ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​វិឡា​ស្លុតចិត្ត​ពេលឃើញ​ភ្លើងឆេះ​យ៉ាង​សន្ធោសន្ធៅ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទះ​វីឡា​ភ្លោះ​មួយ​ខ្នង​អស់​ស្ទើរ​ទាំងស្រុង ខណៈ​ម្ចាស់ផ្ទះ​បាន​នាំ​គ្នា​ចេញ​ទៅ​ញ៉ាំ​អាហារ​នៅ​ខាងក្រៅ​ផ្ទះ​អស់ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្ទះ​វីឡា​លេខ​១១ ផ្លូវ​លេខ​១៩ ក្នុង​បុរី​ពិភព​ថ្មី…

រាជធានី​ភ្នំពេញ ៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទះ​វីឡា​ភ្លោះ​មួយ​ខ្នង​អស់​ស្ទើរ​ទាំងស្រុង ខណៈ​ម្ចាស់ផ្ទះ​បាន​នាំ​គ្នា​ចេញ​ទៅ​ញ៉ាំ​អាហារ​នៅ​ខាងក្រៅ​ផ្ទះ​អស់ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្ទះ​វីឡា​លេខ​១១ ផ្លូវ​លេខ​១៩ ក្នុង​បុរី​ពិភព​ថ្មី ក្បែរ​ផ្សារ​ទំនើប​អ៊ី​អន​ទី​២ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​ផ្សែងហុយ​បន្ទាប់​មក​ក៏​មាន​លេច​ចេញ​ជា​អណ្តាតភ្លើង​បាន​ឆាបឆេះ​ចេញ​មក​ពី​ក្នុងផ្ទះ​វិឡា​ភ្លោះ​កើតហេតុ​ជាន់​ផ្ទាល់​ដី ខណៈ​ដែល​ម្ចាស់ផ្ទះ​មិន​នៅ​បាន​ចាក់សោ​ផ្ទះ​ចេញ​ទៅ​ខាងក្រៅ​អស់ ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង និង​សន្តិសុខ​ដែល​យាម​នៅ​ក្នុង​បុរី​ខាងលើ​បាន​នាំ​គ្នា​ទាញ​ទុយោ​ទឹក​បាញ់ និង​យក​បំពង់​ពន្លត់អគ្គីភ័យ​ទៅ​បាញ់​ពន្លត់​។

ប៉ុន្តែ​ដោយ​ទ្វារផ្ទះ​វិឡា​ខាងលើ​បាន​ជាប់​សោ ទើប​មិន​អាច​ចូល​ទៅ​បាញ់​ដល់​ខាងក្នុង​បាន បណ្តាល​អោយ​អណ្តាតភ្លើង​កាន់តែ​ឆាបឆេះ​ខ្លាំង​ទៅ​ៗ រហូត​ប្រជាពលរដ្ឋ​សម្រេចចិត្ត​ទម្លាយ​ទ្វារផ្ទះ​ខាងលើ រួច​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់អគ្គីភ័យ​ឲ្យ​មក​ជួយ​អន្តរាគមន៍ មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​មក​ដល់​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​បាញ់​ពន្លត់​ជា​បន្តបន្ទាប់ រហូត​បាញ់​ទឹក​ពន្លត់​អស់​ចំនួន​១៦​គ្រឿង ទើប​រលត់​ទៅ​វិញ​ជា​ស្ថាពរ គឺ​បាន​រលត់​នៅ​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃ​ដដែល​។

តាម​សម្តី​ពី​បុរស​ម្នាក់​ឈ្មោះ គួ​ន ហេង ដែល​ជា​អ្នក​ជួល​ផ្ទះ​វិឡា​ភ្លោះ​ខាងលើ​បាន​រៀបរាប់​ប្រាប់
អោយ​ដឹង​ថា ផ្ទះ​វិឡា​ភ្លោះ​ខាងលើ​នេះ​គឺ​គាត់​បាន​មក​ជួល​ស្នាក់​នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​គាត់ ដែល​មាន​គ្នា​សរុប​ចំនួន​៧​នាក់​អស់​រយៈពេល​ជិត​៣​ខែ​មក​ហើយ​។ កន្លង​មក​ផ្ទះ​ខាងលើ​នេះ តែងតែ​មានការ​លោត​ឌី​ហ្ស​ង់​ទ័​រ​ជា​ញឹកញាប់ ហើយ​គាត់​ក៏​បាន​ជូនដំណឹង​នេះ​ទៅ​ផ្ទះ​ម្ចាស់ផ្ទះ​ជា​ច្រើន​ដង​មក​ហើយ​ដែរ ។

នៅ​មុន​ពេល​កើតហេតុ គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​នាំ​គ្នា​ចេញ​ទៅ​ញ៉ាំ​អាហារ​នៅ​ខាងក្រៅ ដោយ​បាន​ចាក់សោ​ទ្វារផ្ទះ​ចោល​។ លុះ​រហូត​ដល់​វេលា​កើតហេតុ ស្រាប់តែ​ម្ចាស់ផ្ទះ​បាន​ទូរស័ព្ទ​មក​ប្រាប់​គាត់​ថា​ភ្លើង​កំពុង​ឆេះ​ផ្ទះ​វិឡា ភ្លាម​នោះ​គាត់​ក៏​ប្រញាប់ប្រញាល់​ត្រឡប់​មក​វិញ លុះ​ពេល​មក​ដល់​ផ្ទះ​របស់​គាត់​ត្រូវ​បាន​ភ្លើង​កំពុង​ឆាបឆេះ​អស់​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ​។

ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​ក្នុង​ករណី​អគ្គី​ភ័យ​ខាងលើ​នេះ មិន​បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស ឬ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ គឺ​ខូចខាត​តែ​ផ្ទះ​កើតហេតុ​ដែល​មាន​ចំនួន​បី​ជាន់ និង​សម្ភារៈ​ជា​ច្រើន​ទៀត​ដែល​នៅ​ក្នុងផ្ទះ​វិឡា​នេះ​ត្រូវ​បាន​ភ្លើង​ឆេះ​ខូចខាត​អស់​ស្ទើរ​ទាំងស្រុង នៅ​សល់​តែ​សម្ភារៈ​មួយ​ចំនួន​តូច រួម​ទាំង​ទូដែក​មួយ​គ្រឿង​ដែល​មាន​របស់របរ​មាន​តម្លៃ រួម​ជាមួយ​ប្រាក់សុទ្ធ​រាប់​ម៉ឺន​ដុល្លារ​ដែល​មិន​ត្រូវ​ភ្លើង​ឆាបឆេះ​។ ករណី​ខាងលើ​សមត្ថកិច្ច​សន្និដ្ឋាន​ថា​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ទុ​សេ​ខ្សែភ្លើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ