ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើន​ពន្ធ​រវាង​អា​មេ​រិ​ក និង​ចិន​បង្ក​ឱ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ

5 ឆ្នាំ មុន

ទីក្រុង​ហ្សឺ​ណែវ ៖ ការ​សិក្សា​មួយ​របស់​ភ្នាក់ងារ​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម និង​អភិវឌ្ឍន៍​ក្រោម​អង្គ​ការ​សហប្រជាជាតិ UNCTAD បាន​ឲ្យ​ដឹង​ថា គម្រោង​របស់​អា​មេ​រិ​ក​ក្នុង​ការ​បង្កើន​ពន្ធ​លើ​ការ​នាំ​ចូល​ពី​ប្រទេស​​ចិន​នា​ខែ​ក្រោយ​នេះ​អាច​នឹង​បង្ក​ឲ្យ​មានការ​អន់​ថយ​ផ្នែក​សេដ្ឋកិច្ច ។ យោង​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន Rueters…

ទីក្រុង​ហ្សឺ​ណែវ ៖ ការ​សិក្សា​មួយ​របស់​ភ្នាក់ងារ​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម និង​អភិវឌ្ឍន៍​ក្រោម​អង្គ​ការ​សហប្រជាជាតិ UNCTAD បាន​ឲ្យ​ដឹង​ថា គម្រោង​របស់​អា​មេ​រិ​ក​ក្នុង​ការ​បង្កើន​ពន្ធ​លើ​ការ​នាំ​ចូល​ពី​ប្រទេស​​ចិន​នា​ខែ​ក្រោយ​នេះ​អាច​នឹង​បង្ក​ឲ្យ​មានការ​អន់​ថយ​ផ្នែក​សេដ្ឋកិច្ច ។

យោង​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន Rueters ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៥ កុម្ភៈ ម្សិលមិញ បាន​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​បាន​ដាក់​ពន្ធ​បន្ថែម​រវាង ១០% និង​២៥% លើ​ផលិត​ផល​ចិន ស្មើនឹង​ទឹកប្រាក់​២៥០​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ហើយ​ពន្ធ ១០%​នឹង​ត្រូវ​បាន​បង្កើន​ដល់​២៥% នា​ពេល​ខាង​មុខ ប្រសិនបើ​ប្រទេស​ទាំង​ពីរ​មិន​អាច​ព្រមព្រៀង​គ្នា​មុន​ថ្ងៃ​ទី​១ ខែមីនា ខាង​មុខ​នេះ
ទេ ។

អ្នកស្រី Pamela Coke-Hamilton ប្រធាន​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ UNCTAD បាន​ប្រាប់​ដល់​សន្និសីទកាសែត​មួយ​ថា កំណើន​ពន្ធ និង​ការ​ឆ្លើយ​តប​ពី​ប្រទេស​ចិន​វិញ​អាច​នឹង​បង្ក​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ ព្រោះតែ​អ​ស្ថិរភាព​ក្នុង​ទីផ្សារ​ផលិតផល​និង​ហិរញ្ញវត្ថុ ខណៈ​ដែល​ក្រុមហ៊ុន​សម្រប​ខ្លួន ។

អ្នកស្រី​បាន​បន្ថែម​ថា ប្រទេស​តូច​ៗ​និង​ប្រទេស​ក្រីក្រ​នឹង​ជួប​ឧបសគ្គ​ក្នុង​ការ​ប្រឈម​មុខ​នឹង​បញ្ហា ។
កំណើន​​នៃ​ការ​ខាតបង់​បង្ក​ពី​សង្គ្រាម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន នឹង​បង្ក​ឲ្យ​ក្រុមហ៊ុន​ងាក​ចេញ​ពី​ខ្សែ​សង្វា​ក់​ផលិតកម្ម​នៅ​អាស៊ី​ខាងកើត ប៉ុន្តែ​វា​មិន​ផ្តល់​អត្ថប្រយោជន៍​ដល់​ក្រុមហ៊ុន​អា​មេ​រិ​ក​ទេ​។

ការ​​សិក្សា​ខាងលើ​បាន​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​នឹង​ទទួល​បាន​ផល​ចំណេញ​បាន​តែ ៦%​នៃ​ការ​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ទេ ខណៈ​ដែល​ប្រទេស​ចិន​ទទួល​បាន​១២% បើ​ទោះជា​ការ​ចំណាយ​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​បាន​កើនឡើង​ពិតមែន​ក្តី ។

ប៉ុន្តែ​ប្រទេស​ដទៃ​នឹង​ទទួលផល​ចំណេញ​បាន​៨២%​នៃ​ការ​នាំ​ចេញ​របស់​ប្រទេស​ចិន​ប្រមាណ​២៥០​ប៊ី​លាន​ដុល្លារ និង​៨៥%​ទៀត​ពី​ការ​នាំ​ចេញ​របស់​សហរដ្ឋអាមេរិក​ប្រមាណ​៨៥​ប៊ី​លាន​ដុល្លារ​។ ពួក​គេ​​បាន​បន្ថែម​ថា ៖« សហភាព​អឺរ៉ុប​នឹង​ទទួលផល​ចំណេញ​បាន ៧០​ប៊ី​លាន​ដុល្លារ​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​សហ​រដ្ឋអាមេរិក​និង​ប្រទេស​ចិន ខណៈ​ជប៉ុន ម៉ិ​ក​ស៊ិ​ក និង​កា​ណា​ដា​នឹង​ទទួល​បាន​២០​ប៊ី​លាន​ដុល្លារ​រៀង​ៗ​ខ្លួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ