ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​ហូ​ជី​មិ​ញ​នឹង​វិនិយោគ​លើ​កសិផល​ចំនួន​6​ប្រភេទ

5 ឆ្នាំ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ ទីក្រុង​ហូ​ជី​មិ​ញ នឹង​វិនិយោគ​លើ​កសិផល​ចំនួន​៦​ប្រភេទ និង​ភូមិ​សិប្បកម្ម​ចំនួន​៦ ក្រោម​កម្មវិធី​សហគមន៍​មួយ​ផលិតផល​មួយ​ដែល​តម្រូវ​ឲ្យ​សហគមន៍​ជនបទ​នីមួយ​ៗ​បង្កើត​ជំនាញ​ដោយ​ខ្លួនឯង ។ យោង​តាម​សារព័ត៌មាន Viet Nam…

ទីក្រុង​ហូ​ជី​មិ​ញ ៖ ទីក្រុង​ហូ​ជី​មិ​ញ នឹង​វិនិយោគ​លើ​កសិផល​ចំនួន​៦​ប្រភេទ និង​ភូមិ​សិប្បកម្ម​ចំនួន​៦ ក្រោម​កម្មវិធី​សហគមន៍​មួយ​ផលិតផល​មួយ​ដែល​តម្រូវ​ឲ្យ​សហគមន៍​ជនបទ​នីមួយ​ៗ​បង្កើត​ជំនាញ​ដោយ​ខ្លួនឯង ។
យោង​តាម​សារព័ត៌មាន Viet Nam News ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ កន្លង​មក បាន​ឲ្យ​ដឹង​ថា កសិផល​ទាំង​៦​នោះ​រួម​មាន បន្លែ ផ្កា​, គោ​ចិញ្ចឹម​សម្រាប់​ទឹកដោះ​, ជ្រូក​, បង្គារ និង​ត្រី​ចិញ្ចឹម​ជាដើម ។

ចំណែកឯ​ភូមិ​ទាំង​៦ រួម​មាន​ភូមិ​សិប្បកម្ម​កន្ត្រក​ឫស្សី Thai My, ភូមិ Phu Hao, Tan Tjong Hoi, Xuan Thoi Son, Le Minh Xuan និង ភូមិ Ly Nhon ជាដើម​។ ក្រោម​កម្មវិធី​ខាងលើ ស្តង់ដា VietGAP នឹង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ដំណើរការ​ផលិតកម្ម ហើយ​កសិករ​នឹង​ត្រូវ​បាន​ជំរុញ​ឲ្យ​សហការ​ជាមួយនឹង​សហគ្រាស និង​សហករណ៍ ។

ទីក្រុង​ហូ​ជី​មិ​ញ​នឹង​ជួយ​ដល់​សហគ្រាស​ក្នុង​ផ្នែក​ស្ថាបនា​យីហោ និង​រៀបចំ​សកម្មភាព​សម្រប​សម្រួលការ​ធ្វើ​ពាណិជ្ជកម្ម​ជាដើម ។ ទីក្រុង​នេះ​ក៏​មាន គម្រោង​បង្កើត​តំបន់ ឯកជន​ពីរ​ដែល​សហការ​ជាមួយនឹង​កម្មវិធី​វិស័យ​ទេសចរណ៍​ដើម្បី​លើក តម្កើង​និង​លក់​ផលិតផល​ជំនាញ​ក្នុង​តំបន់​នៅ Cu Chi និង Can Gio ផង​ដែរ ។ គោលនយោបាយ​ដែល​ល្អ​ប្រសើរ​សម្រាប់​កសិផល​ធំ​ៗ ផលិតផល​ភូមិ​សិប្បកម្ម និង​ផលិតផល​ជំនាញ​ក្នុង​តំបន់ ក៏​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ដែរ ។

ទីក្រុង​ហូ​ជី​មិ​ញ​បាន​ចាត់តាំង​នាយកដ្ឋាន​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ឲ្យ​ផ្តល់​ព័ត៌មាន​ទាក់ទិន​នឹង​តម្លៃ និង​តម្រូវការ​ទីផ្សារ​ដល់​អ្នក​ដែល​ចូលរួម​កម្មវិធី ។ លោក Nguyen Thanh Phong ប្រធាន​គណៈកម្មាធិការ​ប្រជាជន​របស់​ទីក្រុង​ហូ​ជី​មិ​ញ​បាន​និយាយ​ថា តម្លៃ​ទិន្នផល​ក្នុង​មួយ​ហិ​កតា​ដី​សម្រាប់​កសិកម្ម កំពុង​តែ​កើនឡើង ខណៈ​ដែល​ចំនួន​ដី​បាន​ធ្លាក់​ចុះ​បន្តិច​ម្តង​ៗ ដោយសារ​ការ​រីក​ចម្រើន​នៃ​វិស័យ​សំណង់​ឧស្សាហកម្ម និង​កំណើន​ប្រជាសាស្ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ