ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំគ្នា​ចូលស្នាក់នៅ​បានតែ​២ថ្ងៃ ប្តីជួបគ្រោះអកុសលយ៉ាង​រន្ធត់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​បុរស​ចំណាស់​ជា​ជនជាតិអាមេរិកាំងម្នាក់ទំនងជារអិលជើង​ដួលបោកទៅនឹងឥដ្ឋការ៉ូក្នុងបន្ទប់ទឹក បណ្តាល​ឱ្យ​ស្លាប់​ ខណៈ​ជនរងគ្រោះ​ និង​ប្រពន្ធជា​ជនជាតិហ្វីលីពីនទើបតែនាំគ្នាចូលមកស្នាក់នៅ​ក្នុងផ្ទះ​សំណាក់​បាន​តែ​២ថ្ងៃប៉ុណ្ណោះ​ ។ ​ហេតុការណ៍​​ខាងលើ​នេះដែរបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពី​វេលាម៉ោង​៣​និង ៣០នាទីរសៀល​ថ្ងៃទី​១២ ខែ​កុម្ភៈ…

រាជធានីភ្នំពេញ ៖ ​បុរស​ចំណាស់​ជា​ជនជាតិអាមេរិកាំងម្នាក់ទំនងជារអិលជើង​ដួលបោកទៅនឹងឥដ្ឋការ៉ូក្នុងបន្ទប់ទឹក បណ្តាល​ឱ្យ​ស្លាប់​ ខណៈ​ជនរងគ្រោះ​ និង​ប្រពន្ធជា​ជនជាតិហ្វីលីពីនទើបតែនាំគ្នាចូលមកស្នាក់នៅ​ក្នុងផ្ទះ​សំណាក់​បាន​តែ​២ថ្ងៃប៉ុណ្ណោះ​ ។

​ហេតុការណ៍​​ខាងលើ​នេះដែរបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពី​វេលាម៉ោង​៣​និង ៣០នាទីរសៀល​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ ២០១៩ នៅចំណុចបន្ទប់ជាន់ទី២ ក្នុងផ្ទះសំណាក់យីហោ ណាវីន ដែលមានទី​តាំងផ្ទះលេខ​២៩ (ខាងជើងវាលព្រះមេរ៍​) ផ្លូវលេខ​១៧៨ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ជន​រងគ្រោះ​ដែលស្លាប់​ឈ្មោះ WHALEN GAERIE LEONARD ភេទប្រុស អាយុ ៧៩ឆ្នាំជា​ជនជាតិអា​មេរិកាំង និង​ជាភ្ញៀវទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ ៥៤៥៩៣៥២០៤ និងមានប្រពន្ធជាជនជាតិ​ហ្វីលីពីន។

តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា ជនរងគ្រោះ និង​ប្រពន្ធ​បានចូលមក​ស្នាក់​នៅ​​ផ្ទះសំណាក់​ខាងលើ​កាលពី​​​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩  ​។ ​មុនពេលកើតហេតុ ជនរងគ្រោះកំពុងនៅក្នុងបន្ទប់ជាមួយនឹ​ង​​ប្រពន្ធ​​ជា​ជនជាតិហ្វីលី​តែ​២នាក់តែប៉ុណ្ណោះ​ ​ហើយ​ជនរងគ្រោះ​បាន​ដើរចូលទៅ​ក្នុងបន្ទប់​ទឹកនោះ ទំនងជាជនរងគ្រោះ​ចាស់ដើររញីរញ័រ ទើប​បណ្តាលអោយរអិលជើង​ក៏​បានដួល​បោកខ្លួនទៅនឹងឥដ្ឋការ៉ូ​ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័​មភ្លាមៗតែម្តង រួច​ក៏បង្កការភ្ញាក់​ផ្អើល​ដល់​ម្ចាស់ផ្ទះសំណាក់ខាងលើ​រាយការណ៍​មក​កម្លាំងសមត្ថ​កិច្ចមូលដ្ឋាន​ដើម្បីចុះពិនិត្យកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ កម្លាំង​សមត្ថ​កិច្ចមូលដ្ឋាន​បាន​សហការជាមួយ​កម្លាំងជំនាញកោសល្យ​វិច្ច័យរាជធានីភ្នំពេញ បានចុះមកធ្វើការត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិច្ច័យ​លើសព បាន​រកឃើញ​ថា​ ជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង ​និង​បាន​បញ្ជូនសព​យកទៅតម្កល់ទុកនៅមន្ទីរ​ពេទ្យមិត្តភាពខ្មែរសូវៀត ដើម្បីរង់ចាំ​ក្រុមគ្រួសារបញ្ជូនយកទៅកាន់ប្រទេសកំណើតវិញផងដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ