ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ និង​ពលរដ្ឋ​ស្រែក​ទើប​ផ្អើល​ដល់​សមត្ថកិច្ច​ហើយ​ចាប់​បាន​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ដៃ​បានជា​បន្តបន្ទាប់ កាលពី​វេលា ម៉ោង​២១ និង​១៩​នាទី ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៥៣…

រាជធានី​ភ្នំពេញ ៖ នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ដៃ​បានជា​បន្តបន្ទាប់ កាលពី​វេលា ម៉ោង​២១ និង​១៩​នាទី ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៥៣ ផ្លូវ​១៨៤ កែង​៦៣ ភូមិ​១២ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

យោង​តាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា BEAT ពណ៌​ខៀវ​លាយ​សបាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពុំ​បាន​សម្រេច​ពី​ជនបរទេស​ម្នាក់ ភេទ​ស្រី អាយុ​ប្រហែល​៤០​ឆ្នាំ ដែល​កំពុង​ធ្វើ​ដំណើរ​តាម​រ៉ឺ​ម៉ក​កង់​បី តាម​បណ្ដា​យ​ផ្លូវ​លេខ​៦៣ ពី​ត្បូង​ទៅ​ជើង​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ ជនសង្ស័យ​ក៏​ធ្វើ​សកម្មភាព​ឆក់ ហើយ​ជន​រង​គ្រោះ​ព្រម​ជាមួយ​ប្រជាពលរដ្ឋ​បាន​ស្រែក​ឆោឡោ ភ្លាម​នោះ​កម្លាំង​របស់​ខណ្ឌ ប៉ុស្ដិ៍ ដែល​កំពុង​ឈរជើង​តាម​បណ្តា​គោលដៅ និង​ល្បាត​ទទួល​បាន​ព​ត៌​មាន​ក៏​បាន​ចេញ​អន្តរាគមន៍​ប្រដេញ​ចាប់​ដោយ​បង្ក្រាប និង​ឃាត់​បាន​ម្នាក់​យក​មក​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​សាកសួរ ដោយឡែក​បក្សពួក​ម្នាក់​ទៀត បាន​លោត​ប្រាស់​គេចខ្លួន​បាត់ ។

ដោយ​ឆ្លង​តាម​វិធានការ​ជំនាញ​សួរ​ចម្លើយ​ជនសង្ស័យ​ខាងលើ គឺជា​មុខសញ្ញា​ឆក់​សកម្ម ជា​ប្រចាំ​ថ្ងៃ (​ឆក់​អាជីព​) តាម​បណ្តា​ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ នឹង​បាន​ធ្វើ​សកម្មភាព​ឆក់​បាន​សម្រេច​ច្រើន​ដង​ទៅ​លើ​ជនបរទេស​គ្រប់​ជាតិ​សាសន៍ ។ ដើម្បី​រំលត់​នូវ​សភាពការណ៍​ឆក់​នេះ អធិការដ្ឋាន​បាន​ពន្លាត​ដែន​សមត្ថកិច្ច​ស្រាវជ្រាវ​ជ្រាវ និង​តាម​ច្បាប់​បន្ត​យក​បក្ខពួក​ដែល​បាន​រត់គេច​ខ្លួន​ម្នាក់​ទៀត​ដល់​ខណ្ឌចំការមន និង​ឈាន​ដល់​បង្ក្រាប​ឃាត់ខ្លួន នៅ​វេលា​ម៉ោង ២៣​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ។

លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិ​ការណ៍​នេះ​សមត្ថកិច្ច​យើង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ១- ឈ្មោះ ពៅ ដា​រ៉ា​វិត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ សិស្ស​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ស្នាក់ នៅផ្ទះ​លេខ​គ្មាន​លេខ ភូមិ​បឹង​ប្រ​លឹ​ត សង្កាត់​ខណ្ឌ​ច្បា​អំពៅ ។ ២- ឈ្មោះ យឹ​ម សំណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ​១២ ផ្លូវ​សុធារស សង្កាត់​ទន្លេ​របា​សាក់ ខណ្ឌ​ចំកា​មន ។

វ​ត្តុ​តាង​ចាប់​យក ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា Beat ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 1HG 7595 ។ ទិស​ដៅ​បន្ត អធិការដ្ឋាន​នឹង​បន្ត​ប្រើប្រាស់​វិធានការ​ជំនាញ​សួរ​ចម្លើយ​រក​បក្ខពួក​នៅ​សេសសល់ និង​ប្រវត្តិ​សកម្មភាព​កន្លង​មក​ព្រមទាំង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី ដើម្បី​អនុវត្តន៍​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ