រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលបានជោគជ័យលើការផលិតម្សៅទឹកដោះគោលំដាប់ Premium Gold សំរាប់ទារក កុមារ និងស្ត្រីមានផ្ទៃពោះរួចមក ក្រុមហ៊ុនម្សៅទឹកដោះគោ Royal Ausnz របស់ប្រទេសអូស្ត្រាលីបានផលិតម្សៅទឹកដោះគោសំរាប់មនុស្សចាស់មួយប្រភេទបន្ថែមទៀតដែលមានឈ្មោះថា Royal Ausnz AgedCare Formula ហើយក្នុងរយៈពេលឆាប់ខាងមុខនេះ ផលិតផលដ៏អស្ចារ្យមួយនេះ នឹងមានវត្តមាននៅលើទីផ្សារហើយ។

សូមបញ្ជាក់ថា Royal Ausnz AgedCare Formula នេះជាប្រភេទម្សៅទឹកដោះគោបែបឪសថ (Medication Milk) សំរាប់មនុស្សចាស់ទាំងប្រុសទាំងស្រីចាប់ពីវ័យ 40 ឡើងដែលត្រូវការអាហារ
រូបត្ថម្ភបន្ថែមសំរាប់ថែរក្សារសុខភាពជាពិសេសអ្នកដែលមានជំងឺ ទឹកនោមផ្អែម អ្នកដែលមានបញ្ហាឆ្អឹង និងសន្លាក់ និងអ្នកមានបញ្ហាប្រព័ន្ធប្រសាទក៏ដូចជាខួរក្បាលដែលមានអាការះភ្លេចភ្លាំង ឫវង្វេងច្រើន។

ម្សៅទឺកដោះគោថ្មីនេះមានគុណសម្បត្តិពិសេសចំនួន ៥ យ៉ាង ៖
1.ជួយធ្វើអោយមានតុល្យភាពជាតិស្ករក្នុងឈាម
2.សំបូរទៅដោយ កាល់ស្យូម ជាតិដែក និង សង្កសីសំរាប់ជួយអោយឆ្អឺងនិងសន្លាក់រឹងមាំ
3.ជួយដល់ប្រព័ន្ធប្រសាទ ខួរក្បាល ធើ្វអោយមានការចងចាំល្អ បំបាត់អាការះភ្លេចភ្លាំង ឬ វង្វេង
4.ជួយដល់ដំណើរការប្រព័ន្ធរំលាយអាហារដូចជា ក្រពះ ពោះវៀន ថ្លើមជាដើម
5.បង្កើនប្រព័ន្ធភាពស៊ាំទប់ទល់នឹងការឆ្លងជំងឺផ្សេងៗ

តាមរយៈគុណសម្បត្តិទាំងនេះឃើញថា ផលិតផលនេះពិតជានឹងទទួលបានការចាប់អារម្មណ៍ពីទីផ្សារ ពីព្រោះយើងសង្កេតឃើញថា មនុស្សវ័យកណ្តាល និងវ័យចាស់ (ចាប់ពីវ័យ 40 ឆ្នាំឡើងទៅ) មានការប្រឈមក៏ដូចជាកំពុងជួបនឹងបញ្ហាសុខភាពដូចជា លើសជាតិស្ករក្នុងឈាម លើសខ្លាញ់ ឫលើសអាស៊ីតដែលអាចបណ្តាលអោយមានជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺថ្លើម ឈឺសន្លាក់ និងជំងឺផ្សេងៗទៀតជាច្រើន។

ម្យ៉ាងទៀតការចំណាយលើសេវាព្យាបាលសុខភាពសព្វថ្ងៃមានការកើនឡើងខ្ពស់ដែលជាហេតុធ្វើអោយមនុស្ស ជាច្រើនងាកមកយកចិត្តទុកដាក់លើការការពារ និងថែរក្សាសុខភាពតាមរយៈការជ្រើសរើស
ចំណីអាហារដែលមានសុវត្ថិភាពខ្ពស់ ការធ្វើលំហាត់ប្រាណ និងការត្រួតពិនិត្យសុខភាពជាប្រចាំវិញ។
គួររំលឹកផងដែរថា ម្សៅទឹកដោះគោ Royal Ausnz ជាផលិតផលសុទ្ធរបស់ប្រទេសអូស្ត្រាលីដែលជា
ប្រទេសមានស្តង់ដាចំណីអាហារខ្ពស់ និងមានសុវត្ថិភាពបំផុតនៅក្នុងពិភពលោក។ កន្លងមកផលិត
ផលរបស់ Royal Ausnz តែងតែទទួលបានមេដាយមាស និងប្រាក់ជារៀងរាល់ឆ្នាំនៅក្នុងការប្រកួត
ប្រជែងជ្រើសរើសម្សៅទឹកដោះល្អបំផុតប្រចាំឆ្នាំនៅប្រទេសអូស្ត្រាលី ហើយផលិតនេះក៏កំពុងចរាចរណ៍នៅលើទីផ្សារប្រទេសកម្ពុជាផងដែរ។ ដោយសហការ





ចែករំលែកព័តមាននេះ