ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ភ្លើង​ទើប​មាន​ផ្សែង​… ស្អី​ឡើង​ចោទ​អ្នកស្រុក​ថា បក្ស​ប្រឆាំង​…

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំ​ពង​ឆ្នាំង ៖ បន្ទាប់​ពី​សារព័ត៌មាន​កោះសន្តិភាព និង​ស្ថាប័ន​ព័ត៌មាន​ជា​ច្រើន​ទៀត បាន​ផ្សាយ​អំពី​ទីតាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជល​គិរី ត្រូវ​បាន​ពុះ​ឡូ​តិ៍លក់ ប្រជាពលរដ្ឋ​ធ្លាប់​រង​គ្រោះ​ដោយ​ការ​បណ្ដេញ​​ចេញពី​សម័យ​រដ្ឋ​កម្ពុជា ស្នើ​សុំ​ប្រមុខ​រាជរដ្ឋាភិបាល​ដោះស្រាយ​សុំ​ដី​នោះ​វិញ ឬ​ទិញ​ក្នុង​តម្លៃ​សមរម្យ​រួច​មក នៅ​ថ្ងៃ​ទី​០៨…

ខេត្ត​កំ​ពង​ឆ្នាំង ៖ បន្ទាប់​ពី​សារព័ត៌មាន​កោះសន្តិភាព និង​ស្ថាប័ន​ព័ត៌មាន​ជា​ច្រើន​ទៀត បាន​ផ្សាយ​អំពី​ទីតាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជល​គិរី ត្រូវ​បាន​ពុះ​ឡូ​តិ៍លក់ ប្រជាពលរដ្ឋ​ធ្លាប់​រង​គ្រោះ​ដោយ​ការ​បណ្ដេញ​​ចេញពី​សម័យ​រដ្ឋ​កម្ពុជា ស្នើ​សុំ​ប្រមុខ​រាជរដ្ឋាភិបាល​ដោះស្រាយ​សុំ​ដី​នោះ​វិញ ឬ​ទិញ​ក្នុង​តម្លៃ​សមរម្យ​រួច​មក នៅ​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ រដ្ឋបាល​សាលាស្រុក​ជល​គី​រី បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ​ដោយ​បាន​រៀបរាប់​ពី​ប្រវត្តិ​ទីតាំង​អធិការដ្ឋាន​នគរបាល ស្រុក​ដែល​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៨។

ប៉ុន្តែ​សេចក្តី​បំភ្លឺ​នេះ ធ្វើ​ឱ្យ​បណ្តាញ​អ្នក​សារព័ត៌មាន ជា​ពិសេស​សារព័ត៌មាន​កោះសន្តិភាព ដែល​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​មិន​អាច​ទទួលយក​បាន​នោះ​ទេ នូវ​ចំណុច​ដែល​រដ្ឋបាល​សាលាស្រុក​បាន​ចោទ​ថា (សារ​ព័ត៌មាន​កោះសន្តិភាព និង​បណ្តាញសារព័ត៌មាន​មួយ​ចំនួន​ទៀត បាន​ចុះ​មក​ជួប​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​​៣០​នាក់ ដែល​ជា​សកម្មជន​របស់​អតីត​គណបក្សប្រឆាំង ដែល​បាន​ប្រមូលផ្តុំ​គ្នា​ទុកជា​មុន​ក្នុង​គោលបំណង​ញុះញង់​ប្រជាពលរដ្ឋ​ឱ្យ​និយាយ​រឿង​មិន​ពិត ដើម្បី​តវ៉ា​ប្រឆាំង​ជាមួយ​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច ។

ករណី​ដី​អធិការដ្ឋាន​នគរបាល​ស្រុក ដែល​ពួក​គាត់​បាន​ចាក​ចេញពី​២៩​ឆ្នាំ​មុន ដែល​បង្ក​ភាព អាណា​ធិ​ប​តេ​យ្យ និង​បង្ក​ភាព​អសន្តិសុខ​សង្គម​ក្នុងស្រុក​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ សាធារណជន មានការ​ភ្ញាក់ផ្អើល និង​មួយ​ចំនួន​មានការ​យល់​ច្រឡំ ។ ដូចនេះ​សូម​សាធារណជន​ទូទៅ មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​មេត្តា​កុំ​យល់​ច្រឡំ​ដូច​ការ​ផ្សាយ​បំ​ភ្លើ​ស​នោះ​ឡើយ​) ។

ជុំវិញ​សេចក្តី​បំភ្លឺ​របស់​រដ្ឋបាល​សាលាស្រុក ដែល​មាន​បោះត្រា​រដ្ឋបាល​សាលាស្រុក និង​ត្រា​អធិការដ្ឋាន​នគរបាល​ស្រុក​ជល​គី​រី​ខាងលើ​នេះ សារព័ត៌មាន​កោះសន្តិភាព​មិន​អាច​ទទួលយក​បាន​នោះ​ទេ ។

ទី​១-​សារព័ត៌មាន​កោះសន្តិភាព សរសេរ​តែ​ពី​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់បាន រឿង​បក្ស​ប្រឆាំង​មិន​ប្រឆាំង គឺ​មិន​គិត​ឡើយ តើ​បក្ស​ប្រឆាំង​ហ្នឹង​មិនមែន​ជា​មនុស្ស​ទេ​អី? ពួក​គាត់​ក៏​ជា​ជន​រង​គ្រោះ​ធ្លាប់​ត្រូវ​បាន​បណ្តេញ​ចេញ​ដែរ ម្យ៉ាងទៀត គាត់​ក៏​ធ្លាប់​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជា​កម្ពុជា​ដែរ​កាលពី​ពេល​ថ្មី​ៗ​នេះ ។ សូមកុំ​ខឹង​គាត់ លាប​ពណ៌​ដាក់​គាត់​ជា​គណៈបក្សប្រឆាំង ។ បក្ស​ប្រឆាំង​តាម​ជនបទ វា​កើត​ចេញពី​ការ​ជិះជាន់​នៃ​រដ្ឋអំណាច ខ្លះ​ដែល​ត្រូវ​តែ​ទទួលស្គាល់​។

ទី​២-​ចោទ​ថា ក្នុង​គោលបំណង​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​និយាយ​រឿង​មិន​ពិត? ចោទ​នេះ​គឺ​ធ្ងន់​ណាស់ សារព័ត៌មាន​ឯណា​នឹង​ទៅ​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​និយាយ​រឿង​មិន​ពិត ។ ពួក​គាត់​ពិតជា​ធ្លាប់​រង​គ្រោះ​ដោយ​ការ​បណ្តេញចេញ​ពិតមែន ហើយ​ពួក​គាត់​លេចឮ​ថា ដី​អធិការដ្ឋាន​នគរបាល ដែល​ពួក​គាត់​ធ្លាប់​រស់នៅ​ត្រូវ​បាន​គេ​ពុះ​ឡូ​តិ៍លក់ បើ​ពិតមែន​ពួក​គាត់​សុំ​ទិញ​វិញ​ក្នុង​តម្លៃ​សម​ស្រប​ណាមួយ​តើ? ។

ម្យ៉ាងវិញទៀត ថ្ងៃ​ដែល​កោះសន្តិភាព​បាន​ជួប​ប្រជាពលរដ្ឋ គឺ​នៅ​ក្រោយ​អធិការដ្ឋាន​នគរបាល​ស្រុក​ជល​គី​រី​ចាស់ ចំណុច​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​បាន​បង់លុយ ម្នាក់​២​ឬ​៣​ពាន់​ដុល្លារ​ឱ្យ​អធិការដ្ឋាន ដើម្បី​បាន​សល់​ដី​ក្រោយ​ផ្ទះ​២-៣​ម៉ែត្រ ។ ហើយ​ពេល​ជួប​សម្ភាសន៍ គឺ​ក្នុង​សភាព​ស្ងប់ស្ងាត់​គ្មាន​បង្ក​ភាព​អាណា​ធិ​តេ​យ្យ និង​បង្ក​ភាព​អសន្តិសុខ​នោះ​ឡើយ កុំ​អាង​មាន​អំណាច​ចេះ​តែ​ថា ចេះ​តែ​ចោទ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ