ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ច​យ និង​ភរិយា បាន​កាដូ​ពិសេសមុន​ខួបអាពាហ៍ពិពាហ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ភរិយា​របស់​តារា​កំប្លែង​នាយ​ច​យ បាន​ប្រកាស​ដំណឹង​ពី​ការ​ពពោះ​លើក​ដំបូង​របស់​ខ្លួន​បន្ទាប់​ពី​បាន​រៀប​ការ​រួមរស់​នឹង​គ្នា​ជិត​មួយ​ឆ្នាំ​មកនេះ ។ ភរិយា​វ័យក្មេង​របស់​នាយ​ច​យ ដែល​មានឈ្មោះ​ក្វា​ន់ ឌី បាន​បង្ហើប​ដំណឹង​ជាទី​រីករាយ​របស់​ខ្លួន​នៅ​តាម​ហ្វេ​ស​ប៊ុ​ក​នា​ពេល ថ្មី​ៗ​កន្លង​មក ។…

រាជធានី​ភ្នំពេញ​៖ ភរិយា​របស់​តារា​កំប្លែង​នាយ​ច​យ បាន​ប្រកាស​ដំណឹង​ពី​ការ​ពពោះ​លើក​ដំបូង​របស់​ខ្លួន​បន្ទាប់​ពី​បាន​រៀប​ការ​រួមរស់​នឹង​គ្នា​ជិត​មួយ​ឆ្នាំ​មកនេះ ។

ភរិយា​វ័យក្មេង​របស់​នាយ​ច​យ ដែល​មានឈ្មោះ​ក្វា​ន់ ឌី បាន​បង្ហើប​ដំណឹង​ជាទី​រីករាយ​របស់​ខ្លួន​នៅ​តាម​ហ្វេ​ស​ប៊ុ​ក​នា​ពេល ថ្មី​ៗ​កន្លង​មក ។ បើ​ទោះបីជា​មិន​ទាន់​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា កូន​នៅ​ក្នុង​ផ្ទៃ​ជា​កូន​ប្រុស ឬ​កូនស្រី ប៉ុន្តែ​ភរិយា​របស់​នាយ​ច​យ​បាន​សម្តែង​ការ​រំភើប​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​សមាជិក​ថ្មី​ដែល​ជា​ចំណងដៃ​រវាង​នាង និង​តារា​កំប្លែង​ជា​ស្វាមី ។ ជាមួយនឹង​រូបភាព​បង្ហាញ​ពី​ការ​ពិនិត្យ​ទឹកនោម ជាមួយ​លទ្ធផល​បញ្ជាក់​ពី​ការ​មានកូន​ពិតប្រាកដ​នោះ ភរិយា​នាយ​ច​យ បាន​ភ្ជាប់​សារ​ថា «​គ្មាន​អ្វី​សប្បាយចិត្ត​ជាង​ទទួល​បាន​សមាជិក​ថ្មី​ទេ ទទួល​បាន​កាដូ​ពិសេស​មុន​ថ្ងៃ​ខួបអាពាហ៍ពិពាហ៍ »​។

តាម​រយៈ​សារ និង​រូបភាព​ដែល​ភរិយា​នាយ​ច​យ បង្ហោះ​នេះ គឺ​ពិត​ណាស់​ថា កូន​ដំបូង​របស់​នាង​នា​ពេល​នេះ​គឺជា​ក្តី​សប្បាយ​រីករាយ​បំផុត​ក្នុង​ជីវិត ដ្បិត​កន្លង​មក​នាង​មាន​បំណង​ចង់បាន​កូន ឆាប់​ៗ ។ បន្ទាប់​ពី​ការ​ប្រកាស​ដំណឹង​ចំពោះ​ការ​ពពោះ​កូន​ដំបូង​ពី​ភរិយា​របស់​នាយ​ច​យ នា​ពេល​នេះ មានការ​ចូលរួម​អបអរសាទរ​ពី​មិត្តភក្តិ និង​ប្រិ​យ​មិត្ត​គាំទ្រ​របស់​តារា​កំប្លែង​រូប​នេះ​ជា​ច្រើន ។

កូន​ដំបូង​នេះ​ត្រូវ​គេ​គិត​ថា ជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​សាង​ភាព​ផ្អែមល្ហែម និង​រឹតចំណង​ស្នេហ៍​រវាង​នាយ​ច​យ និង​ភរិយា​កាន់តែ​រឹង​មាំ ដ្បិត​អាពាហ៍ពិពាហ៍​របស់​នាយ​ច​យ ធ្លាប់​រង​ការ​រិះគន់​ច្រើន​នា​ពេល​កន្លង​មក ។ ការ​រិះគន់​ទាំងនោះ​បាន​ផ្តើម​ឡើង ដោយសារ​តែ​រូបរាង​មិនសូវ​សង្ហា​របស់​នាយ​ច​យ ហាក់​មិន​សក្តិ​សម​នឹង​ភរិយា​វ័យក្មេង ហើយ​ថែម​ទាំង​មាន​រូប​ស្រស់​សោភា​ថែម​ទៀត​ផង ។

ទម្រាំ​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​រហូត​ពេល​នេះ​ទាំង​នាយ​ច​យ និង​ភរិយា​បាន​តស៊ូ​ពុះពារ​នូវ​ឧបសគ្គ​ជា​ច្រើន ក្នុង​នោះ​រួម​ទាំង​ការ​រិះគន់​ផង​ដែរ ប៉ុន្តែ​ទីបំផុត​ពួក​គេ​នៅ​តែ​អាច​ចាប់ដៃ​គ្នា​កសាង​អនាគត ព្រម​ជាមួយ​ការ​ទទួល​បានកូន​ដំបូង​នា​ពេល​នេះ ។

តារា​កំប្លែង​ភិ​ច សែ ហៅ​នាយ​ច​យ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នាង​ប៉ិ​ប ក្វា​ន់​ឌី ជា​កូន​អ្នក​ខេត្ត​ពោធិ៍សាត់ មាន​អាជីព​ជា​អ្នក​សម្អាងការ កាលពី​ថ្ងៃ​២៧ ខែមករា ឆ្នាំ​២០១៨​។ មុន​ឈាន​ដល់​ថ្ងៃ​មង្គល​ភរិយា​នាយ​ច​យ ធ្លាប់​បាន​អះអាង​ថា ពួក​គេ​បាន​ស្គាល់គ្នា​ជាង​១​ឆ្នាំ​ហើយ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ។ លុះ​ស្គាល់គ្នា យូរ​ៗ​ទៅ ក៏​នាំ​ឲ្យ​អ្នក​ទាំង​២​យល់​ពី​គ្នា ជំពាក់ចិត្ត​លើ​គ្នា​ទៅ​វិញ​ទៅ​មក រហូត​ស្ម័គ្រ​រៀប​ការ​នឹង​គ្នា ។

ក្វា​ន់​ឌី បាន​បញ្ជាក់​ថា «​ពួក​យើង​គឺ​ស្រលាញ់​ព្រោះ​ចិត្ត និង​ដោយ​ស្មោះ​មែន ហើយ​បើ​និយាយ​ថា​នាង​ខ្ញុំ​នៅ​ជាមួយ​គាត់​ដើម្បី​លុយ​ក៏​មិន​ត្រូវ​ដែរ ព្រោះ​យើង​សុទ្ធតែ​អត់​លុយ​ដូច​គ្នា​»៕​សុខ វាសនា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ