ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ប៉ូលិស​ការពារ​ព្រំ​ដែនទឹក​ម្នាក់​បាត់បង់​ជីវិត​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • កោះកុង

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ក្នុង​បន្ទាយ​ប៉ូលិស​ការពារ​ព្រំ​ដែនទឹក ដោយ​មាន​បាត់​មន្ត្រី​ប៉ូលិស​ម្នាក់​មិនឃើញ​ភ្ញាក់​ពី​ដំណេក​ពេល​ព្រឹក​ដូច​សព្វមួយដង លុះ​នៅ​ពេល​មិត្តភក្តិ​ទៅ​បើកទ្វារ​បន្ទប់​ក៏​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​បាត់​ទៅ​ហើយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៩ នៅ​ក្នុង​បន្ទាយ​វរៈ​សេនា​តូច​លេខ​២៦៩…

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ក្នុង​បន្ទាយ​ប៉ូលិស​ការពារ​ព្រំ​ដែនទឹក ដោយ​មាន​បាត់​មន្ត្រី​ប៉ូលិស​ម្នាក់​មិនឃើញ​ភ្ញាក់​ពី​ដំណេក​ពេល​ព្រឹក​ដូច​សព្វមួយដង លុះ​នៅ​ពេល​មិត្តភក្តិ​ទៅ​បើកទ្វារ​បន្ទប់​ក៏​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​បាត់​ទៅ​ហើយ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៩ នៅ​ក្នុង​បន្ទាយ​វរៈ​សេនា​តូច​លេខ​២៦៩ ឈរជើង​នៅ​ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ខឹ​ម សុ​ខុន ភេទ​ប្រុស អាយុ​៤៥ឆ្នាំ​ ជា​មន្ត្រី​មាន​ឋានន្តរស័ក្តិ​វរសេនីយ៍ត្រី
ស័ក្តិ​៤ ។

ក្នុង​ហេតុការណ៍​ខាងលើ លោក​មេបញ្ជាការ​វរៈ​ក៏​បាន​រាយការណ៍​ជូន​ថ្នាក់លើ រួច​ស្នើ​សុំ​កំលាំង​បច្ចេកទេស​ព្រហ្មទណ្ឌ រួម​ទាំង​គ្រូពេទ្យ​បច្ចេកទេស ដើម្បី​ចុះ​មក​ពិនិត្យ​សព​។

ក្រោយ​ពី​បាន​ធ្វើ​កោសល្យ​ពិ​ច្ច័​យ​លើស​ពរួច ក្រុម​គ្រូពេទ្យ​បច្ចេកទេស​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ជម្ងឺ​គាំងបេះដូង ហើយ​បាន​ស្លាប់​នៅ​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ មក​រា ឆ្នាំ​២០១៩​។

ប្រភព​ពី​មន្ត្រី​ប៉ូ​លស​រួមការ​ងារ​ជាមួយ​ជន​រង​គ្រោះជា​ច្រើន​នាក់​បាន​អះអាង​ថា កន្លង​មក​ជន​រង​គ្រោះ​ពិតជា​ធ្លាប់​កើត​អាកា​រៈគាំង​បេះដូង​ញឹកញាប់​ដែរ តែ​ដោយ​មាន​អ្នក​រួមការ​ងារ​ដឹង​ក៏​បាន​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ