ការ​ណែនាំ​ពី​ការ​ប្រើប្រាស់​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល


តើ​អ្នកមាន​ដឹង​ទេ​ថា ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល​គឺជា​អ្វី?

ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល (​អា​សេ​តា​មី​ណូ​ហ្វេ​ន​) គឺជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់ និង​បញ្ចុះ​កម្តៅ ដែល​ជា​ទូទៅ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ព្យាបាល​បញ្ហា​ដូច​ជា​ឈឺក្បាល ឈឺ​សាច់ដុំ ឈឺ​ខ្នង​ចង្កេះ ឈឺធ្មេញ ផ្តាសាយ និង​គ្រុនក្ដៅ​ចំពោះ​មនុស្ស​គ្រប់​វ័យ​។

តើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល​ធ្វើ​សកម្មភាព​យ៉ាងដូចម្តេច?
អ្វី​ដែល​អ្នក​គួរតែ​ដឹង​មុន​ពេល​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល​!

១- ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល​មាន​ជា​ច្រើន​ទម្រង់ និង​ច្រើន​ម៉ាក​ដែល​អាច​រកបាន​នៅ​តាម​ឱសថស្ថាន​នានា​។ ទម្រង់​ជាក់លាក់​មួយ​ចំនួន​អាច​ប្រើ​បាន​សម្រាប់​តែ​ក្រុម​អ្នកជំងឺ​មួយ​ចំនួន​ប៉ុណ្ណោះ​។ ឧទាហរណ៍ ៖ ទម្រង់​ស៊ី​រ៉ូ និង​ទម្រង់​ស៊ុ​លតា​ម​គូទ​ត្រូវ​បាន​ប្រើ​សម្រាប់​កុមារ​តូច​ៗ ខណៈ​ពេល​ដែល​ថ្នាំ​គ្រាប់​ត្រូវ​បាន​ប្រើ​ជា​ទូទៅ​សម្រាប់​មនុស្ស​វ័យ​-​ជំទង់ និង​មនុស្ស​ពេញវ័យ​។

២- ចូរ​កុំ​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល​លើស​ពី​កម្រិត​ដែល​ត្រូវ​បាន​ណែនាំ​ដោយ​គ្រូពេទ្យ​របស់​អ្នក​។ ការ​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល​លើស​កម្រិត​អាច​បង្ក​ឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ ជា​ពិសេស​ធ្វើ​ឱ្យ​ខ្សោយ​មុខងារ​ថ្លើម​។

៣ – ប្រសិនបើ​អ្នក​ទទួលទាន​គ្រឿង​ស្រវឹង​ប្រចាំ​ថ្ងៃ ឬ​ញឹកញាប់ សូម​បន្ថយ​បរិមាណ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល​ដែល​អ្នក​ប្រើ ហើយ​ត្រូវ​ចាំ​ថា ត្រូវ​សួរ​គ្រូពេទ្យ ឬ​ឱសថការី​របស់​អ្នក​មុន​ពេល​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល​។

តើ​កម្រិត​ប៉ា​រ៉ា​សេ​តា​មុ​ល​ប៉ុន្មាន​ដែល​ខ្ញុំ​គួរ​ប្រើ?

កម្រិត ប៉ា​រ៉ា​សេ​តា​មុ​ល ដែល​គួរ​ប្រើ​ក្នុង​ការ​បន្ថយ​ការ​ឈឺចាប់ និង​បញ្ចុះ​កម្តៅ គឺ ៣២៥ ទៅ ៦៥០ មី​លី​ក្រាម​រាល់ ៤ ទៅ ៦ ម៉ោង ម្តង ។ កម្រិត​ប្រើ​របស់​ប៉ា​រ៉ា​សេ​តា​មុ​ល​ចំពោះ​កុមារ​គឺ ១៥ មី​លី​ក្រាម ក្នុង​មួយ​គីឡូក្រាម​នៃ​ទម្ងន់​ខ្លួន​របស់​ពួក​គេ​។ ប្រសិនបើ​ពួក​គេ​មាន​ទំងន់ ២០ គីឡូក្រាម កម្រិត​អតិបរិមា​ដែល​គួរ​ប្រើ គឺ ៣០០ មី​លី​ក្រាម ម្តង​។

កម្រិត​ប្រើ​ជា​អតិបរិមា​របស់​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល ចំពោះ​មនុស្ស​ពេញវ័យ គឺ ៤០០០ មី​លី​ក្រាម ក្នុង​មួយ​ថ្ងៃ​។ ប្រសិនបើ​អ្នក​ទទួលទាន​គ្រឿង​ស្រវឹង​រាល់ថ្ងៃ ឬ​ញឹកញាប់ អ្នក​មិន​គួរ​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល​លើស​ពី ២០០០ មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ​។ សូម​ប្រើ​ទម្រង់​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល​ក្នុង​ទម្រង់​ស៊ី​រ៉ូ ឬ ទម្រង់​ស៊ុ​លតា​ម​គូទ​ចំពោះ​កុមារ​។​

បញ្ឈប់​ការ​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល និង​ទៅ​ជួប​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ ៖

១-​កម្តៅ​ខ្លួន​មិន​ធ្លាក់​ចុះ បន្ទាប់​ពី​ប្រើ​រយៈពេល ៣ ថ្ងៃ

២-​ការ​ឈឺចាប់​មិន​ធូរស្រាល​បន្ទាប់​ពី​ប្រើ​រយៈពេល ៧ ថ្ងៃ (៥ ថ្ងៃ​សម្រាប់​កុមារ​)

៣-​អាការ​ឈឺក្បាល​នៅ​តែ​បន្ត​កើត​មាន ស្បែក​ឡើង​ក្រហម ឬ​ហើម

៤-​រោគ​សញ្ញា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ៗ ឬ កើត​មាន​រោគ​សញ្ញា​ថ្មី​ៗ​។

តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាងណា​នៅ​ពេល​ដែល​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល​លើស​កម្រិត?

អ្នក​គួរតែ​ស្វែងរក​ការ​ព្យាបាល​ភ្លាម​ៗ ប្រសិនបើ​អ្នក​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល​លើស​កម្រិត​។ សញ្ញា​នៃ​ការ​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល​លើស​កម្រិត​រួម​មាន ការ​បាត់​ចំណង់​អាហារ ចង្អោរ ឈឺក្រពះ បែកញើស អារម្មណ៍​ច្របូកច្របល់ និង​ភាព​អស់កម្លាំង​ល្ហិតល្ហៃ​។ រោគ​សញ្ញា​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល​លើស​កម្រិត​ដំណាក់កាល​ចុង​ក្រោយ​មាន​ដូច​ជា ទឹកនោម​ឡើង​ល្អក់ ស្បែក​ឡើង​លឿង និង​ភ្នែក​ឡើង​ស​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការ​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល សូម​ចូល និង​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​យើង​នៅ​ទី​នេះ ៕ ដោយ​សហការ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍-សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ