ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ការ​ខូចខាត​ក្នុង​គ្រោះ​ខ្យល់​កន្ត្រាក់​ខែប្រាំង​…​ត្រឹម​១​ភ្លែត​សោះ គឺ​អស់​អត់​ធម្ម​​តា​ឡើយ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ សេចក្តី​រាយការណ៍បន្តថា​ បើ​តាម​ការ​សន្និដ្ឋាន​​បឋម​​ពី​​សមត្ថកិច្ច​​ដឹងទៀត​​ថា ចំពោះ​ការ​ខូច​ខាត​​ដែល​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​ហេតុ​ការណ៍​ខ្យល់​កន្ត្រាក់​​នោះ គឺ​ឃ្លាំង​ស្ដុក​កសិផលនិង​សម្ភា​រៈ​នានា​ នៅ​ក្នុង​ឃ្លាំង​​របស់​លោក​ហែម ថ្លៃថ្លា (ជាម្ចាស់ឃ្លាំង) គឺ​បាន​ខូចខាតដែល​សរុប​ទឹកប្រាក់​​​​មាន​រហូត​​ដល់​ទៅ​រាប់​​សិបម៉ឺន​​ដុល្លារ​​ឯ​ណោះ​…

ខេត្តបាត់ដំបង ​៖ សេចក្តី​រាយការណ៍បន្តថា​ បើ​តាម​ការ​សន្និដ្ឋាន​​បឋម​​ពី​​សមត្ថកិច្ច​​ដឹងទៀត​​ថា ចំពោះ​ការ​ខូច​ខាត​​ដែល​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​ហេតុ​ការណ៍​ខ្យល់​កន្ត្រាក់​​នោះ គឺ​ឃ្លាំង​ស្ដុក​កសិផលនិង​សម្ភា​រៈ​នានា​ នៅ
​ក្នុង​ឃ្លាំង​​របស់​លោក​ហែម ថ្លៃថ្លា (ជាម្ចាស់ឃ្លាំង) គឺ​បាន​ខូចខាតដែល​សរុប​ទឹកប្រាក់​​​​មាន​រហូត​​ដល់​ទៅ​រាប់​​សិបម៉ឺន​​ដុល្លារ​​ឯ​ណោះ​ ។ ​

គួររំលឹកថា ​លំនៅ​ឋាន​​ប្រជាពលរដ្ឋ​ប្រមាណ​២០​ខ្នង និង​ឃ្លាំង​ស្ដុក​កសិផល​ដ៏​ធំ​មួយ​ខ្នង​ទៀត រួម​ទាំង​សម្ភារ​នៅ​ក្នុង​ឃ្លាំង​នេះ​ជា​ច្រើន​ផង ត្រូវ​បាន​រង​ការ​ខូចខាត​ស្ទើរ​ទាំង​​ស្រុង ដោយសារ​តែ​ខ្យល់​ក​ន្ត្រាក់​ខែប្រាំង​​បាន​វាយប្រហារ​ក្នុងរយៈ​ពេល​​ខ្លី កាលពី​វេលា​ម៉ោង​០៣​ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៧​កុ​ម្ភៈ ស្ថិត​លើ​​ភូមិ​តា​ក្រី ឃុំ​តា​ក្រី ស្រុក​កំ​រៀង តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ ​។

អធិការ​នគរបាល​ស្រុក​កំ​រៀង លោក​គឹ​ម ពន្លក បាន​ផ្ដល់​ព័​ត៌​មាន​នេះ​​ក្រោយ​ពេល​កើតហេតុ​ថា ខ្យល់​
កន្ត្រាក់​បាន​កើតឡើង​យ៉ាង​ខ្លាំងក្លា​ក្នុងរយៈពេល​ដ៏​ខ្លី ជាមួយ​និង​ភ្លៀងរលឹម​មួយ​ប្រាវ​ប៉ុណ្ណោះ ហើយក៏
​​វាយ​ប្រហារ​​​​​យ៉ាង​គំហុ​ក ​មក​លើ​ផ្ទះ​​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​តា​ក្រី ឃុំ​តា​ក្រី ខណៈ​ភូមិ​ដទៃ​ទៀត​ មិន​ប៉ះពាល់​ទេ ។ លោក​អធិការ​​​បន្ត​ថា ខ្យល់​កន្ត្រាក់​ខុសរដូវ​នេះ​ បាន​បំផ្លាញ​ឃ្លាំង​ស្ដុក​កសិផល​(​សៃ​ឡូ​)​មួយ​ខ្នង និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន​២០​ខ្នង ក្នុង​នោះ​ចំនួន​១៥​ខ្នង​របើក​ដំបូល និង​ចំនួន​៥​ខ្នង​ទៀត​ ខូចខាត​ទាំងស្រុង តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។

ដោយឡែក​ ចំពោះ​ឃ្លាំង​ស្ដុក​កសិផល​ឬសៃ​ឡូ ដែល​រង​ការ​ខូចខាត​ដែរ​នេះ បើ​តាម​របាយ​ការ​ណ៍​សមត្ថ​កិច្ច គឺ​​ឃ្លាំង​មាន​ទំហំ​៣០​ម៉​x៦០​ម៉ ធ្វើ​ពី​ថ្មដែក និង​ប្រក់​ស័ង្កសី ដែល​មាន​ម្ចាស់​ឈ្មោះ​ហែម ថ្លៃថ្លា ​ភេទ​ប្រុស ​អាយុ​៥២​​ឆ្នាំ ​។ កម្លាំង​ខ្យល់​កន្ត្រាក់​ខុសរដូវ​នេះ បាន​វាយ​កម្ទេ​ច​ឃ្លាំង​ស្ដុក​កសិផល​ដ៏​ធំ​មួយ​នេះ​បណ្ដាល​ឲ្យ​ខូចខាត​ទាំងស្រុង ខណៈ​សម្ភា​រនៅ​ក្នុង​ឃ្លាំង​នេះ​ក៏​ត្រូវ​ខូចខាត​ស្ទើរ​ទាំង​ស្រុក​ដែរ​។ នេះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៏​របស់​សមត្ថកិច្ច​។

សម្ភា​រ​ដែល​រង​ការ​ខូចខាត​ជាមួយ​​ឃ្លាំង​នេះ បើ​តាម​លោក​ហែម ថ្លៃថ្លា ដែល​ជា​ម្ចាស់​​ឃ្លាំង​បាន​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​ថា សម្ភា​រ​​ខូចខាត​រួម​មានរថយន្ត​ឡង់​គ្រី​ស្ស័រ​​​១​គ្រឿង, គោ​យន្ត​កន្ត្រៃ​​៣​គ្រឿង, ម៉ូតូ​១​គ្រឿង, ត្រាក់ទ័រ​​៣​គ្រឿង, ម៉ា​ស៊ី​ន​កិន​ដំឡូង​​៣​គ្រឿង, ម៉ាស៊ីនបូមទឹក​៥​គ្រឿង, ម៉ាស៊ីន​សម្រាប់​បាញ់ថ្នាំ​ចំនួន​​១០​គ្រឿង, ឡ​ស​ម្ងួ​ត​កសិផល​ចំនួន​៣, ដំឡូង​ស្រស់​៦០​តោន និងស្រូវ​ចំនួន​២០​តោន​។

ជុំវិញ​គ្រោះ​ធម្មជាតិ​ខាងលើ​នេះ បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ថា ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ​អាកាសធាតុ​ហាក់​ក្ដៅស្អុះ​ស្អាប់​ចម្លែក​ខុស​ប្រក្រតី បន្ទាប់​មក​ ក៏​ស្រាប់តែ​មាន​ខ្យល់ព្យុះ​វាយប្រហារ​យ៉ាង​កំ​ហុ​ក​តែ​ម្ដង ដែល​គ្មាន​​នរណា​នឹក​ស្មាន​ដល់​ ។ អ្នក​ភូមិ​បាន​​បញ្ជាក់​ថា ខ្យល់​កន្ត្រាក់​នោះ​​បាន​វាយប្រហារ​យ៉ាង​ខ្លាំង ក្នុង​រយៈ​ពេល​​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ ។ ស្រាប់តែ​ធ្វើ​ឲ្យ​ខូចខាត​លំនៅ​ឋាន​ប្រជាពលរដ្ឋ​អស់​ជា​ច្រើន​​ខ្នង តែ​មិន​មាន​ភ្លៀង​ធ្លាក់​ធំដុំ​ទេ គ្រាន់តែ​រលឹម​តិច​ៗ​តែ​ប៉ុណ្ណោះ​ ។

ទោះ​​ជា​យ៉ាងណា បើ​តាម​មន្ត្រី​រដ្ឋបាល​ខេត្ត​ឱ្យ​​ដឹង​ថា ពេល​នេះ ​អាជ្ញាធរនិង​មន្ត្រី​ជំនាញ​បាន​និង​កំពុង​ចុះ​ទៅ​កាន់​ទីតាំង ​ដែល​ទ​ទូល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នោះ​ហើយ ដើម្បី​ពិនិត្យ និង​ផ្ដល់​ជំនួយ​សង្គ្រោះ​បឋម​ដល់​គ្រួសារ​រង​គ្រោះ ​។ ប៉ុន្តែ​អាជ្ញាធរ​នូវ​មិន​ទាន់​វាយតំលៃ​ជាក់លាក់​អំពី​ទំហំ នៃ​ការ​ខូចខាត​នៅ​ឡើយ​ទេ​ ។

អត្ថបទសរសេរ ដោយ