ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាក់ទ័រ​ជប៉ុន ប្រើ​បច្ចេកវិទ្យា​ថ្មី បង្ហាញខ្លួន​លើ​ទីផ្សារ​អាស៊ី និង​គ្រោង​មក​កាន់​កម្ពុជា​នៅ​ពេល​ឆាប់​ៗ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

បាងកក​, ប្រទេស​ថៃ ៖ ត្រាក់ទ័រ​របស់​ប្រទេស​ជប៉ុន​ម៉ាក Yanmar ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ចុង​ក្រោយ បាន​បង្ហាញខ្លួន​នៅ​លើ​ទីផ្សារ​អាស៊ាន​ជា​ផ្លូវការ ក្នុង​នោះ​កាលពី​ចុងខែ​មុន​នេះ​ដែរ ត្រាក់ទ័រ​ម៉ាក Yanmar…

បាងកក​, ប្រទេស​ថៃ ៖ ត្រាក់ទ័រ​របស់​ប្រទេស​ជប៉ុន​ម៉ាក Yanmar ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ចុង​ក្រោយ បាន​បង្ហាញខ្លួន​នៅ​លើ​ទីផ្សារ​អាស៊ាន​ជា​ផ្លូវការ ក្នុង​នោះ​កាលពី​ចុងខែ​មុន​នេះ​ដែរ ត្រាក់ទ័រ​ម៉ាក Yanmar ក៏​បាន​បង្ហាញខ្លួន​ជា​ផ្លូវការ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ជាមួយនឹង​វត្តមាន​អ្នក​សារព័ត៌មាន​មក​ពី​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន ដែល​ជា​ប្រទេស​មាន​សក្ដានុពល​ខ្ពស់​ក្នុង​វិស័យ​កសិកម្ម ។

បើ​តាម​ប្រសាសន៍​លោក ហ៊ី​រ៉ូ​អា​គិ គិ​តា​អូ​កា ប្រធាន​សាជីវកម្ម កសិពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន Yanmar បាន​មាន​ប្រសាសន៍​ថា ជាមួយនឹង​ការ​អភិវឌ្ឍន៍​ខ្លួន​ទៅ​ក្នុង​ទីផ្សារ ត្រាក់ទ័រ​ក្នុង​តំបន់​អាស៊ាន Yanmar បាន​ច្នៃប្រឌិត​នូវ​បច្ចេកវិទ្យា​ថ្មី ដើម្បី​ចូលរួម​ចំណែក​ក្នុង​វិស័យ​កសិកម្ម​នៅ​ក្នុង​សតវត្សរ៍​ទី​២១​នេះ និង​ដើម្បី​ឱ្យ​ការ​ធ្វើ​កសិកម្ម ក្នុង​តំបន់​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ដើម្បី​សម្រួលការ​ធ្វើ​កសិកម្ម​របស់​កសិករ​ក្នុង​តំបន់​​នេះ ។

លោក​បន្ត​ថា ត្រាក់ទ័រ​ស៊េរី​ថ្មី​នេះ គឺជា​ត្រាក់ទ័រ​ដែល​អាច​ភ្ជាប់​ទៅ​នឹង​ផ្កាយ​រណប ដើម្បី​ដឹង​ពី​បញ្ហា​បច្ចេក​ទេស មុន​ពេល​ប្រើប្រាស់​ដែល​ជា​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​ក្រុមហ៊ុន ក្នុង​ការ​ផលិត​នូវ​ផលិតផល​នេះ​ផ្ដល់​ជូន​កសិករ​ក្នុង​តំបន់​អាស៊ាន ។ លោក​ថា​៖«​យើង​នឹង​នាំ​យក​នូវ​បច្ចេកវិទ្យា​ថ្មី​ជូន​កសិករ​ក្នុង​តំបន់​អាស៊ាន ស្រប​ពេល​បច្ចេកវិទ្យា​កាន់តែ​ទំនើប នៅ​ក្នុង​សម័យ​ភាវូបនីយកម្ម​នេះ​» ។

សូម​រំលឹក​ផង​ដែរ ត្រាក់ទ័រ​ម៉ាក Yanmar នេះ ក៏​បាន​នាំ​ចូល​មក​កាន់​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចែកចាយ និង​ផ្ដល់​ជូន​ទៅ​កាន់​កសិករ​ផង​ដែរ ក្នុង​គោលបំណង​ដើម្បី​ឱ្យ​ការ​ធ្វើ​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា កាន់តែ​មាន​ភាព​ទំនើប និង​ដើម្បី​ដើរ​ឱ្យ​ទាន់សម័យ​ទំនើប ខណៈ​ប្រទេស​ជិតខាង​ក៏​បាន​និង​កំពុង​ប្រើប្រាស់​នូវ​ការ​ធ្វើ​កសិកម្ម​តាម​បែប​ទំនើប​ផង​ដែរ ។

ដោយឡែក​ត្រាក់ទ័រ Yanmar ស៊េរី​ថ្មី ដែល​បាន​បង្ហាញ​នៅ​ទីក្រុង​បាងកក​កាលពី​ពេល​ថ្មី​ៗ​នេះ ក៏​ត្រៀម​នឹង​នាំ​ចូល​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ផង​ដែរ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន គង់​នួន គ្រុប ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​ត្រាក់ទ័រ​ម៉ាក Yanmar នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ហើយ​ក្រុមហ៊ុន​ក៏​រំពឹង​ថា ការ​នាំ​ចូល​ត្រាក់ទ័រ​ស៊េរី​ថ្មី​ដែល​ជា​បច្ចេកវិទ្យា​ចុង​ក្រោយ​ក៏​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ក្នុង​ប្រទេស​កម្ពុជា​បាន​មួយ​ចំនួន​ផង​ដែរ ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ