ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុនផ្តាច់ជីវិតខ្លួ​នឯងនេះ …គឺ​​ចាក់​ប្រពន្ធ​១​កាំបិត

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​វ័យ​ជាង​ពាក់កណ្ដាល​ជីវិត​ម្នាក់​ បាន​ចង​.​ក​សម្លាប់​ខ្លួន កាល​ពីវេលា​ម៉ោង​១០ និង៤៥​នាទី​យប់​ថ្ងៃ​ទី​០៨​ កុម្ភ​: ស្ថិតនៅ​ចំណុច​ខាងក្រោយ​ផ្ទះ ​​ក្នុងភូមិ​អណ្តូង​ចេញ…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​វ័យ​ជាង​ពាក់កណ្ដាល​ជីវិត​ម្នាក់​ បាន​ចង​.​ក​សម្លាប់​ខ្លួន កាល​ពីវេលា​ម៉ោង​១០ និង៤៥​នាទី​យប់​ថ្ងៃ​ទី​០៨​ កុម្ភ​: ស្ថិតនៅ​ចំណុច​ខាងក្រោយ​ផ្ទះ ​​ក្នុងភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង បន្ទាប់​ពី​ប្រើ​កាំបិត​ចាក់​ប្រពន្ធឱ្យ​​រង​របួស ព្រោះតែ​ភ្លើង​ប្រចណ្ឌ ​។​

​សមត្ថកិច្ច​បាន​ប្រាប់​​ថា បុរស​ដែល​គិត​ខ្លី​នោះ ​ឈ្មោះ​ឯម សំ ប្រុស​អាយុ​៥៧​ឆ្នាំ ​មុខរបរ​​មិន​ពិតប្រាកដ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ​ ។ បុរស​នេះ​បាន​យក​ខ្សែ​អង្រឹង​ទៅ​ចង.ក​សម្លាប់​ខ្លួន​នៅ​នឹង​ដើមឈើ​ខាងក្រោយ​ផ្ទះ​ ហើយ​​ក្រុម​គ្រួសារ​បានដឹង​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ ។ បើ​តាម​ក្រុម​គ្រួ​សារបាន​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​ដែលជន​រង​គ្រោះ​សម្រេច​បញ្ចប់ជីវិត​ខ្លួន​​បែប​នេះ គឺ​ផ្ដើម​ចេញពី​ការ​​ប្រចណ្ឌ ​។​

​ជាមួយ​​គ្នា​នេះ សមត្ថកិច្ច​ក៏​បាន​និយាយ​ដែរ​ថា ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​ប្រពន្ធ​នេះ ដំបូង​បុរស​នេះ​បាន​យក​​កូនកាំបិត​ចាក់​ទៅ​លើ​ប្រពន្ធ​ឈ្មោះ​ស៊ុន សោភា អាយុ​៥៣​ឆ្នាំ បណ្តាល​​ឱ្យ​​រង​របួស​ ។ ហើយ​បន្ទាប់​ពី​ចាក់​ប្រពន្ធ​​ហើយ បុរស​នេះ​ក៏​បានរ​ត់ទៅ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ខាងក្រោយ​ផ្ទះ​តែម្តង ។

បច្ចុប្បន្ន​សព​បុរស​ខាងលើ​នេះ ត្រូវ​បាន​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​ខណ​:​ប្រពន្ធ​របស់​គាត់​ត្រូវ​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​៕

អត្ថបទសរសេរ ដោយ