ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ណាស់! បាក់​ដី​ហូរ​ភក់​សង្កត់​លើ​សណ្ឋាគារ​មួយ​ស្លា.ប់ជាច្រើន​នាក់

5 ឆ្នាំ មុន

ប្រទេស​ប៉េ​រូ ៖ អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៧​មក​រា​ថា មនុស្ស​យ៉ាងតិច​១៥​នាក់​ស្លាប់ ដោយសារ​ការ​បាក់​ដី​ហូរ​ភក់​និង​ដុំ​ថ្ម សង្កត់​លើ​សណ្ឋាគារ​មួយ​កាលពី​យប់​ថ្ងៃ​ទី​២៦​មក​រា ពេល​មាន​ពិធី​រៀប​ការ​មួយ​ក្នុង​សណ្ឋាគារ​នោះ នា​ភាគ​អាគ្នេយ៍​ប៉េ​រូ​។ ការ​ហូរ​ភក់​យ៉ាង​ខ្លាំង​បាន​វាយប្រហារ​សណ្ឋាគារ​នោះ ក្រោយ​ពី​បុក​ទម្លុះ​ជញ្ជាំង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១៥​នាក់​និង​របួស​៣៤​នាក់​។…

ប្រទេស​ប៉េ​រូ ៖ អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៧​មក​រា​ថា មនុស្ស​យ៉ាងតិច​១៥​នាក់​ស្លាប់ ដោយសារ​ការ​បាក់​ដី​ហូរ​ភក់​និង​ដុំ​ថ្ម សង្កត់​លើ​សណ្ឋាគារ​មួយ​កាលពី​យប់​ថ្ងៃ​ទី​២៦​មក​រា ពេល​មាន​ពិធី​រៀប​ការ​មួយ​ក្នុង​សណ្ឋាគារ​នោះ នា​ភាគ​អាគ្នេយ៍​ប៉េ​រូ​។

ការ​ហូរ​ភក់​យ៉ាង​ខ្លាំង​បាន​វាយប្រហារ​សណ្ឋាគារ​នោះ ក្រោយ​ពី​បុក​ទម្លុះ​ជញ្ជាំង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១៥​នាក់​និង​របួស​៣៤​នាក់​។ នេះ​ជា​ការ​អះអាង​របស់​អភិបាលក្រុង​ABANCAY លោក​EVARISTO RAMOS ទៅ​កាន់​វិទ្យុ​RPP​។ លោក​បញ្ជាក់​ថា​មនុស្ស​ជាង​១០០​នាក់​ចូលរួម​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​នោះ​។ គ្រោះថ្នាក់​នេះ​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ខុស​ពី​ធម្មតា​ក្នុង​តំបន់​នា​រដូវភ្លៀង​។

អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ផ្នែក​ការពារ​ស៊ី​វិល លោក​JORGE CHAVEZ ថ្លែង​ទៅ​កាន់​វិទ្យុ​ក្នុងស្រុក​មួយ​ថា មនុស្ស​១៣​នាក់​រក​ឃើញ​ស្លាប់ ក្នុង​សណ្ឋាគារ​ALHAMBRA ដែល​មាន​ពិធី​រៀប​ការ ហើយ​២​នាក់​ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ​។

យោង​តាម​ផ្នែក​ការពារ​ស៊ី​វិល​ថា ជញ្ជាំង​មួយ​ដែល​កសាង​សម្រាប់​ទប់​ការពារ​សណ្ឋាគារ ពី​ការ​រមៀល​ធ្លាក់​ដុំ​ថ្ម ឬ​ការ​បាក់​ដី​ត្រូវ​បាក់ ដែល​នាំ​ឲ្យ​ភក់​ហូរ​ចាក់​បុក​អគារ​។ ពេល​ជញ្ជាំង​ខាងក្រៅ​ការពារ​សណ្ឋាគារ​រង​ការ​បំផ្លាញ នាំ​ឲ្យ​មានការ​បាក់​ដំបូល សង្កត់​លើ​ភ្ញៀវ​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍​។

បណ្ដា​អ្នក​ជួយ​សង្គ្រោះ​និង​ប៉ូលិស ជួយ​ជ្រោមជ្រែង​ដោយ​ប្រជាជន បាន​ខិតខំ​ចាប់តាំងពី​ថ្ងៃ​ទី​២៦​មក​រា​មក ដើម្បី​ជួយ​ដល់​បណ្ដា​មនុស្ស​ដែល​នៅ​ជាប់​ក្រោម​គំំ​នរ​បាក់បែក​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ