ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ឃុំខ្លួន​ស្ត្រី​ជើងល្អ​ចេញ​សែក​ស្អុយ​អត់​មាន​លុយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែមករា បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ស្ត្រី​ម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​«​រំលោភ​ទំនុកចិត្ត​» ។ ស្ត្រី​រូប​នោះ​ឈ្មោះ មូល មន្និ​និ​ច…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែមករា បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ស្ត្រី​ម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​«​រំលោភ​ទំនុកចិត្ត​» ។

ស្ត្រី​រូប​នោះ​ឈ្មោះ មូល មន្និ​និ​ច អាយុ​២៦​ឆ្នាំ មាន​មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៥០៤ ផ្លូវ​លេខ ២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ស្ត្រី​ជាប់​សង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​ដែល​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ។ ក្រោយ​ចាប់ខ្លួន​ស្ត្រី​រូប​នោះ​សមត្ថកិច្ច​ព្រហ្មទណ្ឌ​បាន​បញ្ជូន​ទៅ​តុលាការ​ភ្លាម​ៗ និង​ទើបត្រូវ​ចៅក្រម​សម្រេច​ចេញ​ដីកាឃុំខ្លួន​តែ​ម្តង ។

គួរ​បញ្ជាក់​ថា ស្ត្រី​ជាប់ចោទ​ឈ្មោះ មូល មន្និ​និ​ច ធ្លាប់​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​រយៈពេល​១៨​ខែ​ពី​បទ «​សមគំនិត​ក្នុង​អំពើ​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់​» ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៦ នៅផ្ទះ​លេខ​៥០៤ ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ជា​បទល្មើស​ដែល​មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា​៣៩១ មាត្រា​៣៩២ នៃ​ក្រម​ព្រហ្ម​ទ័​ណ្ឌ ។

ជនជាប់សង្ស័យ​ក្រោយ​ពេល​ចេញពី​ពន្ធនាគារ​មិន​បាន​គោរព​នូវ​កាតព្វកិច្ច​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ពោល​គឺ​មិន​សង​ប្រាក់​ទៅ​ដើមបណ្តឹង​ទើបត្រូវ​បាន​មាន​ដីកា​ចាប់​បញ្ចូល​គុក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ