ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​រៀម​ស្ដេច​ថៃ​ដក​ខ្លួ្​ន​ថយ​ផ្លូវការ ​ការ​ឃោសនា​អនុញ្ញាត

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ របប​យោធា​ថៃ​ដែល​កាន់​អំណាច​ចាប់តាំងពី​ជាង​៤​ឆ្នាំ​មក​ហើយ បាន​លុប​ចោល​កាលពី​ថ្ងៃ​ទី​១២ ​កុម្ភៈ ការ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​យុទ្ធនា​នយោបាយ ខណៈ​ជិត​ដល់​ការ​បោះ​ឆ្នោត​ដូច​ការ​សន្យា​នា​ដើម​ឆ្នាំ​២០១៩ នាំ​ឲ្យ​លោក​ថា​ក់ស៊ីន​ស៊ី​ណា​វ៉ា​ត្រា សម្ដែង​ការ​អបអរ ដោយ​លោក​ថា​នោះ​ជា​ក្ដី​សង្ឃឹម​មួយ​សម្រាប់​ប្រជាជាតិ​។…

ប្រទេស​ថៃ ៖ របប​យោធា​ថៃ​ដែល​កាន់​អំណាច​ចាប់តាំងពី​ជាង​៤​ឆ្នាំ​មក​ហើយ បាន​លុប​ចោល​កាលពី​ថ្ងៃ​ទី​១២ ​កុម្ភៈ ការ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​យុទ្ធនា​នយោបាយ ខណៈ​ជិត​ដល់​ការ​បោះ​ឆ្នោត​ដូច​ការ​សន្យា​នា​ដើម​ឆ្នាំ​២០១៩ នាំ​ឲ្យ​លោក​ថា​ក់ស៊ីន​ស៊ី​ណា​វ៉ា​ត្រា សម្ដែង​ការ​អបអរ ដោយ​លោក​ថា​នោះ​ជា​ក្ដី​សង្ឃឹម​មួយ​សម្រាប់​ប្រជាជាតិ​។

ការ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​ត្រូវ​បាន​ប្រកាស​លុប​ចោល​នា​ថ្ងៃ​ទី​១២​កុម្ភៈ​។ យោង​តាម​បទបញ្ជា​មួយ​ចុះហត្ថលេខា​ដោយ​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា ហើយ​ចេញផ្សាយ​ក្នុង​ព្រឹត្តិ​ប័ត្រ​របស់​ព្រះ​បរមរាជវាំង​ថា បណ្ដា​គណបក្ស​នយោបាយ​អាច​ធ្វើ​យុទ្ធនាការ ដើម្បី​បង្ហាញ​ពី​នយោបាយ​របស់​ពួក​គេ​។

ចំណែក​ព្រះ​អង្ក​ម្ចាស់​ក្ស​ត្រី​អ៊ូ​បុល​រតនា ព្រះ​រៀម​របស់​ព្រះមហាក្សត្រ​ថៃ នា​ថ្ងៃ​ទី​១១​កុម្ភៈ​បាន​ដកខ្លួន​ជា​ផ្លូវការ ពី​ការ​ឈរឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី របស់​គណបក្ស​ថៃ​រក្សា​ជាតិ​។ គណៈកម្មាធិការ​បោះ​ឆ្នោត​ថៃ​គូសបញ្ជាក់​ថា ឈ្មោះ​របស់​បណ្ដា​បេក្ខជន សម្រាប់​តំណែង​ប្រមុខ​រដ្ឋាភិបាល ចេញពី​ការ​បោះ​ឆ្នោត​សភា​ថ្ងៃ​ទី​២៤​មីនា​ត្រូវ​បាន​ប្រកាស ហើយ​ព្រះ​នាម​របស់​ម្ចាស់​ក្ស​ត្រី​អង្គ​នោះ​ពុំ​មាន​ក្នុង​បញ្ជី​ឡើយ ព្រោះ​សមាជិកគ្រួសារ​រាជវង្ស​ទាំងអស់ ត្រូវ​នៅ​ពីលើ​នយោបាយ​។ បែប​នេះ​ជា​ការ​បញ្ចប់វិបត្តិ​រយៈពេល​ជា​ច្រើន​ថ្ងៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ