ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះទៅងូតទឹកស្រះស្រាប់តែ​បាត់ខ្លួន​ លុះ​ប្រទះឃើញគួរ​ឱ្យ​រន្ធត់​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ បុរស​ម្នាក់​ស្រវឹងស្រាបាន​​ចុះ​ងូ​ត​ទឹកស្រះ បណ្តាល​ឱ្យ​លង់​ស្លាប់ ដែល​ហេតុ​ការ​ណ៍​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៧ មក​រា ឆ្នាំ​២០១៩ នៅ​ចំណុច​ស្រះ​ទឹក​របស់​ឈ្មោះ​ភារ​ម្យ មាន​ចម្ងាយ​ពី​ផ្ទះ​ជន​រង​គ្រោះ​៣០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​បា​តាង…

ខេត្ត​រតនគីរី ៖ បុរស​ម្នាក់​ស្រវឹងស្រាបាន​​ចុះ​ងូ​ត​ទឹកស្រះ បណ្តាល​ឱ្យ​លង់​ស្លាប់ ដែល​ហេតុ​ការ​ណ៍​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៧ មក​រា ឆ្នាំ​២០១៩ នៅ​ចំណុច​ស្រះ​ទឹក​របស់​ឈ្មោះ​ភារ​ម្យ មាន​ចម្ងាយ​ពី​ផ្ទះ​ជន​រង​គ្រោះ​៣០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​បា​តាង ឃុំ​បា​តាង ស្រុក​លំ​ផាត់ ។

តាម​របាយ​ការ​ណ៍​របស់​ប៉ូលិស​ស្រុក​លំ​ផាត់​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ថន ផលិត
(​ហៅ​អៀវ​) ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរប​កម្មករ​ស៊ី​ឈ្មួ​ល​ជម្រះ​ស្មៅ និង​បាញ់ថ្នាំ​ស្មៅ​តាម​ចំការ​អោយ​អ្នក​ភូមិ មាន​ទីលំនៅ​ភូមិ​ដី​ឡូ​ត៏ ឃុំ​ជ័យ​ឧត្ដម ស្រុក​លំ​ផាត់ ។

បើ​តាម​របាយ​ការ​ណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ធ្វើ​កម្មករ​នៅ​​ចំណុច​កើតហេតុខាងលើ​ ហើយ​ជន​រង​គ្រោះ​បាន​ផឹកស្រា​អស់​៣​ទៅ​៤​លី​ត្រ​ជាមួយ​កម្មក​ដូច​គ្នា​៤​ទៅ​៥​នាក់ លុះ​ពេល​ផឹកស្រា​អស់ ជន​រង​គ្រោះ​បាន​ដើរទៅ​ងូ​ត​ទឹកស្រះ​តែ​ម្នាក់ឯង​ទាំង​យប់​ហើយ​ក៏​បាត់​ខ្លួន​រហូត ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយមក​ទៀត កម្មក​ដូច​គ្នា​បាន​ដើរ​តាម​រក ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ស្បែកជើង​របស់​ជន​រង​គ្រោះ​នៅ​ក្បែ​មាត់​ស្រះ​ទឹក ទើប​នាំ​គ្នា​ចុះ​រាវ​ទើប​ប្រទះ​ឃើញ​សព បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សាច់ញាតិ​ជន​រង​គ្រោះ និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ​។

សមត្ថកិច្ច​ប៉ូលិស​ស្រុក​បានឱ្យ​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​សព លទ្ធផល​រក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន គ្មាន​រឿង​ឃាតកម្ម​កើតឡើង​នោះ​ទេ ហើយ​សមត្ថកិច្ច​បាន​ប្រគល់​សព​ជួន​ក្រុម​គ្រួសា​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ