ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​ដឹង​ថា ក្រុម​មួយ​ណា​លើ​ពាន Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​ក្រុង​សៀមរាប?

5 ឆ្នាំ មុន
  • សៀមរាប

ក្រុង​សៀមរាប ៖ ព្រឹត្តិការណ៍​ការ​ប្រកួត​នៃ​ក្រប​ខណ្ឌ​ពានរង្វាន់ Tiger Street Football Festival 2019 បន្ត​បាន​រក​ឃើញ​ជើង​ខ្លាំង​១២​ក្រុម​បន្ថែម​ទៀត ខណៈ​ក្រុម​សៀមរាប…

ក្រុង​សៀមរាប ៖ ព្រឹត្តិការណ៍​ការ​ប្រកួត​នៃ​ក្រប​ខណ្ឌ​ពានរង្វាន់ Tiger Street Football Festival 2019 បន្ត​បាន​រក​ឃើញ​ជើង​ខ្លាំង​១២​ក្រុម​បន្ថែម​ទៀត ខណៈ​ក្រុម​សៀមរាប FC“A” គ្រង​ជើងឯក​ប្រចាំ​មណ្ឌល​ក្រុង​សៀមរាប​នា​យប់​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ នៅ​នៅ​មណ្ឌល​ទី​៦ នៅ​ទីលាន​អង្គរ​ឃ្យុ​ង​យូ ដោយ​ការ​ប្រកួត​មាន​១១៨​ក្រុម​។

​ការ​គ្រង​តំណែង​ជើងឯក​ប្រចាំ​មណ្ឌល​ក្រុង​សៀមរាប​របស់​ក្រុម សៀមរាប FC“A” លើក​នេះ ក្រោយ​យក​ឈ្នះ​ក្រុម​សៀមរាប FC លទ្ធផល ៣​ទល់​១ ចំណែក​ក្រុម Fratello FC “​អាជ្ញាធរ​អប្សរា​” ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ បន្ទាប់​ពី​យកឈ្នះ​ក្រុម​វត្ត​ស្វាយ United ក្នុង​លទ្ធផល​២​ទល់​១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដូច​គ្នា​។

ចំពោះ​៨​ក្រុម​ត្រូវ​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ទូ​ទាំង​ប្រទេស​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៦ និង​ទី​១៧ មីនា ២០១៩ ខាង​មុខ​នេះ រួម​មាន ក្រុម​គិរី​ដងរែក ក្រុម​គិរី​ដងរែក FC “B” ក្រុម​យុវជន​សៀមរាប ក្រុម​ក្លិប​បាល់ទាត់​ដំរី “A” ក្រុម The Brother “A” ក្រុម The Brother FC ក្រុម Fleep Step “B” និង​ក្រុម Freedom FC ។

សម្រាប់​រង្វាន់​ក្រុម​ជើងឯក​មណ្ឌល​ក្រុង​សៀមរាប គឺ​ក្រុម​សៀមរាប FC “A” ទទួល​បាន​ប្រាក់​រង្វាន់​១៥០០​ដុល្លារ ក្រុម​ជើងឯក​រង បាន​ទៅ​លើ​ក្រុម សៀមរាប FC ប្រាក់​រង្វាន់​១០០០​ដុល្លារ ក្រុម​ចំណាត់​ថ្នាក់​លេខ​៣ បាន​ទៅ​លើ​ក្រុម Fratello FC “​អាជ្ញាធរ​អប្សរា​” ប្រាក់​រង្វាន់​៥០០​ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ​៤ បាន​ទៅ​លើ វត្ត​ស្វាយ​United ទទួល​បាន​ប្រាក់​រង្វាន់​២០០​ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ ។

ដោយឡែក​ក្រុង​សៀមរាប​ដែល​ជា​មណ្ឌល​ទី​៦​នេះ គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​យក​១២​ក្រុម​រួម​មាន​ក្រុម​ទៅ​ចូលរួម​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូ​ទាំង​ប្រទេស នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៦ និង​ទី​១៧ មីនា ២០១៩ ខាង​មុខ​នេះ ជា​ពិសេស​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​ពិភពលោក​កីឡាករ​បាល់ទាត់ Ronaldinho​។

​ជាមួយ​ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​នោះ នា​ពេល​រាត្រី​ដោយ​មានការ​ចូលរួម​ពី​សំណាក់​កំពូល​តារាចម្រៀង​ល្បី​ៗ​ជា​ច្រើន​រូប​ក្នុង​ប្រទេស​កម្ពុជា​រួម​មាន លោក ព្រាប សុវត្ថិ កញ្ញា ពេជ្រ សោភា លោក​នី​កូ លោក នី រតនា លោក Step និង​ឌី​ជេ Maily ។

ហើយ​តារាចម្រៀង​ទាំងអស់​បាន​លើកយក​សុទ្ធ​សឹង​ជា​បទ​ញ៉ាក់​កន្ត្រាក់​​អារម្មណ៍ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នៅ​ក្រុង​សៀមរាប សប្បាយ​រីករាយ​និង​រាំ​កម្សាន្ត​ទៅ​តាម​ចង្វាក់​ភ្លេង​យ៉ាង​សប្បាយ​រីករាយ​គ្រប់​គ្នា​ពេញ​ខាង​មុខ​ឆាក​តន្ត្រី ព្រមទាំង​ក្លិប​ទឹកកក​ដ៏​ពេញ​និយម​ដែល​មាន​ទស្សនិកជន​នៅ​ខេត្តសៀមរាប​ចូលរួម​ទស្សនា​រាប់​ពាន់​នាក់​។

ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ​ដែល​មានគុណ​ភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើម​កំណើត​តាំងពី​ឆ្នាំ​១៩៣២ នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើន​ជាង​៧០​ប្រទេស​នៅ​ទូ​ទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ​ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ ច្រើន​ជាង​៤០​មេដាយ​ផ្នែក​រសជាតិ និង​គុណភាព​។

សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ៖ www.facebook.com/TigerBeerKH ពិសា​ដោយ​ការ​ទទួលខុសត្រូវ​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ