ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុ​រ៉​ង់​អាច​ទារ​យក​បាន​លុយ​ផ្អឹប​ទុក​នៅ​អា​មេ​រិ​ក

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អីុ​រ៉​ង់ ៖ តុលាការ​យុត្តិធម៌​អន្តរជាតិ​CIJ វិនិច្ឆ៍យ​កាលពី​ថ្ងៃ​ទី​១៣​កុម្ភៈ​ថា អាច​ទទួលយក​បាន​សំណើ​របស់​ អីុ​រ៉​ង់ ទាមទារ​ដក​យក​ប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ ដែល​ផ្អឹប​ទុក​នៅ​សហរដ្ឋអាមេរិក ដែល​ចង់​បង្វែរ​មូលនិធិ​ទាំងនោះ ទៅ​ឲ្យ​បណ្ដាជន​រង​គ្រោះ​ដោយសារ​ការ​វាយប្រហារ​នានា…

សហរដ្ឋអាមេរិក​-​អីុ​រ៉​ង់ ៖ តុលាការ​យុត្តិធម៌​អន្តរជាតិ​CIJ វិនិច្ឆ៍យ​កាលពី​ថ្ងៃ​ទី​១៣​កុម្ភៈ​ថា អាច​ទទួលយក​បាន​សំណើ​របស់​ អីុ​រ៉​ង់ ទាមទារ​ដក​យក​ប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ ដែល​ផ្អឹប​ទុក​នៅ​សហរដ្ឋអាមេរិក ដែល​ចង់​បង្វែរ​មូលនិធិ​ទាំងនោះ ទៅ​ឲ្យ​បណ្ដាជន​រង​គ្រោះ​ដោយសារ​ការ​វាយប្រហារ​នានា ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​ក្រុង​តេ​ហេ​រ៉​ង់​។

បណ្ដា​ចៅក្រម​របស់​តុលាការ​នោះ​បាន​បដិសេធ ការ​ទាមទារ​របស់​អា​មេ​រិ​ក ដើម្បី​ឲ្យ​ទទួល​បានការ​បដិសេធ​សំណើ អីុ​រ៉​ង់ ​។ ក្រុង​វ៉ា​សិ​ុ​ន​តោន​លើក​ការ​សម្អាង​ថា អីុ​រ៉​ង់ ​ធ្លាប់​មាន​បាតដៃ​កខ្វក់​ដោយសារ​ទំនាក់ទំនង​របស់​គេ ជាមួយ​ភេរវកម្ម​និង​ថា តុលាការ​CIJ ពុំ​មាន​សមត្ថកិច្ច​ក្នុង​រឿង​នោះ​ឡើយ​។ តុលាការ​នោះ​នឹង​រៀបចំ​សវនាការ​ឯទៀត​ៗ ដ់ើម្បី​សម្រេច​ថា អីុ​រ៉​ង់ ​ពិតជា​អាច​ដក​យក​ប្រាក់ ប្រមាណ​ជា​២​ពាន់​លាន​ដុល្លារ​ដែល​ផ្អឹប​ទុក​ដោយ​តុលាការ​កំពូល​អា​មេ​រិ​ក កាលពី​ឆ្នាំ​២០១៦​។

តុលាការ​CIJ​បាន​បដិសេធ​ជា​ឯកច្ឆ័ន្ទ​ការ​លើក​របស់​អា​មេ​រិ​ក​ដែល​ថា តុលាការ​នោះ​ពុំ​មាន​សមត្ថកិច្ច​វិនិច្ឆ័យ​រឿង​នោះ​។ ប្រធាន​តុលាការ​ចៅក្រម​ABDULQAWI AHMED YUSUF​ថ្លែង​ថា CIJ ពិតជា​មាន​សមត្ថកិច្ច​ដើម្បី​វិនិច្ឆ័យ​រឿង​នេះ​។

ប្រទេស អីុ​រ៉​ង់ ​បាន​ប្ដឹង​ប្រឆាំង​សហរដ្ឋអាមេរិក​នៅ​តុលាការ​CIJ កាលពី​ខែមិថុនា​ឆ្នាំ​២០១៦ ដើម្បី​ឲ្យ​ទទួល​បានការ​ដក​យក​ប្រាក់​ដែល​ផ្អឹប​ទុក​ទាំងនោះ​។ ក្នុង​ពាក្យបណ្ដឹង​ អីុ​រ៉​ង់ និយាយ​ថា អា​មេ​រិ​កបាន​រំលោភ​បំពាន​សន្ធិសញ្ញា​ទ្វេភាគី​ដែល​ចុះហត្ថលេខា​កាលពី​ឆាំ្ន​១៩៥៥​ដោយ​ព្រះ​ចៅ​សា​ហ៍ អីុ​រ៉​ង់ ជាមួយ​រដ្ឋាភិបាល​អា​មេ​រិ​ក ដែល​ផ្ដោត​លើ​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​សិទ្ធិ​កុងស៊ុល​។ សេចក្ដីសម្រេច​នោះ​នឹង​នាំ​ឲ្យ​មានការ​កើនឡើង នៃ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​២ ដែល​ពុំ​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​ចាប់តាំងពី​ឆ្នាំ​១៩៨០​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ