ខេត្តព្រៃវែង ៖ ជារឿងនឹកស្មានមិនដល់ នៅពេលដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនស្ត្រីស្រុកស្រែម្នាក់ ហើយបន្តចូលទៅឆែកឆេរនៅក្នុងកូនផ្ទះដ៏តូចរបស់គាត់ បែរជាប្រទះឃើញថ្នាំញៀនរហូតដល់ទៅ១០០កញ្ចប់។
ប្រតិបត្តិការបង្ក្រាប ធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២២ មករា ស្ថិតនៅចំណុចភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ដោយកំលាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដោយប្រើវិធានញុះញុងធ្វើឱ្យស្ត្រីសង្ស័យចូលធ្នាក់ រួចក៏ឃាត់ខ្លួនតែម្តង។
ស្ត្រីសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀន និងត្រូវបានចាប់ឃាត់ខ្លួននេះ ឈ្មោះ អុឹង ជីវ័ន្ត អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិឃុំខាងលើ ។ ចំណែកថ្នាំញៀនដែលដកហូតបានជាប្រភេទម្សៅក្រាមពណ៌.ស ដែលវិចខ្ចប់ដាក់ថង់រួចជាស្រេចមានចំនួន១០០ថង់ ។
លោក ជា ហេង អធិការនគរបាលស្រុកពាមជរបានបញ្ជាក់ថា ស្ត្រីជាមុខសញ្ញាដែលត្រូវឃាត់ខ្លួននេះ លោកធ្លាប់បានដាក់កំលាំងចាំចាប់ច្រើនដងរួចមកហើយ ប៉ុន្តែមិនបានសម្រេចព្រោះចេះតែបែកការណ៍
មុន ធ្វើឱ្យស្ត្រីរូបនេះដឹងខ្លួន ហើយរត់គេចខ្លួនបានរហូត ។
លុះមកដល់ល្ងាចថ្ងៃទី២១ មករា ស្ត្រីរូបនេះបានត្រឡប់ពីភ្នំពេញ ចូលមកក្នុងមូលដ្ឋានទៀត លោកក៏រៀបកំលាំងចាំចាប់ទៀត តែក៏ត្រូវបែកការធ្វើអោយស្ត្រីរូបនេះរត់រួចទៀត ទើបលោកស្នើសុំកំលាំងសំងាត់របស់ខេត្ត ចុះមកធ្វើធ្នាក់រកទិញថ្នាំ ទើបចាប់ស្ត្រីរូបនេះបាន ។
ចែករំលែកព័តមាននេះ