ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ៖ ឆ្នាំ​នេះ​មិន​មានការ​ប្រឈម​ធ្ងន់ធ្ងរ​ចំពោះ​ការ​ខ្វះ​ទឹក​ដូច​ឆ្នាំ​មុន​ៗ​ឡើយ

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តព្រះវិហារ​បាន​អះអាង​ថា ឆ្នាំ​នេះ ខេត្តព្រះវិហារ​មិន​មានការ​ប្រឈម​ធ្ងន់ធ្ងរ​ចំពោះ​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ដូច​ឆ្នាំ​មុន​ៗ​ឡើយ បើ​ទោះបីជា​ការ​ព្យាករណ៍​ថា នៅ​ពេល​ខាង​មុខ​អាកាសធាតុ​ក្តៅ​បាន​ហក់​ឡើង ធ្វើ​ឲ្យ​តំបន់​ខ្លះ​ប្រឈម​ការ​ខ្វះ​ទឹក​ក៏​ដោយ ព្រោះ​បច្ចុប្បន្ន​នេះ…

ខេត្តព្រះវិហារ ៖ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តព្រះវិហារ​បាន​អះអាង​ថា ឆ្នាំ​នេះ ខេត្តព្រះវិហារ​មិន​មានការ​ប្រឈម​ធ្ងន់ធ្ងរ​ចំពោះ​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ដូច​ឆ្នាំ​មុន​ៗ​ឡើយ បើ​ទោះបីជា​ការ​ព្យាករណ៍​ថា នៅ​ពេល​ខាង​មុខ​អាកាសធាតុ​ក្តៅ​បាន​ហក់​ឡើង ធ្វើ​ឲ្យ​តំបន់​ខ្លះ​ប្រឈម​ការ​ខ្វះ​ទឹក​ក៏​ដោយ ព្រោះ​បច្ចុប្បន្ន​នេះ អាង​ស្តុក​ទឹក​នានា​នៅ​ក្នុង​ខេត្តព្រះវិហារ នៅ​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​នៅឡើយ ។

ថ្លែងប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ លោក ចាប កុយ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តព្រះវិហារ បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ នៅ​ទូ​ទាំង​ខេត្តព្រះវិហារ មាន​អាង​ស្តុក​ទឹក​ប្រមាណ​ជាង​៣០​កន្លែង នឹង​មានទឹក​នៅ​ក្នុង​អាង​ជាង​ពាក់កណ្តាល ដែល​អាច​បំពេញតម្រូវការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​បាន​គ្រប់គ្រាន់ ។

ដោយឡែក​នៅ​តាម​អូរ ប្រឡាយ និង​ស្ទឹង ក៏​នៅ​មានទឹក​ដែរ ម្យ៉ាងវិញទៀត ខេត្តព្រះវិហារ​នៅ​តាម​បណ្តា​ភូមិ​ឃុំ​នានា​មាន​អណ្តូងទឹក​ប្រើប្រាស់​ជា​ច្រើន​អាច​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បាន ។

លោក​ថា​គិត​មក​ដល់​ពេល​នេះ ខេត្តព្រះវិហារ​ពុំ​ទាន់​មាន​តួលេខ​ណាមួយ​ប្រឈម​ទៅ​នឹង​ក​ង្ខះ​ទឹក​ប្រើប្រាស់​នៅឡើយ​ទេ បើ​ទោះបីជា​សីតុណ្ហភាព​កម្តៅ​បាន​ហក់​ឡើង​ដល់​៣៨​អង្សា​រហើយ​នោះ មិន​ដូច​កាលពី​ឆ្នាំ​២០១៦​កន្លង​ទៅ​នោះ​ទេ ដែល​ខេត្តព្រះវិហារ ជួប​ប្រទះ​នឹង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​នោះ ។

ដោយឡែក​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ បាន​លើក​ឡើង​ថា គិត​មក​ដល់​ខែកុម្ភៈ​នេះ កសិករ​ផលិត​ដំណាំ​កសិកម្ម ដូច​ជា​ដំណាំ​បន្លែ​ជាដើម​នៅ​ខេត្តព្រះវិហារ​ពុំ​ទាន់​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ស្រោចស្រព​ដំណាំ​នៅឡើយ​ទេ ម្យ៉ាងវិញទៀត កសិករ​បច្ចុប្បន្ន​នេះ​បាន​ប្រើប្រាស់​បច្ចេកទេស​ដាំ​ដុះ​ដំណាំ នឹង​ឧបករណ៍​បំពាក់​លើ​សួន​បន្លែ ដូច​ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​ដំណក់ទឹក និង​ក្រាល​កៅស៊ូ​ប្លា​ស្ទិ​កលើ​រង​ដំណាំ រក្សា​សំណើម​ទឹក​ក្នុង​សួន​បន្លែ ដែល​អាច​ឲ្យ​ការ​ប្រើប្រាស់​ទឹក ស្រោចស្រព​អស់​តិច និង​សន្សំ​សំចៃ​ទឹកបាន​ច្រើន​ជាង​ការ​ដាំ​ដុះ​នា​ពេល​មុន​ៗ ដែល​ពុំ​ទាន់​មាន​បច្ចេកទេស​ដូច​បច្ចុប្បន្ន​នេះ ។

សូម​បញ្ជាក់​ថា នៅ​ទូ​ទាំង​ខេត្តព្រះវិហារ មាន​អាង​ស្តុក​ទឹកធំ​ៗ ជាង​៣០​កន្លែង ដោយឡែក​ការ​ផ្គត់ផ្គង់​ទឹក​ជនបទ របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តព្រះវិហារ បាន​សាងសង់ អណ្តូងស្នប់ ចំនួន​៧០៥​អណ្តូង សាងសង់​អណ្តូង​លូ​២០​អណ្តូង ជីក​ស្រះ​សហគមន៍​បាន​១២​ស្រះ ស្រះ​គ្រួសារ ចំនួន​១២​ស្រះ សាងសង់​អាង​ត្រងទឹក​ភ្លៀង​ចំនួន​៣១​អាង សាងសង់​បណ្តាញទឹក​ស្អាត ២​កន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ