ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា ដា អារីតា ពន្លក​តារា​សម្តែង​មាន​មហិច្ឆតា​ក្នុងពិភព​សិល្បៈ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ដោយ​សារ​​និស្ស័យ​ស្រឡាញ់​ចូល​ចិត្ត​ផង និង​ដើម្បី​ចាប់​អាជីព​រក​​ប្រាក់​កំរៃ​ចិញ្ចឹម​​ជីវិត​ផង កញ្ញា​ដា អារីតា បាន​កសាង​​ជីវិត​ជា​តារា​សម្តែង​កាយ​វិការ​ខារ៉ា​អូខេ ។ នាង​ពុំ​ទាន់​ក្លាយ​ជាតារា​ល្បី​នៅ​ឡើយ​ទេ តែ​នាង​កំពុង​ខិត​ខំ​ពុះ​ពារ​ក្នុង​អាជីព​នេះ ។ ទន្ទឹម​អាជីព​សិល្បៈ​​នាង​បើក​​ហាង​កាត់​សក់​អ៊ុត​សក់​​​មួយ​មាន​ទី​តាំង​​ នៅ​​​ម្តុំ​​ផ្សារ​​ដើម​ថ្កូវ​។ កញ្ញា ដា អារីតា មាន​វ័យ​២៣​ឆ្នាំ ​ស្រុក​កំណើត​​នៅ​​ក្រុង​​សួង ខេត្ត​កំពង់​ចាម។ ​នាង​មាន​បង​ប្អូន​៤​នាក់ ​ក្នុង​នោះ​ប្រុស​២​នាក់ ចំណែក​រូប​នាង​ជា​កូន​ទី ២ ។ ដោយ​សារ​ជីវ​ភាព​ជួប​​ការ​លំបាក ​នៅ​ឆ្នាំ ២០០៦ ​អារីតា​បាន​ចាក​ចេញ​ពី​ឪពុក​ម្តាយ​មក​រស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ​ចួក​​​រៀន​អ៊ុត​សក់​ និង​ពេល​ទំនេរ​​ទៅ​​ហាត់​រៀន​សម្តែង​ និង​ច្រៀង​នៅ​ក្លឹប​សិល្បៈ​ខ្មែរ​អន្តរ​ជាតិ (K.I.C) ។ តាម​រយៈ​ការ​ហាត់​រៀន​នោះ​​​នាង​​ក្លាយ​ជា​តារា​​សម្តែង​កាយ​វិការ​ខារ៉ា​អូ ​ខេ​ឱ្យ​​ផលិត​​កម្ម​ក្រៅ​ប្រទេស​មួយ​ចំនួន​ ​ព្រម​ទាំង​សម្តែង​​ក្នុង​ខ្សែ​ភាព​យន្ត​​ខ្លះៗ​ដែរ តែ​មិន​ទាន់​​​ក្លាយ​ជា​តួ​ឯក​​ទេ។

រាជធានីភ្នំពេញ ៖ ​ដោយ​សារ​​និស្ស័យ​ស្រឡាញ់​ចូល​ចិត្ត​ផង និង​ដើម្បី​ចាប់​អាជីព​រក​​ប្រាក់​កំរៃ​ចិញ្ចឹម​​ជីវិត​ផង កញ្ញា​ដា អារីតា បាន​កសាង​​ជីវិត​ជា​តារា​សម្តែង​កាយ​វិការ​ខារ៉ា​អូខេ ។ នាង​ពុំ​ទាន់​ក្លាយ​ជាតារា​ល្បី​នៅ​ឡើយ​ទេ តែ​នាង​កំពុង​ខិត​ខំ​ពុះ​ពារ​ក្នុង​អាជីព​នេះ ។ ទន្ទឹម​អាជីព​សិល្បៈ​​នាង​បើក​​ហាង​កាត់​សក់​អ៊ុត​សក់​​​មួយ​មាន​ទី​តាំង​​នៅ​​​ម្តុំ​​ផ្សារ​​ដើម​ថ្កូវ​។ កញ្ញា ដា អារីតា មាន​វ័យ​២៣​ឆ្នាំ ​ស្រុក​កំណើត​​នៅ​​ក្រុង​​សួង ខេត្ត​កំពង់​ចាម។ ​នាង​មាន​បង​ប្អូន​៤​នាក់ ​ក្នុង​នោះ​ប្រុស​២​នាក់ ចំណែក​រូប​នាង​ជា​កូន​ទី ២ ។ ដោយ​សារ​ជីវ​ភាព​ជួប​​ការ​លំបាក ​នៅ​ឆ្នាំ ២០០៦ ​អារីតា​បាន​ចាក​ចេញ​ពី​ឪពុក​ម្តាយ​មក​រស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ​ចួក​​​រៀន​អ៊ុត​សក់​ និង​ពេល​ទំនេរ​​ទៅ​​ហាត់​រៀន​សម្តែង​ និង​ច្រៀង​នៅ​ក្លឹប​សិល្បៈ​ខ្មែរ​អន្តរ​ជាតិ (K.I.C) ។ តាម​រយៈ​ការ​ហាត់​រៀន​នោះ​​​នាង​​ក្លាយ​ជា​តារា​​សម្តែង​កាយ​វិការ​ខារ៉ា​អូ​ខេ​ឱ្យ​​ផលិត​​កម្ម​ក្រៅ​ប្រទេស​មួយ​ចំនួន​ ​ព្រម​ទាំង​សម្តែង​​ក្នុង​ខ្សែ​ភាព​យន្ត​​ខ្លះៗ​ដែរ តែ​មិន​ទាន់​​​ក្លាយ​ជា​តួ​ឯក​​ទេ។

កញ្ញា​ដា អារីតា កាល​​ពី​​​​នៅ​សិក្សា​ធ្លាប់​​ប្រឡង​ច្រៀង​ជាប់​​ចំណាត់​ថ្នាក់​លេខ​៣ ​ប្រចាំ​ខេត្ត​កំពង់​ចាម នា​ឆ្នាំ​២០០៥ ​ព្រោះ​នាង​មាន​និស្ស័យ​សិល្បៈ​តាំង​ពី​ក្មេង ។
កន្លង​មក​កញ្ញា​ដា អារីតា ​ធ្លាប់​សម្តែង​​កាយ​វិការ​​ខារ៉ា​អូ​ខេ​​ឱ្យ​ផលិត​​កម្ម​នៅ​​ក្រៅ​ប្រទេស​ និង​ផលិត​កម្ម​មហា​ហង្ស ​ព្រម​ទាំង​ថត​ស្ប៉ត​អប់រំ​ពី​សុខ​ភាព​មួយ​ចំនួន​​សំរាប់​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ ។ ​ក្នុង​អាជីព​ជា​អ្នក​សិល្បៈ​នេះ​នាង​នាង​​ចង់​ក្លាយ​ជា​តួ​ឯក​ តែ​នាង​ពុំ​ទាន់​សម្រេច​​បំណង​នោះ​​នៅ​ឡើយ​​ទេ ។ ​នាង​និយាយ​ទាំង​ទឹក​មុខ​ញញឹម​ថា ​បើ​សិន​ជា​មាន​ការ​គាំទ្រ​​ពី​​ទស្សនិក​ជន​នោះ​នាង​នឹង​ក្លាយ​ជា​តួឯក​​នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​មិន​ខាន​ឡើយ ។ ​សំរាប់​រូប​នាង​ផ្ទាល់​នាង​​​​សង្ឃឹម​ក្នុង​ចិត្ត​ថា ​អ្វី​ដែល​នាង​ប្រាថ្នា​នោះ​នឹង​ទទួល​បាន​ក្នុង​ពេល​​មិន​យូរ​ប៉ុន្មាន​ទេ ។

សព្វ​ថ្ងៃ​​​នេះ​អារីតា ឆ្លៀត​ខិត​ខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​​រៀន​ច្រៀង​​ និង​សម្តែង​​បន្ត​ទៀត ដើម្បី​ឱ្យ​ជំនាញ​សិល្បៈ​របស់​នាង​កាន់​តែ​ល្អ​ប្រសើរ​ឡើង។
នៅ​ពេល​សួរ​អំពី​រឿង​ស្នេហា​អារី​តា​​ឆ្លើ​យ​ទាំង​​​​អឹម​​អៀន​ថា នាង​មិន​ទាន់​ជាប់​ពាក់​ព័ន្ធ ស្នេហា​​​ជា​មួយ​បុរស​ណា​ម្នាក់​​​ទេ​ ​តែ​មាន​គេ​តាម​សុំ​ស្នេហា​​នាង​ច្រើន ។ នាង​រង់​ចាំ​មាន​កេរ្តិ៍​​ឈ្មោះ​ល្បី​សិន​ចាំ​គិត​​ពី​រឿង​ស្នេហា ៕