ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់ជីវិត​…​ព្រោះ​អត់​ចង់​ឮ​ពី​មិត្តភក្តិ​និយាយ​ត​ទៀត​បាន

5 ឆ្នាំ មុន

តាម​ប្រភពពី Metroបានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ជា​សិស្សសាលា​អាយុ​១៣​ឆ្នាំ​ម្នាក់ បាន​ដាច់​ចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង ក្រោយ​ពី​ទទួល​រង​ការ​ធ្វើបាប​ផ្លូវចិត្ត​ពី​សំណាក់​មិត្តភក្តិ ដែល​តែងតែ​បង្អាប់​រូបគេ​ពី​រាង​ធាត់ពេក ពាក់​វ៉ែនតា និងដាក់​ដែកពត់​ធ្មេញ​ ។ ក្មេង​ប្រុស…

តាម​ប្រភពពី Metroបានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ជា​សិស្សសាលា​អាយុ​១៣​ឆ្នាំ​ម្នាក់ បាន​ដាច់​ចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង ក្រោយ​ពី​ទទួល​រង​ការ​ធ្វើបាប​ផ្លូវចិត្ត​ពី​សំណាក់​មិត្តភក្តិ ដែល​តែងតែ​បង្អាប់​រូបគេ​ពី​រាង​ធាត់ពេក ពាក់​វ៉ែនតា និងដាក់​ដែកពត់​ធ្មេញ​ ។

ក្មេង​ប្រុស Michael Martin បាន​ស្លាប់​នៅ​ថ្ងៃ​ទី​២៥ មករា កន្លងមក ក្រោយ​ពី​ព្យាយាម​សម្លាប់​ខ្លួន​២​ដង​រួច​មក​​ហើយនោះ ​។ រឿង​នេះ ​កើតឡើង​ក្រោយ​ពី​មាន​មិត្ត​ភក្តិ​ធ្វើបាប​ផ្លូវចិត្ត​នៅ​វិទ្យាល័យ Everett ក្នុង​ទីក្រុង Lansing រដ្ឋ Michigan សហរដ្ឋអាមេរិក​។

ម្តាយ​របស់​គេ​ ឈ្មោះ Joanna Wohlfert រន្ធត់​ចិត្តជា​ខ្លាំង ​ក្រោយ​ពី​ដឹង​ថា មាន​គេ​ធ្វើបាប​កូន​នៅ​ក្នុង​សាលា​ ។ ក្រោយ​ពី Martin បាន​ស្លាប់ មិត្តភក្តិ​របស់​គេ​មួយ​ចំនួន​បាន​មក​ប្រាប់​ម្តាយ​គេ​ថា មាន​អ្នក​ធ្វើបាប​នៅ​សាលារៀន ដែល​នៅ​ពេល​ខ្លះ​ដល់​ថ្នាក់​ ត្រូវ​គេ​រុញ​បុក​នឹង​ជញ្ជាំង​ទៀត​ផង ​។

នៅ​មុន​ពេល Martin ស្លាប់ ម្តាយ​របស់​គេ​ក៏​បាន​ផ្ញើ​សារ​ទៅ​សាលា ដើម្បី​ឱ្យ​គេ​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ដែរ​។ តែ​ខាង​សាលា​ថា Martin មិន​ព្រម​សហការ​ជាមួយនឹង​សាលា​សោះ បើ​ទោះបីជា​ពួក​គេ​ខំប្រឹង​ជួយ​ក៏​ដោយ​​ ពោល​គឺ Martin មិន​ប្រាប់​ថា មាន​គេ​ធ្វើបាប​នោះ​ទេ​ ។ ខាង​សាលា​ក៏​មិន​ទាន់​អាច​​និយាយ​​ពី​ការ​ស្លាប់​របស់ Martin បាន​ដែរ ដោយសារ​តែ​ខាង​ប៉ូ​លិស​កំពុង​តែ​ស៊ើប​ក្តី​នៅឡើយ​ ។

អត្ថបទសរសេរ ដោយ