ប្រទេសសិង្ហបុរី ៖ ក្រសួងសុខាភិបាលសិង្ហបុរីបានព្រមានកាលពីថ្ងៃទី២៨មករាថាអត្តសញ្ញាណ របស់មនុស្សជាង១៤.២០០នាក់ ដែលកើតអេដស៍ ត្រូវបានធ្លាយចេញតាមអីុនធើរណេត។
ក្រសួងនោះបញ្ជាក់ថាយើងមានការខកចិត្តចំពោះការធ្លាយចេញនេះ ហើយយើងសុំទោស។ យើងនឹងទាក់ទងជាបន្តបន្ទាប់គ្នាជាមួយមនុស្សទាំងនេះ ដើម្បីធ្វើការណែនាំដល់ពួកគេហើយជួយផ្ដល់ជំនួយដល់ពួកគេ។
សេចក្ដីប្រកាសរបស់ក្រសួងនោះគូសបញ្ជាក់ថាតួលេខនៃមនុស្ស៥.៤០០នាក់ដែលធ្វើរោគវិនិច្ឆ័យ លើការផ្ទុកមេរោគអេដស៍មុនខែមករាឆ្នាំ២០១៣ ត្រូវបានចេញផ្សាយក៏ដូចជាជនបរទេស៨.៨០០នាក់ដែលធ្វើរោគវិនិច្ឆ័យរកមេរោគអេដស៍ដែរមុនខែធ្នូឆ្នាំ២០១១៕
ចែករំលែកព័តមាននេះ