​ការ​រីករាយ អបអរសាទរ និង​បាន​ចាត់​ទុក​សមិទ្ធផល​ថ្មី​នេះ​វា​មិន​គ្រាន់តែ​បញ្ជាក់​ពី​ការ​រីក​ចម្រើន និង​ការ​ធំធាត់​របស់​វិស័យ​ធនាគារជាតិ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តាម​រយៈ​អគារ​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តស្វាយរៀង​នេះ​ក៏​បាន​រួមចំណែក​ដល់​ការ​លើក​ស្ទួយ​មុខមាត់​ទឹកដី​ខេត្ត​ស្វាយ​ឲ្យ​កាន់តែ​ស្រស់​ត្រកាល​ថ្មី​មួយ​កម្រិត​ថែម​ទៀត ព្រមទាំង​បាន​ចូលរួម​ចំណែក​ដល់​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ទទួល​បាន​ជ័យ​លា​ភី​ល្អ​ផង​ដែរ ។

ថ្លែង​នៅ​ក្នុង​ឱកាស​នោះ​ឯកឧត្ដម​ជា ចាន់​តូ​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​បញ្ជាក់​ថា​អគារ​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តស្វាយរៀង​ថ្មី​នេះ​នឹង​ផ្តល់​នូវ​សារសំខាន់​ថ្មី​មួយទៀត​សម្រាប់​បម្រើ​លើ​វិស័យ​ធនាគារជាតិ​នៅ​កម្ពុជា​ពិសេស​សម្រាប់​ទឹកដី​ខេត្តស្វាយរៀង​ទាំងមូល​ឲ្យ​ទទួល​បានការ​រីក​ចម្រើន និង​មានការ​អភិវឌ្ឍ​ថ្មី​ៗ​បន្ថែម​ទៀត ។

ឯកឧត្ដម​ជា ចាន់​តូ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​÷ ការ​សាងសង់​អគារ​ថ្មី​នេះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អភិវឌ្ឍ​រីក​ចម្រើន​នៃ​វិស័យសេដ្ឋកិច្ច​របស់​ខេត្តស្វាយរៀង និង​តម្រូវការ​ចាំបាច់​ក្នុង​ការ​គ្រប់គ្រង និង​សម្រប​សម្រួល​ប្រតិបត្តិការ​រូបិយ​វត្ថុ​ក៏​ដូច​ជា​ការ​ជំរុញ​ការ​លើកកម្ពស់​ប្រាក់​រៀល​ឱ្យ​កាន់​ទូលំទូលាយ​ថែម​ទៀត ។ សមិទ្ធផល​ថ្មី​នេះ​មិន​ត្រឹមតែ​បង្ហាញ​ពី​ការ​អភិវឌ្ឍ​រីក​ចម្រើន​ក្នុង​ប្រ​ព​ន្ធ័​ធនាគារ​របស់​ខេត្តស្វាយរៀង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​រួមចំណែក​ក្នុង​ការ​អនុវត្ត​កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល និង​បាន​លើកតម្កើង​សោភ័ណ​ភាព​ក្រុង​ស្វាយ​រៀង​ឲ្យ​កាន់តែ​ស្រស់​ស្អាត​ថែម​ទៀង​ផង ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ