ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​អ្នក​ឈ្នះ​ទាំង​បី​រូប​ពី​ការ​ចាប់​រង្វាន់​លើក​ទី​មួយ​ប្រូ​ម៉ូ​សិន​យក្ស​របស់ Huawei

5 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ថ្ងៃ​ទី 18 កុ​ម្ភះ ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​លេខ​ពីរ​ក្នុង​ពិភពលោក…

ភ្នំពេញ ថ្ងៃ​ទី 18 កុ​ម្ភះ ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​លេខ​ពីរ​ក្នុង​ពិភពលោក បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​ប្រូ​ម៉ូ​សិន ទិញ Huawei អេ 7 ឈ្នះ Mazda 2 និង​កម្មវិធី​ចាប់​រង្វាន់​លើក​ទី​មួយ កាលពី​ថ្ងៃ 15 កុម្ភៈ ដែល​មានការ​ផ្សាយ​ផ្ទាល់​តាម​រយៈ Facebook Page របស់ Huawei និង MY TV​។ ការ​ចាប់​រង្វាន់​លើក​ទី​មួយ​នេះ ជា​ការ​ចាប់​រង្វាន់​ម៉ូតូ Zoomer X 1 រង្វាន់ និង ទូរទស្សន៍ Smart TV 2 រង្វាន់​។

អតិថិជន​ដែល​ឈ្នះ​ម៉ូតូ Zoomer X 1 រង្វាន់ ឈ្មោះ សាម មុនី​រ៉ែ​ន ទិញ​ពី​ហាង ទូរស័ព្ទ​ចំរើន ( ភ្នំពេញ​) រីឯ​អតិថិជន​ឈ្នះ​ទូរទស្សន៍ Smart TV 1 រង្វាន់​គឺ ឈ្មោះ អ៊ី​ម នារ​តី ទិញ​ពី​ហាង​ទូរស័ព្ទ​ស៊ូ អ៊ី​ន (​ខេត្ត​ក្រចេះ​) និង អតិថិជន​ឈ្នះ​ទូរទស្សន៍ Smart TV 1 រង្វាន់​មួយ​រូប​ទៀត គឺ ពូ ផល ទិញ​ពី​ហាង​ទូរស័ព្ទ KAKA (​ភ្នំពេញ​)​។ អបអរសាទរ​ចំពោះ​អតិថិជន​សំណាង​ទាំង​បី​រូប​។

កម្មវិធី​នេះ​ផង​ដែរ ក៏​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន Huawei ក្រុមហ៊ុន HGB Group និង​ក្រុមហ៊ុន Yako ដើម្បី​ចូលរួម​ចាប់​រង្វាន់ ព្រមទាំង​អ្នក​សារព័ត៌មាន​យ៉ាងច្រើន​កុះករ ដើម្បី​ជា​សាក្សី​ធានា​ថា​ការ​ចាប់​រង្វាន់​មាន​តម្លាភាព និង​សុក្រឹត​។

ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ដូច​អតិថិជន​ដែល​មានសំណាង​ទាំង​បី​រូប អ្នក​គ្រាន់តែ​ទិញ​ស្មា​ត​ហ្វូ​ន Huawei អេ 7 nova 3 Lite nova 3i ឫ nova3 រហូត​ដល់​ថ្ងៃ 27 មេ​សា​ហើយ​បំពេញ​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ ដូច​ជា​ឈ្មោះ លេខ​ទូរស័ព្ទ លើ​ប័ណ្ណធានា​សន្លឹក (Dealer Copy) ហើយ​យក​ទៅ​បណ្តា​ហាង​ទូរស័ព្ទ​ដែល​អ្នក​បាន​ទិញ ដើម្បី​មានឱកាស​ចូលរួម​ការ​ចាប់​រង្វាន់​។

ការ​ចាប់​រង្វាន់​លើក​ទី 2 នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ 1 ខែ មីនា លើក​ទី 3 ថ្ងៃ 15 មីនា លើក​ទី 4 ថ្ងៃ 29 ខែមីនា ដែល​រង្វាន់​មាន​ដូច​ជា ម៉ូតូ Zoomer X 1 រង្វាន់ និង​ទូរទស្សន៍ Smart TV 2 រង្វាន់ ក្នុង​ការ​ចាប់​រង្វាន់​មួយ​លើក​ៗ ។ ចំណែកឯ​ការ​ចាប់​រង្វាន់​ធំ​លើក​ចុង​ក្រោយ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី 03 ខែ ឧសភា ដោយ​មានការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​និង​Facebook Page របស់ Huawei និង MYTV ដែល​រង្វាន់​រួម​មាន​រថយន្ត Mazda 2 មួយ​រង្វាន់ តម្លៃ​ជាង 3 ម៉ឺន 4 ពាន់​ដុល្លារ និង​ទូរទស្សន៍ Smart TV 4 រង្វាន់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Huawei អេ 7 ត្រូវ​បាន​រចនា​ឡើង​ដោយ​មាន​រូបរាង​ទាក់ទាញ ភ្លឺ​រលោង​ចែងចាំង អេ​ក្រង់​ធំ 6.26 អីុ​ញ HD+ អេ​ក្រង់​ធំ​ផ្ទៃ​លាត​រហូត​ដល់ 86.7% និង អេ​ក្រង់​ប្រភេទ​ដំណក់ទឹក​។ មិន​តែប៉ុណ្ណោះ ស្មា​ត​ហ្វូ​ន​អេ 7 បំពាក់​ដោយ​កាមេរ៉ា​មុខធំ​ទំហំ 16MP ជាមួយ​បច្ចេកវិទ្យា AI និង​កាមេរ៉ា​ក្រោយ​ភ្លោះ ទំហំ​13MP+ 2MP​។ រីឯ​ថាមពល​ថ្ម​វិញ មាន​ទំហំ​ធំ​រហូត​ដល់ 4000mAh អាច​ប្រើ​បាន​រហូត​ដល់​ពេញ​មួយ​ថ្ងៃ​ឬ​រហូត​ដល់​ពីរ​ថ្ងៃ​។

ស្មា​ត​ហ្វូ​ន​នេះ​ដំណើរការ​ដោយ​អង្គ​ផ្ទុក ទ​ន្និ​ន័យ (ROM) 32 GB និង​អង្គ​ចង​ចាំ ( RAM) 3 GB អង្គ​ផ្ទុក​ទ​ន្និ​ន័យ​បន្ថែម 512GB ជាមួយនឹង CPU Qualcomm® Snapdragon™ 450, 14nm* Processor, GPU: 8×A53 Cortex @ 1.8 GHz បច្ចេកវិទ្យា​បន្ទន់​ពន្លឺ​ការពារ​ភ្នែក និង​ស្គេ​ន​មុខ​ដោះ​សោរ​បាន​លឿន​ទាន់ចិត្ត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Huawei គឺជា​ម៉ាក​ដែល​ស្ថិត​ក្នុង​លេខ​រៀង​ទី 68 ក្នុង​ចំណោម​ម៉ាក​ដែល​មាន​តម្លៃ​បំផុត​ក្នុង​ពិភពលោក​( Forbes World’s Most Valuable Brands) និង​ស្ថិត​នៅ​លេខ​រៀង​ទី 12 ពី Brand Finance Global 500 នៅ​ក្នុង​ឆ្នាំ 2019 ហើយ​គុណ​តម្លៃ​ម៉ាក ( brand value) មានការ​កើនឡើង 63.7% បើ​ប្រៀបធៀប​ពី​ឆ្នាំ 2018 ទៅ 2019​។ មិនតែប៉ុណ្ណោះ Huawei បាន​លក់​ស្មា​ត​ហ្វូ​ន​ក្នុង​ទីផ្សារ បាន​រហូត​ដល់ 200,000,00 គ្រឿងក្នុង​ឆ្នាំ 2018​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់
– ​Website: https://consumer.huawei.com/kh/
– ​Facebook: Huawei Mobile (https://bit.ly/2ePDMSq)
– ​Youtube Channel: https://bit.ly/2wTMMJL
– ​Instagram: https://www.instagram.com/huaweimobilekh/ ។ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ