ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងប្រដាប់អាវុធបន្តជួយជំរុញការរុករកដោះមីនតាមខ្សែបន្ទាត់ព្រំដែនជាបន្តទៅទៀត

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សូម​កងកម្លាំងប្រដាប់អាវុធ​បន្ត​ជួយ​ជំរុញ​ការ​រុករក​ដោះ​មីន​តាម​ខ្សែបន្ទាត់​ព្រំ​ដែន​ជា​បន្ត​ទៅ​ទៀត​ជា​មតិ​ផ្តាំផ្ញើ​របស់​លោក​ឧត្តមសេនីយ៍ទោ អេ​ង ហុង មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ ទទួល​បន្ទុក​ការងារ​ព្រំដែន ក្នុង​កិច្ចប្រជុំ​បូក​សរុប​ល​ទ្ឋ​ផល​ការងារ​យោធា សន្តិសុខ ឆ្នាំ​២០១៨…

ខេត្តបាត់ដំបង ៖ សូម​កងកម្លាំងប្រដាប់អាវុធ​បន្ត​ជួយ​ជំរុញ​ការ​រុករក​ដោះ​មីន​តាម​ខ្សែបន្ទាត់​ព្រំ​ដែន​ជា​បន្ត​ទៅ​ទៀត​ជា​មតិ​ផ្តាំផ្ញើ​របស់​លោក​ឧត្តមសេនីយ៍ទោ អេ​ង ហុង មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ ទទួល​បន្ទុក​ការងារ​ព្រំដែន ក្នុង​កិច្ចប្រជុំ​បូក​សរុប​ល​ទ្ឋ​ផល​ការងារ​យោធា សន្តិសុខ ឆ្នាំ​២០១៨ នឹង​ទិស​ដៅ​ការងារ​យោធា សន្តិសុខ ឆ្នាំ​២០១៩ របស់ អង្គភាព​កងការពារ​ព្រំដែន​គោក​លេខ​៥០២ បាន​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៩ នៅ​ទីបញ្ជាការ​កងការពារ​ព្រំដែន​គោក​លេខ​៥០២ ស្ថិត​ក្នុងភូមិ​ក​ញ្ជាំ​ង ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង ។

ក្នុង​មតិ​ស្វាគមន៍​របស់​លោក ហុ​ក ប៊ុ​ន​ហ៊​ត មេបញ្ជាការ​កង​កា​ពារ​ព្រំដែន​លេខ​៥០២ រួច​មក​លោក​វរសេនីយ៍ទោ កែ សិរី​វឌ្ឍន៍ នាយសេនាធិការ​កង​ព្រំដែន​គោក​លេខ​៥០២​បាន​អាន​របាយការណ៍​អោយ​ដឹង​ថា គ្រប់​សកម្មភាព​ការងារ ដែល​អង្គភាព​កងការពារ​ព្រំដែន​គោក​លេខ​៥០២​សម្រេច​បាន​កន្លង​មក​គឺជា​ការ​ខិតខំ​របស់​នាយទាហាន និង​ពល​ទាហាន យ៉ាង​យកចិត្តទុកដាក់​ក្រោម​ការ​ណែនាំ និង​ការ​ចង្អុលបង្ហាញ​ពី​ថ្នាក់ដឹកនាំ​យោធភូមិ​ភាគ ទីបញ្ជាការ​មុខ​តំបន់​៣​សំឡូត​អនុវត្តន៍​មាន​ប្រសាសន៍​បូក​សរុប និង​សំណេះសំណាល​នា​ឱកាស​នោះ ។

លោក​ឧត្តមសេនីយ៍ទោ អេ​ង ហុង ជំនួស​មុខ​អោយ​លោក​មេបញ្ជាការ​យោធភូមិ​ភាគ​បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់ និង​បាន​សម្តែង​ការ​លើក​សរសើរ​ចំពោះ​អង្គភាព​កងការពារ​ព្រំដែន​គោក​លេខ​៥០២​ដែល​រយៈពេល​០១​ឆ្នាំ​កន្លង​មកនេះ​បាន​បំពេញ​តួនាទី​ភារកិច្ច​ទទួលខុសត្រូវ​ការពារ​បាន​រឹង​មាំ​លើ​ខ្សែបន្ទាត់​ព្រំដែន និង​ភូមិសាស្ត្រ​ឈរជើង​សំខាន់​ថា នា​បាន​នូវ​សន្តិសុខ​សន្តិភាព និង​ការ​រួមចំណែក​ជួយ​អភិវឌ្ឍ​ដើម្បី​ធានា​ជីវភាព​កងទ័ព​ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ថែម​ទៀត ។

លោក​ឧត្តមសេនីយ៍ទោ​បាន​បន្ថែម​ថា កងទ័ព​ត្រូវ​រួមចំណែក​បន្ថែម​ទៀត​ក្នុង​ការ​ធានា​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ទប់ស្កាត់​រាល់​បទល្មើស​ដែល​កើត​មាន​តាម​ខ្សែបន្ទាត់​ព្រំដែន សំខាន់​ការ​រួមចំណែក​រំដោះ​គ្រាប់​មីន​ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​តាម​ព្រំដែន ហើយ​រា​ការណ៍​ឲ្យ​អង្គភាព​កំចាត់​មីន​រំដោះ​ចេញ ដើម្បី​ឲ្យ​ប្រជា​កសិករ​ប្រកប​មុខរបរ​ធានា​បាន​សុវត្ថិភាព​គ្មាន​ការ​ព្រួយបារម្ភ​អ្វី​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ